ចិន៖តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ការសិក្សាថ្មីមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា បេក្ខជនវ៉ាក់សាំងការពារនឹងជំងឺកូវីដ១៩ ដែលកំពុងត្រូវបានអភិវឌ្ឍនៅក្នុងប្រទេសចិន គឺមានសុវត្ថិភាពនិងអាចការពារជំងឺបាន។

វ៉ាក់សាំងនេះមានឈ្មោះថា BBIP-Corv ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋរបស់ចិន ឈ្មោះ Sinopharm។ ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍នៅក្នុងទស្សនាវដ្តី The Lancet Infectious ថាការសិក្សាដំណាក់កាលទី ១/២ ដែលចូលរួមដោយអ្នកស្ម័គ្រចិត្តជាង ៦០០នាក់ បានបង្ហាញថា វ៉ាក់សាំងទាំងនេះបានបង្កើតជាប្រព័ន្ធភាពស៊ាំការពារនឹងជំងឺ ហើយមិនមានប្រតិកម្មគ្រោះថ្នាក់ដល់ជីវិត។

តែការសាកល្បងនេះមិនអាចកំណត់ថា តើវ៉ាក់សាំងនេះមានប្រសិទ្ធភាពក្នុងការការពារការឆ្លងវីរុសនេះដល់កម្រិតណានោះទេ៕
ចែករំលែកព័តមាននេះ