ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរសម្រុកកសាងហេដ្ឋារចនាសម្ព័ន្ធនានាដល់ពលរដ្ឋនៅអបដងស្ទឹងសៀមរាបរស់នៅក្នុងពេលឆាប់ៗនេះ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរខេត្តសៀមរាប បានកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា មានប្រព័ន្ធទឹក ភ្លើង ផ្លូវ​នៅតំបន់ដែល ត្រូវផ្លាស់ប្តូរ ប្រជាពលរដ្ឋនៅ អបដងស្ទឹងសៀមរាប…

ខេត្តសៀមរាប ៖ អាជ្ញាធរខេត្តសៀមរាប បានកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា មានប្រព័ន្ធទឹក ភ្លើង ផ្លូវ​នៅតំបន់ដែល ត្រូវផ្លាស់ប្តូរ ប្រជាពលរដ្ឋនៅ អបដងស្ទឹងសៀមរាប ទៅរស់នៅក្នុងពេលឆាប់ៗនេះ ។ ដងស្ទឹងសៀមរាប ដែលរដ្ឋាភិបាលត្រូវរៀបចំហេដ្ឋាចរនាសម្ព័ន្ធ ឲ្យកាន់តែស្អាត លើកកម្ពស់សោភណ្ឌភាពក្រុងសៀមរាប ក្រោមគម្រោងកែលម្អ និងកសាងផ្លូវ៣៨ខ្សែ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ វិច្ឆិកាកន្លងមកនេះ។

ទីតំាងថ្មី ដែលពលរដ្ឋប្រមាណជាង៤០០គ្រួសារ ត្រូវទៅរស់នៅទីនោះ ស្ថិតនៅស្រុកបន្ទាយស្រីក្នុង«ភូមិធម្មជាតិរុនតាឯក» ។ ប្រជាពលរដ្ឋមួយគ្រួសារ ទទួលបានដីឡូតិ៍ថ្មីទំហំ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ ។ អាជ្ញាធរបានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលត្រូវផ្លាស់ប្តូរលំនៅដ្ឋានបានចាប់ឆ្នោតរើសទីតំាងរួចហើយ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប ដែលបានចុះទៅពីនិត្យទីតំាងនោះកាលពីដើមសប្តាហ៍នេះ ណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យបោះបង្គោលព្រំឱ្យបានត្រឹមត្រូវ រៀបចំប្រព័ន្ធទឹកភ្លើង និងហេដ្ឋារចនាសម្ព័ន្ធឱ្យសមស្របទៅតាមតម្រូវរបស់បងប្អូនប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ លោកបានជំរុញឲ្យរដ្ឋបាល ស្រុកបន្ទាយស្រីនឹងពិនិត្យមើលលទ្ធភាពផ្តល់ការគាំទ្រទាំងសេវារដ្ឋបាល និងការទ្រទ្រង់ជីវភាពរស់នៅធ្វើយ៉ាងណា ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋចំណូលថ្មីទាំងជាង៤០០គ្រួសារនេះ អាចសមាហរណកម្មចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ស្រុកបន្ទាយស្រីប្រកបដោយជោគជ័យ និងមានលំនឹងជីវិតនៅលើទ្រនំថ្មីរបស់ខ្លួននៅក្នុងថ្ងៃខាងមុខបាន ។

រដ្ឋាភិបាលបានទម្លាក់ថវិកា ប្រមាណ ១៥០លានដុល្លារ ក្នុងការសាងសង់ និងជួសជុលផ្លូវទាំង៣៨ខ្សែរនៅក្នុងខេត្តសៀមរាប នៅក្នុងនោះមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ទឹងសៀមរាបផង ។ ការកសាងហេដ្ឋរចនាសម្ព័ន្ធនៅលើទឹកដីអង្គរនេះ ជាផ្នែកមួយ ក្នុងការស្តារឡើងវិញនូវប្រព័ន្ធគមនាគមន៍ ដើម្បីទាក់ទាញ និងស្វាគមន៍អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ក្រោយវិបត្តិកូវីដ១៩ ។

ក្នុងចំណោមពលរដ្ឋប្រមាណជាង៤០០ ​គ្រួសារ​ ដែលត្រូវផ្លាស់ប្តូរនោះ ពលរដ្ឋសឹងទាំងអស់គ្នាហើយ ដែលបានទទួលយកសំណងដែលអាជ្ញាធររៀបចំឲ្យនេះ ។

អ្នកស្រី រីណែត ​ពលរដ្ឋ​ដែល​បាន​ទទួល​យក​ដី​ថ្មី​តាម​ការរៀបចំ​របស់​អាជ្ញាធរ​បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្រី និងពលរដ្ឋជាច្រើនទៀត មាន​ការសប្បាយ​រីករាយ​នៅពេល​បានឃើញ​ទីតាំង​ដី​ថ្មី ដែល​អាជ្ញាធរ​ជួយ​រៀបចំ​ឱ្យមាន​ទាំង​ផ្លូវ ភ្លើងអគ្គិសនី អណ្តូងទឹក និង​បង្គន់​អនាម័យ​សម្រាប់​ប្រើប្រាស់​ទៀតផង​។

ពលរដ្ឋខាងលើ បញ្ជាក់ថា ពលរដ្ឋបានពេញចិត្តនឹងសំណងទទួលបាននៅពេលនេះ ហើយពួកគាត់នឹងមានដីជាកម្មសិទ្ធិស្របច្បាប់សម្រាប់រស់នៅរហូតទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ