ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែកៈ ចិន​មក​លេង​អង្គរ​តិច​ជាង​អា​មេ​រិ​ក

3 អាទិត្យ មុន

ភ្ញៀវ​ទេសចរ​ចិន​ដែល​បាន​នាំ​គ្នា​មក​លេង​នៅ​រមណី​ដ្ឋា​ន​អង្គរ​នៅ​៤​ខែ​ដើមឆ្នាំ​នេះ មាន​ចំនួន​តិច​ជាង​ភ្ញៀវ​ទេសចរ​មក​ពី​ប​ស្ចឹ​ម​ប្រទេស​ទោះបីជា​ចិន​កំពុង​តែ​គ្រប់គ្រង​ដំណើរការ និង​ប្រតិបត្តិការ អាកាសយានដ្ឋាន​ថ្មី​ដែល​ទើប​សម្ភោ​ធ​ក៏​ដោយ​ចុះ​។ នៅ​ក្នុង​រយៈពេល​៤​ខែ​ដើម ឆ្នាំ​២០២៤​នេះ គ្រឹះស្ថាន​អង្គរ​បាន​អះអាង​ថា ភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​មក​ដើរ​លេង​ច្រើន​ជាងគេ នៅ​រមណី​ដ្ឋា​ន​អង្គរ…

ភ្ញៀវ​ទេសចរ​ចិន​ដែល​បាន​នាំ​គ្នា​មក​លេង​នៅ​រមណី​ដ្ឋា​ន​អង្គរ​នៅ​៤​ខែ​ដើមឆ្នាំ​នេះ មាន​ចំនួន​តិច​ជាង​ភ្ញៀវ​ទេសចរ​មក​ពី​ប​ស្ចឹ​ម​ប្រទេស​ទោះបីជា​ចិន​កំពុង​តែ​គ្រប់គ្រង​ដំណើរការ និង​ប្រតិបត្តិការ អាកាសយានដ្ឋាន​ថ្មី​ដែល​ទើប​សម្ភោ​ធ​ក៏​ដោយ​ចុះ​។

នៅ​ក្នុង​រយៈពេល​៤​ខែ​ដើម ឆ្នាំ​២០២៤​នេះ គ្រឹះស្ថាន​អង្គរ​បាន​អះអាង​ថា ភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​មក​ដើរ​លេង​ច្រើន​ជាងគេ នៅ​រមណី​ដ្ឋា​ន​អង្គរ ប្រាសាទ​កោះកែរ និង​កំពង់​ផែ​ចុង ឃ្នៀស គឺជា​ប​ស្ចឹ​ម​ប្រទេស ។

តាម​ការ​បង្ហើប​របស់​គ្រឹះស្ថាន​អង្គរ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​កំពូល ទាំង​៥ ដែល​បាន​ចំណាយ​ថវិកា​ពី​៣៧​ដុល្លារ​រហូត​ដល់​ទៅ​៧២​ដុល្លារ ដើម្បី​កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​ខាងលើ​មាន​ជនជាតិ​អា​មេ​រិ​ក អង់គ្លេស និង​បារាំង ខណៈ​ដែល​កូរ៉េ​ខាងត្បូង គឺ​នៅ​លំដាប់​ទី​៤ ហើយ​ចិន​នៅ​លំដាប់​ទី​៥ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា ឧទ្យាន​បុរាណ​អង្គរ​ដ៏​ល្បីល្បាញ របស់​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​៤២១.៣៧៩ នាក់ ចាប់ពី​ខែមករា​ដល់ ខែមេសា កើនឡើង​៤១ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន ។

ពាក់ព័ន្ធ​នឹង​សេចក្តីរាយការណ៍​នេះ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​បាន​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ចិន​បាន​វិល​មក​ខេត្តសៀមរាប​វិញ​ជាមួយនឹង​កំណើន​គួរសម ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​នៅ​ទាប​ជាង​ប្រទេស​ឯទៀត​នៅឡើយ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចន្លោះ​ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​២០២៤ ភ្ញៀវ​ទេសចរ ចិន​មក​លេង​នៅ​អង្គរ មាន​ចំនួន​ត្រឹមតែ​២៨.១៧២​នាក់​កើនឡើង​៥៣ ភាគរយ​ធៀប​នឹង​ស្ថិតិ​ចាស់​ដែល​មាន​១៨.៤៣៧​នាក់ ។

ទេសចរ​អា​មេ​រិ​កមក​អង្គរ​វិញ​មាន​ចំនួន​៤៤០០០​នាក់ អង់គ្លេស​មាន​ចំនួន​ជិត​៣៨ ០០០​នាក់ ចំណែក​បារាំង​ជិត​៣៧០០០​នាក់ ។
របាយការណ៍​បាន​បន្ថែម​ថា ឧទ្យាន​ធម្មជាតិ និង​បេ​តិ្ត​ក​ភ័​ណ្ឌ​វប្បធម៌​ដ៏​ល្បីល្បាញ​មួយ​នេះ​បាន រក​ចំណូល​ជិត​២០​លាន​ដុល្លារ​ពី​ការ​លក់​សំបុត្រ​ពោល គឺ​មានការ​កើនឡើង​រហូត​ដល់​ទៅ​៤២​ភាគរយ​ធៀប​នឹង​រយៈពេល​១៤​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ