ហានិភ័យ! និស្សិតអាមេរិកនាំគ្នាចង់កើតកូវីដ ដើម្បីយកប្រព័ន្ធភាពស៊ាំលក់យកលុយ
អាមេរិក ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា សាកលវិទ្យាល័យ Brigham Young នៅក្នុងរដ្ឋ…
អាមេរិក ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា សាកលវិទ្យាល័យ Brigham Young នៅក្នុងរដ្ឋ…
អាមេរិក ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា សាកលវិទ្យាល័យ Brigham Young នៅក្នុងរដ្ឋ Idaho សហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេតលើការអះអាងថា និស្សិតមួយចំនួនកំពុងមានចេតនាចង់ឆ្លងជំងឺកូវីដ ដើម្បីកើតប្រព័ន្ធការពារភាពស៊ាំ ហើយបូមលក់យកប្រាក់។
ក្រុមមន្ត្រីនៅសាកលវិទ្យាល័យ Brigham Young ដែលជាកម្មសិទ្ធិរបស់ព្រះវិហារសាសនាគ្រីស្ទ Jesus Christ of Latter-day Saints បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់និស្សិត ដែលចង់ឆ្លងកូវីដដោយចេតនា។ បច្ចុប្បន្នសាកលវិទ្យាល័យកំពុងធ្វើការស៊ើបអង្កេតលើឧប្បត្តិហេតុនៅតាមបរិវេណសាលា ហើយបានជម្រុញឱ្យនិស្សិតកុំធ្វើឱ្យខ្លួនគេនិងអ្នកដទៃប្រឈមនឹងហានិភ័យ។
មន្ត្រីរបស់ Brigham Young បាននិយាយថា ៖ «ការឆ្លងជំងឺកូវីដមិនមែនជារឿងតូចតាចទេ។ ការមិនប្រុងប្រយ័ត្ន អាចនាំមកនូវការឆ្លងជំងឺ និងបាត់បង់ជីវិតនៅក្នុងសហគមន៍របស់យើង។ ប្រសិនបើនិស្សិតមិនសូវមានលុយ សាលាអាចជួយបាន។ តែមិនគួរទៅធ្វើទង្វើប្រថុយប្រថានបែបនេះទេ»។
បណ្តាញព័ត៌មានរបស់រដ្ឋ Idaho បានបង្ហាញឱ្យឃើញថា មជ្ឈមណ្ឌលបរិច្ចាគជាច្រើនបានផ្តល់ជូននូវប្រាក់លើទឹកចិត្ត ១០០ដុល្លារ ដល់រាល់ការបរិច្ចាគប្រព័ន្ធការពារកូវីដពីអ្នកដែលជាពីជំងឺនេះ ជាការអរគុណ។ ប្រសិនបើនៅកន្លែងខ្លះទៀត គេហ៊ានឱ្យដល់ទៅ២០០ដុល្លារ សម្រាប់ការបរិច្ចាគម្តង។
យោងតាមរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានឱ្យដឹងថា ប្លាស្មាពីមនុស្សដែលបានព្យាបាលជំងឺកូវីដបាន ហើយវាមានប្រយោជន៍ច្រើនជាងហានិភ័យ៕
ចែករំលែកព័តមាននេះ