ឥណ្ឌា ៖ យោងតាមការចេញផ្សាយពីគេហទំព័រក្រសួងមហាផ្ទៃឥណ្ឌាបានឱ្យដឹងថា សាលារៀននៅប្រទេសឥណ្ឌាគ្រោងនឹងបើកឡើងវិញនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានបិទអស់រយៈពេលជាច្រើនខែ ទោះបីជាមានបទបញ្ជាថ្មីរបស់រដ្ឋាភិបាលនៅតាមកន្លែងខ្លះក៏ដោយ។
ការប្រកាសបានថ្លែងថា៖ “និស្សិតអាចចូលរៀននៅតាមសាលារៀន ដោយមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីឪពុកម្តាយ។ ការចូលរួមមិនត្រូវបានបង្ខំ ហើយត្រូវពឹងផ្អែកទាំងស្រុងលើការយល់ព្រមពីឪពុកម្តាយ។”
ការប្រកាសនេះធ្វើឡើង នៅពេលដែលប្រទេសឥណ្ឌាបានឃើញការថយចុះនៃករណីថ្មីប្រចាំថ្ងៃ ដែលត្រូវបានរាយការណ៍ក្នុងសប្តាហ៍នេះ។ ក្រសួងសុខាភិបាលបានរាយការណ៍ពីករណីថ្មីចំនួន ៦៣,៥០៩ករណី កាលពីថ្ងៃពុធសប្តាហ៍ទី១ ចាប់តាំងពីខែសីហា ដែលថាប្រទេសនេះមានតួលេខថេរដូចខាងក្រោមចំនួន ៧ម៉ឺននាក់។ ចំនួនករណីដែលបានបញ្ជាក់សរុបមានជាង ៧.២៣លាននាក់។
ប្រទេសឥណ្ឌាក៏បានរាយការណ៍អំពីការស្លាប់ថ្មីដោយសារជម្ងឹកូវីដ ចំនួន ៧៣០នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់របស់ប្រទេសនេះដល់ ១១០,៥៨៦នាក់៕
ចែករំលែកព័តមាននេះ