ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! កូន​ខ្លួនឯង​សោះ លេង​យក​កាំបិត​កា.ប់​ដូច​សត្វ​ទៅ​វិញ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ឪពុក​ឈាមខ្មៅ​ខឹង​ប្រពន្ធ​មិន​ឲ្យ​យក​កូន​ទៅ​លេង​សាច់ញាតិ​កាប់​កូនស្រី ទើប​អាយុ​២​ឆ្នាំ ឲ្យ​របួសធ្ងន់​តែ​ម្តង ។ ហេតុការណ៍​ដ៏​អ​ណោ​ច​អធម៌​ដែល​ឪពុក​បង្កើត​កាប់​កូន​ខ្លួនឯង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៧​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​តា​ហ៊ូ…

ខេត្តកំពង់ធំ ៖ ឪពុក​ឈាមខ្មៅ​ខឹង​ប្រពន្ធ​មិន​ឲ្យ​យក​កូន​ទៅ​លេង​សាច់ញាតិ​កាប់​កូនស្រី ទើប​អាយុ​២​ឆ្នាំ ឲ្យ​របួសធ្ងន់​តែ​ម្តង ។ ហេតុការណ៍​ដ៏​អ​ណោ​ច​អធម៌​ដែល​ឪពុក​បង្កើត​កាប់​កូន​ខ្លួនឯង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៧​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក ញ៉ែ​ម ឈុ​ន​លី អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​បាន​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ តាន់ គឹ​ម​សាន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​ត្បូង​ក្រពើ ឃុំ​ត្បូង​ក្រពើ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។ បច្ចុប្បន្ន​មានមុខ​របរ​ធ្វើ​ជា​កម្មករ​នៅ​ឯ​ខេត្តសៀមរាប បើ​យោង​តាម​សម្តី​របស់​សាច់ញាតិ​និយាយ​ថា ជនសង្ស័យ​មាន​ប្រពន្ធ​ឈ្មោះ ផុ​ន វុ​ទ្ធី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​លក់ដូរ ដោយសារ​តែ​ការ​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​មិនសូវ​ចុះសម្រុង​នឹង​គ្នា ចេះ​តែ​ឈ្លោះប្រកែក​គ្នា​នោះ​រហូត​ដល់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ ពួក​គេ​ទាំង​ពីរ​នាក់​ក៏​បាន​ព្រមព្រៀង​ផ្តិត​មេដៃ​លែងលះ​គ្នា​នៅ​សង្កាត់​ព្រៃ​តា​ហ៊ូ អស់​រយៈពេល​ប្រហែល​កន្លះ​ឆ្នាំ​មក​ហើយ ។

កន្លង​មក​ជនសង្ស័យ​ធ្លាប់​មក​សុំ​ប្រពន្ធ​យក​កូនស្រី​រង​គ្រោះ​ឈ្មោះ មុន្នី ភ័​ក្រ អាយុ​២​ឆ្នាំ ដើម្បី​ទៅ​លេង​ជាមួយនឹង​សាច់ញាតិ​របស់​ខ្លួន​តែ​ត្រូវ​បាន​ប្រពន្ធ​ដែល​បាន​លែងលះ​គ្នា​នោះ​មិន​ព្រម​ឲ្យ​យក​កូន​ទៅ​លេង​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង លុះដល់​ថ្ងៃ​កើតហេតុ​ជនសង្ស័យ​ក៏​បាន​មក​ផ្ទះ​ប្រពន្ធ​ម្តងទៀត តែ​ប្រពន្ធ​ទៅ​លក់ដូរ​បាត់ ឃើញ​កូន​នៅ​តែឯង​ក៏​ចាប់​កូនស្រី​យក​ទៅ​ខាងក្រោយ​ផ្ទះ រួច​ហើយ​យក​កាំបិត​ចិត​ត្នោត​ទៅ​កាប់​កូនស្រី​ខ្លួនឯង បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដែល​ត្រូវ​ក្បាល​ប៉ែក​ខាងឆ្វេង​មួយ​កាំបិត រយះ​ដល់​លលា​ក្បាល និង​ចំ​ខាងក្រោម​.​ក​ផ្នែក​ខាងក្រោយ​ចំនួន​២​កាំបិត រយះ​ធំ​ៗ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ដេរ​អស់​ជា​ច្រើន​ថ្នេរ ។

លោក​អធិការ​បន្ត​ថា បន្ទាប់​ពី​កាប់​កូនស្រី​រួច ជនសង្ស័យ​បានរ​ត់ទៅ​យក​ថ្នាំ​បាញ់​សម្លាប់​ស្មៅ​មក​ផឹក​សម្លាប់ ខ្លួន តែ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន នៅ​ពេល​ដឹងខ្លួន​វិញ​នឹង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ