ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​អគារ​​៧​ជាន់ដែល​​​បាក់រ​លំ​ អនុ​ញ្ញាត​ឱ្យ​ទៅ​ផ្ទះ​​ តែមិន​ឱ្យចេញក្រៅ​ប្រទេស​ឡើយ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រធាន​សាលាដំបូង​ខេត្តកំពត លោក ឡុ​ង កេស​ភិ​រម្យ បាន​ថ្លែងប្រាប់​បណ្ដាញ​ព័ត៌មាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មក​រាថា ម្ចាស់​អគារ​កម្ពស់​៧​ជាន់ (​គិត​ទាំង​ជាន់​ផ្ទាល់​ដី​)…

ខេត្តកំពត ៖ ប្រធាន​សាលាដំបូង​ខេត្តកំពត លោក ឡុ​ង កេស​ភិ​រម្យ បាន​ថ្លែងប្រាប់​បណ្ដាញ​ព័ត៌មាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មក​រាថា ម្ចាស់​អគារ​កម្ពស់​៧​ជាន់ (​គិត​ទាំង​ជាន់​ផ្ទាល់​ដី​) ដែល​បាក់រ​លំនៅ​ខេត្ត​កែប ២​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្ដែ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ពោល​ គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ឡើយ ។

ប្រធាន​សាលាដំបូង​ខេត្តកំពត បាន​បញ្ជាក់​ទៀត​ថា ម្ចាស់​អគារ​២​នាក់​ប្ដី​ប្រពន្ធ​នេះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ មក​រា ហើយ​ការ​ដែល​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​នេះ គឺ​ដើម្បី​ទៅ​រក​ប្រាក់​ដើម្បី​សង​ជា​សំណង​រដ្ឋប្បវេណី​ដល់​ជន​រង​គ្រោះ ដែល​បាន​ស្លាប់ និង​របួស​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ ។
សូម​ជម្រាប​ថា តុល្យការ​ជន​រង​គ្រោះ ដែល​ក្រុមការងារ​បាន​ជួយ​សង្គ្រោះ​យក​ចេញពី​គំនរ​បាក់បែក​នៃ​អគារ​រលំ មាន​ចំនួន​សរុប​៥៩​នាក់ (​ស្រី្ត​២២​នាក់​) ក្នុង​នោះ​បាត់បង់​ជីវិត​ចំនួន​៣៦​នាក់ (​ស្រី្ត​១៤​នាក់​) ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនេះ មាន​ក្មេង​ចំនួន​៦​នាក់ (​ក្មេង​ស្រី​២​នាក់​) និង​រង​របួស​ចំនួន​២៣​នាក់ (​ស្រី្ត​៨​នាក់​) ។

ប្រតិបត្តិការ​នៃ​ការ​រុករក​ជន​រង​គ្រោះ ប្រើ​រយៈពេល​ជិត​២​ថ្ងៃ គឺ​អស់​រយៈពេល​ជាង​៤៣​ម៉ោង ចាប់ពី​ល្ងាច​ថ្ងៃ​ទី​៣ ដល់​ព្រឹក​ថ្ងៃ​ទី​៥ មក​រា ត្រូវ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ ត្រឹម​វេលា​ម៉ោង​១១​និង​៣៥​នាទី​ថ្ងៃត្រង់ ។
ស្ថានទូត​បរទេស​ធំ​ៗ​នៅ​កម្ពុជា ផ្ញើ​សារ​រំលែក​ទុក្ខ​ជន​រង​គ្រោះ និង​សន្យា​ជួយ​ពង្រឹង​សុវត្ថិភាព​សំណង់​នៅ​កម្ពុជាយោង​តាម​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ផ្សាយ​មុន​នេះ​ថា ស្ថានទូត​អា​មេ​រិ​ក ចិន អូស្ត្រាលី និងអង្គការ​សហប្រជាជាតិ​ផង បាន​ផ្ញើ​សារ​ជា​បន្តបន្ទាប់ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជូន​ចំពោះ​ជន​រង​គ្រោះ​ដែល​ស្លាប់​និង​រង​របួស នៅ​ក្នុង​ឧបទ្ទវហេតុ​នៃ​ការ​រលំ​បាក់​អគារ​នៅ​ខេត្ត​កែប កាលពី​រសៀល​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០២០ ។ ក្រៅពី​ផ្ញើ​សារ​រំលែក​ទុក្ខ ស្ថានទូត​ខ្លះ​បាន​ប្រកាស​ផ្តល់​ជំនួយ និង​ខ្លះ​បាន​សន្យា​ថា នឹង​សហការ​ចាប់​ដៃគូ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​កែ​លម្អ​ស្តង់ដា​សុវត្ថិភាព​សំណង់​នៅ​កម្ពុជា ។

សម្រាប់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា ឧបទ្ទវហេតុ​នៃ​ការ​ដួលរ​លំបាក់​អគារ​នៅ​ខេត្ត​កែប​នេះ គឺជា​សេចក្តី​ទុក្ខ​ក្រៀមក្រំ​បំផុត ។ តាម​រយៈ​គណនី​យ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​៤ មក​រា ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ក្រៅពី​ផ្ញើ​សារ​រំលែក​ទុក្ខ ក៏​បាន​បួងសួង​ដល់​គ្រួសារ​ជន​រង​គ្រោះ និង​អ្នក​ដទៃ​ទៀត ដែល​ទទួល​រង​គ្រោះ​នៅ​ក្នុង​ឧបទ្ទវ​ហេតុនេះ ។

ក្រៅពី​នេះ ស្ថានទូត​ប្រទេស​មហាអំណាច​មួយ​នេះ បាន​ប្រកាស​គាំទ្រ​ទាំងស្រុង ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ។ ក្រៅពី​ស្ថានទូត​អា​មេ​រិ​ក ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ឯណោះ​វិញ ក៏​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ដែរ ។ តាម​រយៈ​សំ​ណេ​រ​ជា​ភាសា​អង់គ្លេស​នៅ​លើ​គណនី​ហ្វេ​ស​បុក​របស់​ខ្លួន ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​ជួយ​អធិស្ឋាន​ដល់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ និង​បាន​សន្យា​ថា នឹង​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​កែ​លម្អ​ស្តង់ដា​សុវត្ថិភាព​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ក្រៅពី​អា​មេ​រិ​ក​និង​អូស្ត្រាលី​នេះ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ឯណោះ​វិញ ក៏​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជា​បន្តបន្ទាប់​គ្នា​នេះ​ដែរ ។ សម្រាប់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ខ្លួន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ហេតុការណ៍​បាក់​រលំ​អគារ​ខាងលើ​។ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ក្រៅពី​សម្ដែង​ទុក្ខ​ព្រួយ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ជូន​ចំពោះ​ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវ​ហេតុនេះ​ហើយ ក៏​បាន​ជូនពរ​ឲ្យ​អ្នក​រង​របួស​ក្នុង​ឧបទ្ទវ​ហេតុនេះ​ឲ្យ​ឆាប់​ជា​សះស្បើយ​ផង​ដែរ ។

តាម​រយៈ​គណនី​យ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​៤ មក​រា ស្ថានទូត​ចិន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ហេតុ​ការណ៍​ភ្លាម​ៗ ខ្លួន​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ម្នាក់​ទទួល​បន្ទុក​កិច្ចការ​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​រួមចំណែក​ឧបត្ថម្ភ​ថវិកា​សប្បុរសធម៌​ដល់​មន្ត្រី​ដែល​តំណាង​​ឲ្យ​រដ្ឋបាល​ខេត្ត​កែប​នេះ​ដែរ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ក្នុង​នាម​ជា​មិត្តភាព​ដ៏​ជ្រាលជ្រៅ​ដែល​ប្រៀប​ដូច​បងប្អូន​នឹង​គ្នា​។ នេះ​បើ​តាម​គណនី​យ​ហ្វេ​ស​បុក​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ។

ក្រៅពី​ស្ថានទូត​បរទេស​ធំ​ៗ​ខាងលើ ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ និង​ជូនពរ​ដល់​ជន​រង​គ្រោះ​កម្ពុជា​នេះ​ផង​ដែរ ។ បន្ថែម​លើ​សារ​ចូលរួម​រំលែក​ទុក្ខ​និង​ការ​ជូនពរ​នេះ​ហើយ អង្គការ​សហ​ប្រជា​តិ​ប្រចាំ​កម្ពុជា ក៏​បាន​បង្ហាញ​ឆន្ទៈ ក្នុង​ការ​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ពង្រឹង​វិស័យ​សំណង់​នៅ​កម្ពុជា​ផង​ដែរ​។ តាម​រយៈ​សារ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ល្ងាច​ថ្ងៃ​ទី ៤ ខែមករា អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​សរសេរ​ថា ប្រព័ន្ធ​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​អង្គការសហប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា នឹង​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ទាំងអស់ ដើម្បី​កែ​លម្អ​ស្តង់ដារ​សំណង់ ដែល​ប្រកបដោយ​សុវត្ថិភាព ។

គួរ​ជំរាប​ជូន​ថា អគារ​កម្ពស់​០៧​ជាន់ ស្ថិត​នៅ​ក្នុង​ខេត្ត​កែប ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាងសង់​បាន​៩០​ភាគរយ​នេះ បាន​ដួល​រលំ កាលពី​រសៀល​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០២០ ដោយ​សង្កត់​កម្មករ​ឲ្យ​ស្លាប់​និង​រង​របួស ប្រមាណ​ជា​ជិត​៦០​នាក់ ។ សូម​បញ្ជាក់​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ នៃ​ការ​ដួលរ​លំបាក់​អគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ៕ ​

អត្ថបទសរសេរ ដោយ