ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ទប់ស្កាត់​និង​ព្យាបាល​ការ​ពុក​ធ្មេញ

6 ឆ្នាំ មុន

វិធី​ត្រឹមត្រូវ​ដើម្បី​ថែរក្សា​សុខភាព​ធ្មេញ គឺ​ត្រូវ​មាន​បរិមាណ​សារធាតុចិញ្ចឹម​ឲ្យ​បាន​ត្រឹមត្រូវ និង​អនាម័យ​មាត់​ធ្មេញ​ល្អ ។ អនាម័យ​មាត់​ធ្មេញ​ល្អ​គឺ​សំខាន់​ណាស់​ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ពុក​ធ្មេញ ។ ជំងឺ​ពុក​ធ្មេញ និង​ថ្គាម​អាច​កើត​មាន​ប្រសិនបើ​អ្នក​ធ្វេសប្រហែស​ក្នុង​ការ​ថែទាំ​សុខភាព​មាត់​ធ្មេញ ។ អ្នក​ត្រូវ​អនុវត្ត​អនាម័យ​មាត់​ធ្មេញ​មូលដ្ឋាន​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​តាម​មាត់…

វិធី​ត្រឹមត្រូវ​ដើម្បី​ថែរក្សា​សុខភាព​ធ្មេញ គឺ​ត្រូវ​មាន​បរិមាណ​សារធាតុចិញ្ចឹម​ឲ្យ​បាន​ត្រឹមត្រូវ និង​អនាម័យ​មាត់​ធ្មេញ​ល្អ ។

អនាម័យ​មាត់​ធ្មេញ​ល្អ​គឺ​សំខាន់​ណាស់​ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ពុក​ធ្មេញ ។ ជំងឺ​ពុក​ធ្មេញ និង​ថ្គាម​អាច​កើត​មាន​ប្រសិនបើ​អ្នក​ធ្វេសប្រហែស​ក្នុង​ការ​ថែទាំ​សុខភាព​មាត់​ធ្មេញ ។ អ្នក​ត្រូវ​អនុវត្ត​អនាម័យ​មាត់​ធ្មេញ​មូលដ្ឋាន​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​តាម​មាត់ ។

គន្លឹះ សំខាន់​ៗ​មួយ​ចំនួន​ដើម្បី​ការពារ និង​ព្យាបាល​ជំងឺ​ពុក​ធ្មេញ ៖

១-​ចៀសវាង​ទទួលទាន​ស្ករ​លើសលប់
សូម​ចៀសវាង​អាហារ​ដែល​សម្បូរ​ជាតិ​ស្ករ​ពី​ក្នុង​របប​អាហារ​របស់​អ្នក ។ បាក់តេរី​នៅ​ក្នុង​មាត់​អាច​ចិញ្ចឹម​ខ្លួន​វា​ដោយ​ជាតិ​ស្ករ​ដែល​អ្នក​បាន​បរិភោគ ។ ជាតិ​ស្ករ​អាច​បំបាត់​ជាតិ​រ៉ែ និង​កាល់ស្យូម​ពី​រចនា​សម្ព័​ន​ធ្មេញ​របស់​អ្នក​ព្រោះ​ស្ករ​មាន​ជាតិ​អាស៊ីតខ្លាំង ។

២-​ទទួលទាន​អាហារ​ដែល​សម្បូរ​សារធាតុចិញ្ចឹម
ការ​ទទួលទាន​វីតាមីន និង​សារធាតុ​រ៉ែ​ដែល​មាន​ជាតិ​ខ្លាញ់​រលាយ​ពី​ធម្មជាតិ​អាច​ការពារ​ជំងឺ​ពុក​ធ្មេញ​បាន ។ ការ​ទទួលទាន​បន្លែ​ដែល​មាន​ស្លឹក​បៃតង និង​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព​ដូច​ជា​ប្រេងដូង ផ្លែ​ប៊័រ គ្រាប់​ធញ្ញជាតិ​គឺ​ល្អ​ចំពោះ​សុខភាព​ធ្មេញ ។

៣-​ប្រើប្រាស់​ប្រេង
ការ​ប្រើប្រាស់​ប្រេង​អាច​ជួយ​បន្សាប​ជាតិពុល​ក្នុង​មាត់ ។ ខ្ពុរមាត់​របស់​អ្នក​ជាមួយ​ប្រេងដូង​រយៈពេល​២០​នាទី ហើយ​ខ្ជាក់​វា​ចេញ ។ សូម​ចាប់ផ្តើម​ពី​៣​ទៅ​៥​នាទី ហើយ​បង្កើន​វា​ដល់​រយៈពេល​២០​នាទី ។ វា​អាច​ជួយ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​បានជា​ច្រើន ។

៤-​បំបាត់​អាស៊ីត​ហ្វ៊ី​តិក
អាស៊ីត​ហ្វ៊ី​តិក​នៅ​ក្នុង​រាង​កាយ​នឹង​ទប់ស្កាត់​មិន​ឲ្យ​ធ្មេញ​របស់​យើង​ស្រូប​យក​សារធាតុ​រ៉ែ​នៅ​ក្នុង​អាហារ ។ វា​ក៏​ធ្វើ​ឲ្យ​សារធាតុ​រ៉ែ​ចេញពី​រាង​កាយ​ទាំងមូល ធ្មេញ និង​ថ្គាម​ផង​ដែរ ។ ហេតុ​ដូច្នេះ​វា​ជា​ការ​ល្អ​ក្នុង​ការ​ចៀសវាង​អាហារ​ទាំងអស់​ដែល​មាន​ជាតិ​អាស៊ីត​ហ្វ៊ី​តិក ។

៥-​ប្រើ​ថ្នាំដុសធ្មេញ​មាន​ជាតិ​រ៉ែ
ចូរ​ប្រើប្រាស់​ថ្នាំដុសធ្មេញ​ដែល​មាន​ជាតិ​រ៉ែ និង​គ្មាន​សារធាតុ​គីមី ។ សារធាតុ​ហ្វ្លុ​អូ​រ៉ា​យ​ល្អ​បំផុត​សម្រាប់​សុខភាព​ធ្មេញ ។ ទោះជា​យ៉ាងណា​ក្តី អ្នក​គួរតែ​ប្រើ​វា​ក្នុង​បរិមាណ​តិចតួច​បានហើយ ៕