ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង ដោយ​អនុញ្ញាត​ឱ្យ​មានការ​ប្រមូលផ្តុំ​ដល់​២៥០​នាក់

3 ឆ្នាំ មុន

សិង្ហ​បុរី​ ៖ ​តាម​ប្រភព​ព័ត៌មាន South China Morning Post បានឱ្យ​ដឹង​ថា ប្រទេស​សិង្ហ​បុរី​នឹង​អនុញ្ញាត​ឱ្យ​មានការ​តាំងពិព័រណ៍ ​និង​សន្និសីទ​ធំ​ៗ…

សិង្ហ​បុរី​ ៖ ​តាម​ប្រភព​ព័ត៌មាន South China Morning Post បានឱ្យ​ដឹង​ថា ប្រទេស​សិង្ហ​បុរី​នឹង​អនុញ្ញាត​ឱ្យ​មានការ​តាំងពិព័រណ៍ ​និង​សន្និសីទ​ធំ​ៗ ដែល​មាន​អ្នកចូលរួម​រហូត​ដល់​ទៅ ២៥០​នាក់ ដែល​ជា​ការ​កើនឡើង​ពី​ចំនួន​អតិបរមា​នា​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ប្រទេស​នេះ​នៅ​តែ​បន្ត​បន្ធូរ​ការ​រឹត​បន្តឹង​ជា​បណ្តើរ​ៗ​។

Travellers rejoice, flight bookings surge as China's capital relaxes curbs  - Reuters

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម លោក Chan Chun Sing បាន​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​​សារព័ត៌មាន​បែប​ជាក់ស្តែង​ថា វិធានការ​នេះ​មាន​គោលបំណង​ដើម្បី​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ធំ​ៗ នា​ពេល​អនាគត​។

COVID-19: Singapore reports 451 new cases, tally stands at 38,965 | Astro  Awani

ឧស្សាហកម្ម​ទេសចរណ៍ ​និង​សន្និសីទ​នៅ​សិង្ហ​បុរី​មាន​ចំនួន​ជិត ១% នៃ GDP របស់​សិង្ហ​បុរី​ក្នុង​ការ​បន្ថែម​តម្លៃ​សេដ្ឋកិច្ច​។ ឧស្សាហកម្ម​នេះ​ស្ទើរតែ​ទាំងអស់​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ទូលំ​ទូលាយ​​បាន​ដួលរ​លំនៅ​ឆ្នាំ​នេះ ចំ​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ទូ​ទាំង​ពិភពលោក​។

Singapore reports 41 new COVID-19 cases - Plataforma Media

អ្នក​រៀបចំ​ព្រឹត្តិការណ៍​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដាក់​ពាក្យសុំ​ការ​យល់ព្រម ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា​។ សំណើរ​​នានា​នឹង​ត្រូវ​ពិនិត្យ​ឡើង​វិញ​ដោយ​ក្រុមប្រឹក្សា​ទេស​ចរណ៍​សិង្ហ​បុរី និង​ក្រសួងពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​។ អ្នក​រៀបចំ​ត្រូវ​តែ​បង្ហាញ​សមត្ថភាព​ក្នុង​ការ​អនុវត្ត​វិធាន​ការណ៍​រក្សា​គម្លាត ប្រកបដោយ​សុវត្ថិភាព ដែល​រួម​មានការ​កំណត់​ដង់ស៊ីតេ​របស់​អ្នកចូលរួម ​និង​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​រាល់​អ្នកចូលរួម មុន​និង​ក្រោយ​ព្រឹត្តិការណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ