ប្រេស៊ីល៖តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា អនុប្រធានាធិបតីប្រេស៊ីល Hamilton Mourão បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលប្រេស៊ីលនឹងទិញវ៉ាក់សាំងការពារជំងឺកូវីដពីប្រទេសចិន ដែលកំពុងត្រូវបានសាកល្បងនៅក្នុងប្រេស៊ីល។ នេះគឺជាផ្ទុយទៅនឹងការលើកឡើងរបស់លោកប្រធានាធិបតី Jair Bolsonaro។
កាលពីសប្តាហ៍មុន លោកប្រធានាធិបតីប្រេស៊ីល Bolsonaro បាននិយាយថា រដ្ឋាភិបាលនឹងមិនទិញវ៉ាក់សាំងការពារជំងឺកូវីដពី Sinovac ប្រទេសចិននោះទេ នៅមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយថា វានឹងត្រូវបញ្ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការរបស់ជាតិ។
ការអត្ថាធិប្បាយរបស់លោកបានជម្រុញឱ្យមានការជជែកដេញដោលគ្នាយ៉ាងផុសផុល ជុំវិញគោលនយោបាយវ៉ាក់សាំងរវាងប្រធានាធិបតី និងអភិបាលសំខាន់ៗ ដែលបាននិងកំពុងស្វែងរកជម្រើសផ្សេងចំពោះវ៉ាក់សាំង AstraZeneca ដែលរដ្ឋាភិបាលសហព័ន្ធបានផ្តល់អាទិភាព។
ទោះយ៉ាងណានៅក្នុងបទសម្ភាសន៍មួយនៅក្នុងទស្សនាវដ្តី Veja ដែលឈានដល់ចំណុចកំពូល កាលពីថ្ងៃសុក្រ លោកអនុប្រធានាធិបតី Mourao បាននិយាយថា ជំហររបស់លោក Bolsonaro គឺគ្មានខ្លឹមសារអ្វីទាំងអស់ ដោយធ្វើឱ្យមានជម្លោះពាក្យសម្តីជាមួយគូប្រជែងនយោបាយដូចជាអភិបាលរដ្ឋ Sao Paulo លោក់ João Doria ។
លោកអនុប្រធានាធិបតីបាននិយាយថា៖ “រដ្ឋាភិបាលនឹងទិញវ៉ាក់សាំងនេះ។ យើងបានដាក់ធនធានរួចហើយនៅ Butantan ដើម្បីផលិតវ៉ាក់សាំងនេះ។ រដ្ឋាភិបាលនឹងមិនរត់គេចពីរឿងនោះទេ៕”
ចែករំលែកព័តមាននេះ