អាមេរិក៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រធានាធិបតី ដូណាល់ត្រាំ កំពុងធ្វើដំណើរទៅកាន់រដ្ឋមីឈីហ្គែន ដែលកំពុងតែមានផ្ទុះករណីកូវីដច្រើនគួរឱ្យកត់សម្គាល់ នៅម៉ោង៥ល្ងាច (ម៉ោងនៅអាមេរិក) ដើម្បីធ្វើការជួបជុំឃោសនាការបោះឆ្នោត ដែលជាការជួបជុំលើកទី២។

លោកមិនបាននិយាយជាមួយអ្នកសារព័ត៌មានទេ នៅពេលដែលគាត់ឡើង Air Force One នៅពេលកន្លងមកនេះ។ ទាំងរដ្ឋមីឈីហ្គិន និងរដ្ឋវីសខនស៊ីន កំពុងរាយការណ៍អំពីការកើនឡើងនៃករណីឆ្លងកូវីដ។
យោងតាមអ្នកនាំពាក្យនាយកដ្ឋានសុខាភិបាលនៃរដ្ឋមីឈីហ្គិន លោក Lynn Sutfin បានឱ្យដឹងថា ករណីឆ្លងកូវីដដែលរកឃើញនៅថ្ងៃសុក្រមានចំនួនជាង ២,០១៥នាក់ ដែលវាជាលទ្ធផលដ៏ខ្ពស់មួយ។ ចំណែកឯរដ្ឋវីសខនស៊ីនវិញ មានករណីឆ្លងជម្ងឺកូវីដ ៣៨៦១ករណី កាលពីថ្ងៃសុក្រ។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។

វេជ្ជបណ្ឌិតអាមេរិក Jerome Adams បានលើកឡើងពីការកើនឡើងនូវករណីថ្មីនិងការចូលមន្ទីរពេទ្យនៅរដ្ឋវីសខនស៊ីន ហើយបាននិយាយថា ការរកឃើញនេះគឺមានផលប្រយោជន៍ដល់ការដឹងមុន ហើយទប់ស្កាត់ការឆ្លងបន្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ ដកស្រង់ចេញពីវេបសាយ ៖ cnn
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ