ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោទាមទារឲ្យអ្នកកើតកូវីដស្មោះត្រង់ផ្តល់ចម្លើយពិត ថាបានទៅណាខ្លះ និងបានជួបអ្នកណាខ្លះ?

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុងការបង្កើនប្រសិទ្ធភាពទប់ស្កាត់ការឆ្លងរាលដាលកុំឲ្យកាន់តែធំដោយសារព្រឹត្តិការណ៍សហគមន៍ ២៨វច្ឆិកា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើដល់អ្នកជំងឺកូវីដទំាងអស់ទាក់ទងនឹងព្រឹត្តិការណ៍២៨ វិច្ឆិកា ផ្តល់ចម្លើយពិតប្រាកដ…

រាជធានីភ្នំពេញ ៖ ក្នុងការបង្កើនប្រសិទ្ធភាពទប់ស្កាត់ការឆ្លងរាលដាលកុំឲ្យកាន់តែធំដោយសារព្រឹត្តិការណ៍សហគមន៍ ២៨វច្ឆិកា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើដល់អ្នកជំងឺកូវីដទំាងអស់ទាក់ទងនឹងព្រឹត្តិការណ៍២៨ វិច្ឆិកា ផ្តល់ចម្លើយពិតប្រាកដ និងស្មោះត្រង់ថា ខ្លួនបានទៅណាខ្លះ ហើយជួបអ្នកណាខ្លះ នៅក្នុងរយៈពេលចុងក្រោយ ។

ក្នុងសារជាសំឡេងកាលពីល្ងាច ថ្ងៃទី៤ ធ្នូ ប្រមុខដឹកនាំបញ្ជាក់ថា ការឆ្លើយដោយស្មោះត្រង់របស់អ្នកកើតកូវីដ១៩ ពិតប្រាកដ ជាកត្តាសំខាន់ក្នុងការទប់ស្កាត់ករណីនេះមិនឲ្យរីករាលកាន់តែខ្លំាង ដែលនាំដល់មហន្តរាយដល់សង្គមជាតិធ្ងន់ធ្ងរនោះ។

សម្តេចបានគូសបញ្ជាក់ថា «ភាពស្មោះត្រង់  ជាកត្តាចំាបាច់នៅក្នុងកាលៈទេសៈនេះ។ ពេលនេះគេមិនអាចប្រើវិធីចង់ឆ្លើយក៏ឆ្លើយ មិនចង់ឆ្លើយក៏មិនឆ្លើយបាននោះទេ ។ បើមិនឆ្លើយឲ្យអស់ថា ខ្លួនបានទៅណា ហើយបានជួបអ្នកខ្លះនោះ វានឹងបង្កមហន្តរាយធ្ងន់ធ្ងរដល់សង្គមជាតិ ។ ខ្ញុំស្នើឲ្យអ្នកទំាងនោះ យោគ​យោល់ផ្តល់ចម្លើយស្មោះត្រង់ ដើម្បីយើងរុករក និងផ្តាច់ឬសគល់កុំឲ្យករណីនេះរីកកាន់កាន់តែធំ» ។

ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៩នាក់ គិតត្រឹមថ្ងៃទី៥ ធ្នូនេះ នៅក្នុងនោះសំណាកជាង១ពាន់នាក់ ត្រូវបានធ្វើតេស្ ត។ ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា បានបង្រក្តីបារម្ភកាន់តែធំដល់កម្ពុជារឿងកូវីដ១៩នេះ ។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងពីប្រភពច្បាស់លាស់ពីការឆ្លងនោះទេ ។ ប៉ុន្តែសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នោះទំនងជាករណីនាំចូលទៀត ។ គេបានដាក់ការសង្ស័យថា ករណីនេះអាចបណ្តាលមកពីការដែលកម្ពុជាបានអនុញ្ញាតឲ្យធុរជននិងអ្នកបច្ចេកទេសចូលមកកម្ពុជា ដោយធ្វើចត្តាឡីស័កត្រឹមតែពីរថ្ងៃនាពេលកន្លងមក ។ ដូច្នេះចាប់ពីនេះទៅកម្ពុជាតម្រូវឲ្យអ្នកទំាងនោះធ្វើចត្តាឡឺស័យ១៤ថ្ងៃជាធម្មតាវិញ ។

គិតត្រឹមថ្ងៃទី ៥ ធ្នូ​ ២០២០​កម្ពុជាបានរកឃើញអ្នកកើតកូវីដ១៩ សរុប ចំនួន៣៤៥នាក់ ។ អ្នកសម្រាកព្យាបាលពេទ្យកើនដល់៤០នាក់ ក្នុងពេលដែលមនុស្ស ៣០៥នាក់បានព្យាបាលជាសះស្បើយ។

​ទាក់ទងនឹងភាពស្មោះត្រង់របស់អ្នកជំងឺកូវីដ១៩នេះ កាលពីថ្ងៃទី៣០ធ្នូ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែក្នុងខេត្តសៀមរាប សម្តេចបាននាយករដ្ឋមន្រ្តីបានលើកឡើងថា ករណីអ្នកកូវីដ១៩ស្រ្តីហាក់មានភាពស្មោះត្រង់ក្នុងការឆ្លើយថា ខ្លួនបានទៅណា បានជួបអ្នកណាខ្លះ ។ ប៉ុន្តែចម្លើយទៅនឹងសំណួរដូចគ្នានេះ ពិបាកនឹងទទួលបានចម្លើយពិតពីអ្នកជំងឺដែលជាបុរស ពីព្រោះគេមិនអាចឆ្លើយថា បានទៅជួបស្រីស្នេហាវ័យក្មេងណាខ្លះ នោះទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ