ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង CLOTILDE REISS រីករាយ​ណាស់​ពេល​បាន​ត្រ​ទ្ប​ប់​មក​បារាំង​វិញ

13 ឆ្នាំ មុន

និស្សិត​ស្រី​បា​រំ​ងនាង CLOTILDE REISS ដែល​ជាប់​ឃុំឃាំង​នៅ​អ៊ីរ៉​ង់​​​រយៈពេល១០​ខែ ហើយ​ទទួល​ការ​កាត់ទោស​ពី​បទ​ចារកម្ម​ពេល​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ ក្រុងតេ​ហេ​រ៉​ង់ កន្លង​មក មាន​ក្ដី​រីករាយ​ខ្លាំង​ណាស់ពេល​នាង​បាន​វិល​ត្រឡប់​មក​ក្រុងប៉ារីស កាលពី​ថ្ងៃ​ទី​១៦ ឧសភា ជួបជុំ​គ្រួសារ​នាងវិញ ។ ចាប់ពី​ពេល​នេះ​ទៅនាង​វិល​មក​មានជីវិត​សេរី​វិញ​ហើយ ។

រដ្ឋមន្ដ្រី​ការ​បរទេស​បារាំង​លោក BER-NARD KOUCHNER អះអាង​ថា ការដោះ​លែង​រូប​នាង​ពុំ​មាន​ថ្នូរ​ណាមួយ​ឡើយ ។ មក​ដល់​ព្រ​លាន​យន្ដហោះ​យោធា VILLA-COUBLAY

និស្សិត​ស្រី​បា​រំ​ងនាង CLOTILDE REISS ដែល​ជាប់​ឃុំឃាំង​នៅ​អ៊ីរ៉​ង់​រយៈពេល១០​ខែ ហើយ​ទទួល​ការ​កាត់ទោស​ពី​បទ​ចារកម្ម​ពេល​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្រុងតេ​ហេ​រ៉​ង់ កន្លង​មក មាន​ក្ដី​រីករាយ​ខ្លាំង​ណាស់ពេល​នាង​បាន​វិល​ត្រឡប់​មក​ក្រុងប៉ារីស កាលពី​ថ្ងៃ​ទី​១៦ ឧសភា ជួបជុំ​គ្រួសារ​នាងវិញ ។ ចាប់ពី​ពេល​នេះ​ទៅនាង​វិល​មក​មានជីវិត​សេរី​វិញ​ហើយ ។

រដ្ឋមន្ដ្រី​ការ​បរទេស​បារាំង​លោក BER-NARD KOUCHNER អះអាង​ថា ការដោះ​លែង​រូប​នាង​ពុំ​មាន​ថ្នូរ​ណាមួយ​ឡើយ ។ មក​ដល់​ព្រ​លាន​យន្ដហោះ​យោធា VILLA-COUBLAY តំបន់​ក្រុងប៉ារីសមក​ពី​ទីក្រុងតេ​ហេ​រ៉​ង់កាត់​តាម​ក្រុង​ឌូ​បៃកាលពី​រសៀលថ្ងៃ​ទី​១៦ ឧសភា យុវនារី​រូប​នេះ​ត្រូវ​បាន​គេនាំ​ភ្លាម​ៗ​ទៅ​កាន់​វិមាន​ប្រធានាធិបតី​បារាំង ដែល​នៅ​ទីនោះ​រូប​នាង​ត្រូវ​បាន​លោក​ប្រ​ធានា​ធិ​បតី​នី​កូ​ឡាស់ សា​កូ​ហ្ស៊ី ទទួល​ជាមួយឪពុក​នាង ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ប្រធានាធិបតីបារាំង​បាន​សំដែង​ក្ដី​រីករាយ​បំផុត ។ លោកបាន​ថ្លែងអំណរគុណ​ជា​ពិសេស​បំផុតចំពោះ ប្រធានាធិបតី​ប្រេ​ស៊ី​លប្រធានាធិបតី​សេ​ណេហ្គា​ល់ និង​ប្រធានាធិបតី​ស៊ី​រី ដែល​បាន​ដើរតួនាទី​សកម្ម​ឱ្យ​មានការ​ដោះ​លែង​យុវនារី បារាំង​រូប​នេះ ។

សេចក្ដី​ប្រកាស​នេះ​បន្ដ​ថា នាង CLOTI-LDE REISS ត្រូវ​ជាប់​ឃុំឃាំង​ដោយ​អ​យុ​ត្ដិធម៌​នៅ​អ៊ី​រ៉​ង់​ចាប់ពី​ខែកក្កដា ឆ្នាំ​២០០៩
មក ។ ពេល​ជាប់​ឃុំឃាំង ក៏​ដូច​ជា​ពេល​នាងទទួល​បាន​សេរីភាព​ក្រោម​លក្ខខណ្ឌ​ស្ថិត​នៅក្នុង​ស្ថានទូត​បារាំង​ដែរ នាង​បង្ហាញ​ពី​ភាព​ក្លាហាន និង​សេចក្ដី​ថ្លៃថ្នូរ​ជា​គំរូ​មួយ ៕