ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាឡេស៊ីដែលស្រ្តីខ្មែរនិយមទៅ ធ្វើការតាមផ្ទះតម្រូវឲ្យ​បរទេស បង់ថ្លៃ​ធ្វើ​ចត្តាឡីស័​ក ជាង១ពាន់ដុល្លារ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ បើតាមសេចក្តីជូនដំណឹងស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ម៉ាឡេស៊ីថាពលរដ្ឋខ្មែរ ដែលមានបំណងចូលប្រទេសម៉ាឡេស៊ី ក្នុងពេលជំងឺកូវីដ១៩ រាតត្បាតនេះ ត្រូវបង់ថ្លៃប្រមាណ១ ១៥០ដុល្លារ សម្រាប់​អ្នកដំណើរ​ម្នាក់ ក្នុងការធ្វើចត្តាលីស័ក។ ម៉ាឡេស៊ីជាប្រទេសមួយ…

រាជធានីភ្នំពេញ៖ បើតាមសេចក្តីជូនដំណឹងស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ម៉ាឡេស៊ីថាពលរដ្ឋខ្មែរ ដែលមានបំណងចូលប្រទេសម៉ាឡេស៊ី ក្នុងពេលជំងឺកូវីដ១៩ រាតត្បាតនេះ ត្រូវបង់ថ្លៃប្រមាណ១ ១៥០ដុល្លារ សម្រាប់​អ្នកដំណើរ​ម្នាក់ ក្នុងការធ្វើចត្តាលីស័ក។

ម៉ាឡេស៊ីជាប្រទេសមួយ ដែលពលករខ្មែរ ពិសេសស្រ្តីភេទ និយមចេញទៅធ្វើការជាអ្នកបម្រើតាមផ្ទះ កាលពីប៉ុន្មានឆ្នាំមុន។ ធ្វើការនៅម៉ាឡេស៊ី ដែលមានប្រាក់ឈ្មួលមិនលើសពីការងារ នៅក្នុងស្រុកប៉ុន្មាននោះ ប្រសិនជាត្រូវបង់ប្រមាណ១ ១៥០ដុល្លារ នោះគឺពលរដ្ឋខ្មែរត្រូវធ្វើការ ជាច្រើនខែ។

ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីបានលើកឡើងនៅ​ថ្ងៃទី២៤ ខែកញ្ញា​ ​ថា ក្រសួង​ការបរទេស​ម៉ាឡេស៊ីបាន​ចេញ​កំណត់​ទូត​មួយដោយ​ជម្រាប​ជូន​ទៅ​ប្រជាពលរដ្ឋ​ខ្មែរដែល​ជា​សិស្ស​និស្សិត ពលករ រួម​ទាំង​អ្នក​ដែល​មាន​ទីលំនៅ​អចិន្ត្រៃយ៍ឬបណ្តោះអាសន្ន​នៅ​ប្រទេស​ម៉ាឡេស៊ី រួម​នឹង​ជនបរទេស​ទាំងអស់ ដែល​មានបំណង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​នេះ ត្រូវ​បង់ថ្លៃ​ធ្វើ​ចត្តាឡីស័​កចំនួន៤៧០០រីង​ហ្គី​ត ស្មើ​ប្រមាណ១ ១៥០ដុល្លារ សម្រាប់​អ្នកដំណើរ​ម្នាក់។

សេចក្តី​ជូនដំណឹង​បន្ត​ថា ថវិកានេះនឹង​ត្រូវ​បង់​ទៅ​មន្ត្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ីដែល​ប្រចាំការ​នៅ​តាម​ច្រកចូល​អន្តរជាតិ​នានា​របស់​ប្រទេស​ម៉ាឡេស៊ី។ ការ​បង់​ថវិកា​ស​ម្រាប់​ការ​ធ្វើ​ចត្តាឡីស័​កនេះ មិន​ត្រូវ​បាន​អនុវត្ត​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ចត្តាឡីស័​កនៅ​តាម​ផ្ទះ ដូចជា អ្នកមាន​បណ្ណ​អនុញ្ញាត​ធ្វើដំណើរនិង​អ្នកការទូត​។

​ ប្រទេស​ម៉ាឡេស៊ី ជាប្រទេសមួយដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ខ្ពស់ដែរនៅក្នុងអាស៊ីអាគគ្នេយ៍នេះ។ គិត​ត្រឹម​ថ្ងៃទី​២៤​កញ្ញា​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩(COVID-19) ជាង​១​ម៉ឺន​នាក់ ក្នុងនោះ​មានជាង ៩ពាន់​នាក់ ជាសះស្បើយ និង​ស្លាប់​ចំនួន​១៣៣
​នាក់​៕ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ