ប្រេស៊ីល៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រទេសប្រេស៊ីលកាលពីថ្ងៃសៅរ៍ បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីដោយសារកូវីដ១៩ ចំនួន ៥៥៩នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបរបស់ប្រទេសកើនឡើងដល់ ១៥០,១៩៨នាក់។ នេះបើយោងតាមក្រុមប្រឹក្សាជាតិនៃនាយកដ្ឋានសុខាភិបាល។
បន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីលឥឡូវនេះជាប្រទេសទី២ នៅលើពិភពលោកដែលមានករណីស្លាប់ចំនួនលើសពី ១៥០,០០០នាក់។ ការមានករណីស្លាប់ច្រើនបែបនេះ គឺសាធារណជនបានរិះគន់ទៅលើការគ្រប់គ្រងរបស់ប្រទេសនេះពេលដែលមានផ្ទុះករណីកូវីដដំបូងៗ។
ចំនួនអ្នកស្លាប់ពិតប្រាកដត្រូវបានគេជឿជាក់ថា មានចំនួនច្រើនជាងនេះ ដោយសារតែសមត្ថភាពធ្វើតេស្តរកជំងឺនេះនៅមានកម្រិតនៅផ្នែកខ្លះនៃប្រទេស។ ក្រុមប្រឹក្សាក៏បានរាយការណ៍ពីករណីថ្មីនៃវីរុសចំនួន ២៦,៧៤៩ករណី កាលពីថ្ងៃសៅរ៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកើនដល់ ៥.០៨លាននាក់។
បើនិយាយអំពីករណីសរុប ប្រេស៊ីលជាប់ចំណាត់ថ្នាក់ទីបីនៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកនិងឥណ្ឌា។ នេះបើយោងតាមរបាយការណ៍ករណីរបស់សាកលវិទ្យាល័យ Johns Hopkins៕ ដកស្រង់ចេញពីវេបសាយ ៖ cnn
ចែករំលែកព័តមាននេះ