ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច ឥណ្ឌាបានវ៉ាដាច់ប្រេស៊ីលលើតារាងឆ្លងកូវីដ១៩

4 ឆ្នាំ មុន

ឥណ្ឌា៖ ប្រទេសឥណ្ឌាបានវ៉ាប្រទេសប្រេស៊ីលនៅថ្ងៃច័ន្ទនេះ ក្លាយទៅជាប្រទេសដែលមានចំនួនករណីឆ្លងវីរុសកូវីដខ្ពស់បំផុតទី២ ស្របពេលជាមួយនឹងការបើកឡើងវិញនូវខ្សែរថភ្លើងក្រោមដីសំខាន់ៗ ដើម្បីខិតខំប្រឹងប្រែងជម្រុញសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។ ប្រទេសឥណ្ឌាបានក្លាយជាចំណុចក្តៅថ្មីក្នុងពិភពលោកនាពេលថ្មីៗនេះ ទោះបីជាករណីបន្តរីករាលដាលពាសពេញពិភពលោកដោយមានរបាយការណ៍ឆ្លងទូទាំងពិភពលោកជិត ២៧លាននាក់ និងមានអ្នកស្លាប់កើនឡើងដល់ ៨៨០,០០០នាក់ក៏ដោយ។…

ឥណ្ឌា៖ ប្រទេសឥណ្ឌាបានវ៉ាប្រទេសប្រេស៊ីលនៅថ្ងៃច័ន្ទនេះ ក្លាយទៅជាប្រទេសដែលមានចំនួនករណីឆ្លងវីរុសកូវីដខ្ពស់បំផុតទី២ ស្របពេលជាមួយនឹងការបើកឡើងវិញនូវខ្សែរថភ្លើងក្រោមដីសំខាន់ៗ ដើម្បីខិតខំប្រឹងប្រែងជម្រុញសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។

New Delhi's metro has reopened after a five-month shutdown because of the pandemic.

ប្រទេសឥណ្ឌាបានក្លាយជាចំណុចក្តៅថ្មីក្នុងពិភពលោកនាពេលថ្មីៗនេះ ទោះបីជាករណីបន្តរីករាលដាលពាសពេញពិភពលោកដោយមានរបាយការណ៍ឆ្លងទូទាំងពិភពលោកជិត ២៧លាននាក់ និងមានអ្នកស្លាប់កើនឡើងដល់ ៨៨០,០០០នាក់ក៏ដោយ។

បារាំង អ៊ីស្រាអែល និងអូស្ត្រាលី ស្ថិតក្នុងចំណោមប្រទេសដែលត្រូវបានបង្ខំឱ្យមានការរឹតបន្តឹងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្នុងការធ្វើដំណើរ និង បន្ថែមការរឹតបន្តឹងមួយចំនួនទៀត។

India passes Brazil as country 2nd-worst-hit by virus | KTVE -  myarklamiss.com

ប្រទេសឥណ្ឌាដែលជាទីក្រុងមួយក្នុងចំណោមទីក្រុង ដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក បានរាយការណ៍ថា មានការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃ ហើយកាលពីថ្ងៃច័ន្ទនេះ បានបញ្ជាក់ពីកំណត់ត្រាឆ្លងថ្មីដល់ជិត ៩១,០០០ករណី។

ករណីនៅឥណ្ឌានាពេលបច្ចុប្បន្នបានកើនឡើងលើស ៤.២លាននាក់ លើសចំនួនសរុបរបស់ប្រេស៊ីល ហើយបានយកចំណាត់ថ្នាក់លេខ២ របស់ប្រេស៊ីលបានសម្រេចជាស្ថាពរ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមាន ៦.២៥ លានករណី។

India coronavirus deaths pass Italy's as floods hamper battle | India News  | Al Jazeera

រថភ្លើងក្រោមដីនៅរដ្ឋធានីញូវដេលី បានចាប់ផ្តើមបើកដំណើរការវិញហើយ កាលពីថ្ងៃច័ន្ទ បន្ទាប់ពីការបិទរយៈពេល ៥ខែ ហើយទីក្រុងចំនួន ១២ផ្សេងទៀត បានចាប់ផ្តើមដំណើរការរថភ្លើងក្រោមដីឡើងវិញ។

អាជ្ញាធរបានដាក់ចេញច្បាប់តឹងរឹងលើអ្នកដំណើរដោយត្រូវមានម៉ាស់ពាក់ការពារ ការរក្សារគម្លាតសង្គម និង ការត្រួតពិនិត្យសីតុណ្ហភាពជាចាំបាច់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ