ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុហួសចិត្ត! ត្រីមួយក្បាលជាប់នៅបំពង់ខ្យល់អ្នកនេសាទម្នាក់

3 ឆ្នាំ មុន

អេហ្ស៊ីប ៖ អ្នកនេសាទជនជាតិអេហ្ស៊ីបម្នាក់ ក្បែរនឹងបាត់បង់ជីវិត បន្ទាប់ពីត្រីមួយក្បាលក្នុងចំណោមត្រីដែលគាត់ចាប់បាន​​ ចូលទៅជាប់គាំងនៅក្នុងបំពង់ខ្យល់របស់គាត់ ដែលធ្វើឱ្យគាត់ស្ទើរតែមិនអាចដកដង្ហើមបាន។ នេះបើយោងតាមប្រភពព័ត៌មាន Oddity Central…

អេហ្ស៊ីប ៖ អ្នកនេសាទជនជាតិអេហ្ស៊ីបម្នាក់ ក្បែរនឹងបាត់បង់ជីវិត បន្ទាប់ពីត្រីមួយក្បាលក្នុងចំណោមត្រីដែលគាត់ចាប់បាន​​ ចូលទៅជាប់គាំងនៅក្នុងបំពង់ខ្យល់របស់គាត់ ដែលធ្វើឱ្យគាត់ស្ទើរតែមិនអាចដកដង្ហើមបាន។ នេះបើយោងតាមប្រភពព័ត៌មាន Oddity Central ។

កាលពីដើមខែនេះ ក្រុមគ្រូពេទ្យនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមួយក្នុងទីក្រុង Beni Suef ប្រទេសអេហ្ស៊ីប មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានដឹងថាអ្នកជម្ងឺម្នាក់ ដែលត្រូវបាននាំមកដោយមានអាការៈពិបាកដកដង្ហើមនិងនិយាយមិនចេញ ដោយសារតែមានត្រីជាប់ក្នុងបំពង់ករបស់គាត់។ នៅពេលពិនិត្យ គ្រូពេទ្យបានកត់សម្គាល់ឃើញថា ត្រីនេះត្រូវបានជាប់នៅចំណុចបំបែកនៃបំពង់ខ្យល់ ដែលធ្វើឱ្យខ្យល់អាចចូលបានបន្តិចបន្តួចបំផុត។

ក្រុមវេជ្ជបណ្ឌិតបានធ្វើការសុងតាមបំពង់ខ្យល់ ដើម្បីទាញយកត្រីដែលនៅរស់នៅឡើយ។ វេជ្ជបណ្ឌិតឯកទេសខាងត្រចៀកច្រមុះនិងបំពង់ក លោក Ali Al-Hajri ដែលបានធ្វើការសង្គ្រោះបុរសខាងលើ​ បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍អេហ្ស៊ីបប៉ុស្តិ៍លេខ១ ថា ប្រសិនបើមកយឺតជាងនេះបនិ្តច គឺអាចធ្វើឱ្យប៉ះពាល់ដល់ជីវិត។ ជាសំណាងល្អ ការជួយសង្គ្រោះបានប្រព្រឹត្តទៅបានដោយជោគជ័យ។

តើហេតុអ្វីបានជានៅសុខៗត្រីទៅចូលក្នុងបំពង់ខ្យល់? វាពិតជាគួរឱ្យហួសចិត្តមែនទែន ដោយសារតែបុរសខាងលើនេះ យកត្រីទៅដាក់ចូលក្នុងមាត់ដោយខ្លួនឯង។ ពេលនោះគាត់ចាប់បានត្រីមួយក្បាល ហើយភ្លាមនោះក៏ឃើញត្រីមួយទៀត។ ដោយសារតែចង់ចាប់បានត្រីមួយទៀត គាត់ក៏យកត្រីមួយក្បាលដែលទើបតែចាប់បាន ទៅដាក់ទៅក្នុងមាត់។ នេះគឺជាធ្វើឱ្យត្រីចូលដល់បំពង់ខ្យល់។ ពិតជានឹកស្មានមិនដល់មែន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង