ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​បន្ត​ធ្វើការ​ចាក់សោ​ផ្នែក​ខ្លះ​នៃ​ប្រទេស ខណៈ​ដែល​ករណី​ឆ្លង​នៅ​តែ​មាន

4 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ដាក់​បទ​បញ្ជា​លើ​ការ​ធ្វើ​ដំណើរ​ដែល​មាន​លក្ខខណ្ឌ​រយៈពេល​មួយ​ខែ នៅ​ក្នុង​រដ្ឋ​ភាគច្រើន នៅ​ពេល​ដែល​ចំនួន​ករណី​ឆ្លង​កូ​វី​ដ កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​កាលពី​ថ្ងៃ​សុក្រ​។ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​ម៉ា​ឡេ​ស៊ី លោក…

ម៉ា​ឡេ​ស៊ី​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ដាក់​បទ​បញ្ជា​លើ​ការ​ធ្វើ​ដំណើរ​ដែល​មាន​លក្ខខណ្ឌ​រយៈពេល​មួយ​ខែ នៅ​ក្នុង​រដ្ឋ​ភាគច្រើន នៅ​ពេល​ដែល​ចំនួន​ករណី​ឆ្លង​កូ​វី​ដ កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​កាលពី​ថ្ងៃ​សុក្រ​។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​ម៉ា​ឡេ​ស៊ី លោក Ismail Sabri Yaakob បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍​ថា ការ​រឹតត្បិត​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៦ ខែធ្នូ​។ លោក​បាន​និយាយ​ថា ការ​ចាក់សោរ​ផ្នែក​ខ្លះ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ក៏​ដូច​ជា​រដ្ឋ​សេ​ឡាំង​កូ និង រដ្ឋ​សា​បា ក៏​នឹង​ត្រូវ​បាន​សម្រេច​​ឱ្យ​បន្ត​បន្ថែម​ផង​ដែរ នៅ​ពេល​ដែល​វា​ផុតកំណត់​នៅ​ថ្ងៃ​ច័ន្ទ​។

លោក​បាន​និយាយ​ដោយ​មិន​បញ្ជាក់​លម្អិត​ថា ការ​ដាក់​កម្រិត​នេះ​នឹង​មិន​អនុវត្ត​ចំពោះ​រដ្ឋ Perlis, Pahang និង Kelantan នៅ​ក្នុង​ឧបទ្វីប​ម៉ា​ឡេ​ស៊ី និង​រដ្ឋ Sarawak នៅ​លើ​កោះ Borneo ទេ​។

Malaysia rulers to meet amid talk of emergency declaration | Malaysia | Al  Jazeera

ភោជនីយដ្ឋាន​នឹង​នៅ​តែ​បើកចំហ​សម្រាប់​បម្រើ​អាហារ​ពេល​ល្ងាច ប៉ុន្តែ​មាន​ចំនួន​ច្រើន​បំផុត​ពីរ​នាក់​ក្នុង​មួយ​តុ​។ អាជ្ញាធរ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​បញ្ជា​ទិញ​យក​និង​ដឹក​ជញ្ជូន​ជំនួស​វិញ​។

និយោជក ក៏​ត្រូវ​អនុញ្ញាត​ឱ្យ​និ​យោ​ជិ​ក ធ្វើការ​ពី​ផ្ទះ​ដែរ តាម​ការ​សម្រេចចិត្ត​របស់​ពួក​គេ​។ ទន្ទឹម​នឹង​នេះ​សាលារៀន​ត្រូវ​ត្រលប់​ទៅ​រៀន​តាម​អន​ឡាញ​ផង​ដែរ​។

ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ថ្ងៃ​សុក្រ បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ចំនួន ១,៧៥៥​ករណី​ដែល​ជា​ការ​កើនឡើង​ប្រចាំ​ថ្ងៃ​ដ៏​ធំ​បំផុត​ចាប់តាំងពី​មានការ​រាតត្បាត ទោះបី​មានការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​នៅ​តែ​បន្ត​ក៏​ដោយ​។

ក្រោម​ការ​ចាក់សោរ​ប្រទេស ប្រជាជន​អាច​ចាក​ចេញពីផ្ទះ​បាន​សម្រាប់​តែ​ការងារ​សំខាន់​ៗ​ដូច​ជា ការ​ដើរ​ទិញ​ឥ​វ៉ា​ន់ ទិញ​ថ្នាំ និង​ទៅ​ជួប​គ្រូពេទ្យ​។ រាល់​សកម្មភាព​សេដ្ឋកិច្ច ឧស្សាហកម្ម និង​អាជីវ​កម្ម ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ប្រតិបត្តិការ ប៉ុន្តែ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​។

ថ្មី​ៗ​នេះ រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​ប្រជាជន​ប្រមាណ ១​លាន​នាក់ ធ្វើការ​ពី​ផ្ទះ ហើយ​បាន​ហាម​ឃាត់​រាល់​សកម្មភាព​សង្គម​និង​វប្បធម៌ ដើម្បី​គ្រប់គ្រង​ការ​រាលដាល​។

Malaysia sees early signs of effectiveness for COVID-19 measures: Health  ministry - CNA

ការ​ឆ្លង​ថ្មី​បាន​ឡើង​ដល់ ១,០០០​នាក់​ក្នុង​មួយ​ថ្ងៃ រយៈពេល ៥​ថ្ងៃ​ជាប់​គ្នា​។ ប្រទេស​នេះ​កាលពី​ថ្ងៃ​សៅរ៍ បាន​រាយការណ៍​ករណី​ថ្មី​ចំនួន ១,១៦៨​ករណី ដែល​បាន​កើនឡើង​ដល់ ៣៩,៣៥៧​ករណី ដោយ​មាន​មនុស្ស​បាត់​បង់​ជីវិតចំនួន ២៧៩​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ