ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរតម្រូវឲ្យពលរដ្ឋរុះរើ សំណង់ខុសច្បាប់ប៉ះលើគម្រោងស្ថាបនាផ្លូវ៣៨ខ្សែបន្ទាន់

3 ឆ្នាំ មុន
  • សៀមរាប

រដ្ឋបាលខេត្តសៀមរាប បានប្រកាសទុករយៈពេល ១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ដែលរដ្ឋាភិបាលទើបសម្រេចនោះ។…

រដ្ឋបាលខេត្តសៀមរាប បានប្រកាសទុករយៈពេល ១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ដែលរដ្ឋាភិបាលទើបសម្រេចនោះ។

ក្នុងសេចក្តីជូនដំណឹងរបស់ខេត្តចុះថ្ងៃទី២៣កញ្ញា បានបញ្ជាក់ថា “ក្នុងគោលបំណងឱ្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ អាចប្រព្រឹត្តទៅបានដោយរលូន និង សម្រេចតាមផែនការ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋសហការរុះរើសំណង់របស់ខ្លួនដោយខ្លួនឯង ក្នុងរយៈពេល ១០ ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ជាកំហិត ហើយមន្ត្រីជំនាញនឹងចុះសហការវាស់វែងជូននិងប្អូនប្រជាប ប្រជាពលរដ្ឋឡើយ”។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៤ កញ្ញា បានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវចំនួន ៣៨ ខ្សែ នៅក្នុងទីរួមខេត្តសៀមរាបដែលសរុបមានប្រវែងប្រមាណ ៩៨,៣៤គីឡូម៉ែត្រ  ។ “ទោះបីពេលនេះប្រទេសជាតិកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ។” នេះគឺជាការលើកឡើងរបស់សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។

សម្តេចបានបញ្ជាក់ថាការសាងសង់ផ្លូវទំាង៣៨ខ្សែនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩។

បើតាមផែនការ​គម្រោង​ស្ថាបនាផ្លូវទាំងអស់នោះ ប្រើរយៈពេលតែ១ឆ្នាំប៉ុណ្ណោះ ចុងឆ្នាំ២០២១ ផ្លូវទំាងអស់នោះ នឹងបញ្ចប់ការសាងសង់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ