ស្លូវ៉ាគី៖តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍របស់ប្រទេសស្លូវ៉ាគី លោក Maria Kolikova បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសស្លូវ៉ាគីនឹងអូសបន្លាយការដាក់ប្រទេសក្នុងភាពអាសន្នរបស់ខ្លួនរហូតដល់ដំណាច់ខែធ្នូ។

ស្ថានភាពអាសន្នត្រូវបានប្រកាសជាលើកដំបូងនៅថ្ងៃទី១ ខែតុលា ហើយត្រូវផុតកំណត់នៅថ្ងៃទី១៤ ខែវិច្ឆិកា។ បន្ទាប់ពីវាត្រូវបានប្រកាសបម្រាមគោចរជាតិបានចូលជាធរមាននៅថ្ងៃទី២៤ ខែតុលា ដោយរារាំងប្រជាជនមិនឱ្យចាកចេញពីផ្ទះរបស់ពួកគេនៅពេលថ្ងៃ ដែលគ្មានប័ណ្ណសម្គាល់ថាគ្មានជំងឺកូវីដ លើកលែងតែករណីពិសេសណាមួយ។
ប្រជាជនអាចចាកចេញពីផ្ទះដោយសេរីចន្លោះម៉ោង ១ និង ៥ ព្រឹក។

ស្លូវ៉ាគីក៏បានហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើនជាង ៦នាក់ផងដែរ ចាប់តាំងពីថ្ងៃទី១៣ ខែតុលា ហើយបារ និងភោជនីយដ្ឋាន ដែលមិនមានខ្យល់ធម្មជាតិចេញចូល ដូចជាកន្លែងហាត់ប្រាណ និងរោងកុនត្រូវបានបិទ។

ប្រទេសស្លូវ៉ាគីបានប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីជំងឺឆ្លងវីរុសនេះ ចាប់តាំងពីខែកញ្ញា។ គេបានរកឃើញករណីបាត់បង់ជីវិតចំនួន ៤៦៤នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ដែលក្នុងនោះមាន ៥០នាក់ ត្រូវបានរកឃើញក្នុងរយៈពេល ២៤ ម៉ោងកន្លងមក៕
ចែករំលែកព័តមាននេះ