ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋបន្តចេញពីថៃ នៅថ្ងៃនេះច្រកអូរស្មាច់មាន ១០៧នាក់ បានចូលមកកម្ពុជា

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ គិតត្រឹម ១៥រសៀល មានពលរដ្ឋខ្មែរបានចេញពីប្រទេសថៃ តាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យចំនួន…

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ គិតត្រឹម ១៥រសៀល មានពលរដ្ឋខ្មែរបានចេញពីប្រទេសថៃ តាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យចំនួន ១០៧នាក់ ។ កាលពីថ្ងៃទី២៤ ធ្នូ ម្សិលមិញ គិតត្រឹមម៉ោងដូចគ្នានេះ មានពលរដ្ឋ១០២នាក់ បានចេញធ្វើដំណើរចេញពីប្រទេសថៃចូលកម្ពុជាតាមវិញតាមច្រកអន្តរជាតិមួយនេះ ។

បើតាមសមត្ថកិច្ចអន្តោប្រវេសន៍ រហូតមកដល់ថ្ងៃនេះ ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យជាដដែល មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩ ។

ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។

ពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់  មានចំនួន ១០៧នាក់ នោះមានស្រី ៥០នាក់ ជាពលករពុំបានប្រថាប់ត្រា ត្រូវបានអាជ្ញាធរដឹកជញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាវិទ្យាល័យ តេជោ សែន សំរោង ក្រុងសំរោង។

ដោយនៅនៅឯកខេត្តបាត់ដំបងវិញមាន ពលករដែលវិលត្រឡប់ពីប្រទេសថៃ តាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ប្រមាណ២០០នាក់ កំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលចត្តាឡីស័ក វិទ្យាល័យព្រះមុន្នីវង្ស និងនៅតាមមណ្ឌលចត្តាឡីស័ក តាមស្រុកមួយចំនួនទៀតសរុបទូរទាំងខេត្តប្រមាណជាង ៤០០ នាក់។

នៅពេលប្រទេសថៃផ្ទុះការឆ្លងសហគន៍នៅក្នុងខេត្តសាមុតសាខន អាជ្ញាធរកម្ពុជាបានអំពាវនាវឲ្យពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសបន្តស្នាក់នៅក្នុងប្រទេសនេះ គោរពអនុវត្តវិធានការរបស់ប្រទេសគេ ជៀសវាងការធ្វើដំណើរចល័តដែលនាំឲ្យមានការលំបាកដល់ការគ្រប់គ្រងជំងឺកូវីដ១៩ ។

ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ពលរដ្ឋដែលចង់ចូលពីប្រទេសថៃមកកម្ពុជា សូមចូលតាមច្រកអន្តរជាតិចំនួនបីតែប៉ុណ្ណោះ មានច្រកប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ខេត្តអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូងខេត្តបាត់ដំបង។

កម្ពុជាមានខេត្តជាប់ព្រំដែនប្រទេសថៃ ចំនួន៧ មានខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន បាត់ដំបងពោធិ៍សាត់ និងកោះកុង។ នៅតាមបណ្តាខេត្តជាប់ព្រំដែនទំាងអស់នោះ អាជ្ញាធរបានបញ្ជាក់ពីការត្រៀមរៀបចំដឹកពលរដ្ឋពីព្រំដែនមកមណ្ឌលចត្តាឡីស័ក ដែលបានរៀបចំជាស្រេច ក្នុងការបង្ការកុំឲ្យមានការចំាចូលជំងឺកូវីដ១៩មកក្នុងប្រទេស ។

ចំណែកស្ថានទូតខកម្ពុជានៅប្រទេសថៃបានជូនដំណឹងឲ្យពលរដ្ឋមានបញ្ហាពេលនេះទាក់ទងទៅស្ថានទូតតាមលេខទូរស័ព្ទ ០៩៤ ០៩២ ៥៩០៥ ឬតាមរយៈហ្វេសប៊ុក ស្ថានទូត Royal Embassy of Cambodia in Bangkok

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ