ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះកូវីដ១៩ទ្រង់ទ្រាយតូចនៅព្រលានសៀងហៃត្រូវធ្វើតេស្តទ្រង់ទ្រាយធំ

3 ឆ្នាំ មុន

ចិន ៖ អាកាសយានដ្ឋានអន្តរជាតិធំបំផុតនៅសៀងហៃ បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ភ្លាមៗ នៅយប់ថ្ងៃអាទិត្យ បន្ទាប់ពីអាជ្ញាធរបញ្ជាឱ្យបើកការធ្វើតេស្តរកកូវីដទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះដ៏តូចមួយនៃជម្ងឹកូវីដ ដែលមានទាក់ទងនឹងបុគ្គលិកដឹកអីវ៉ាន់នៅព្រលាន។ នេះបើយោងតាមប្រភពព័ត៌មាន CNN…

ចិន ៖ អាកាសយានដ្ឋានអន្តរជាតិធំបំផុតនៅសៀងហៃ បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ភ្លាមៗ នៅយប់ថ្ងៃអាទិត្យ បន្ទាប់ពីអាជ្ញាធរបញ្ជាឱ្យបើកការធ្វើតេស្តរកកូវីដទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះដ៏តូចមួយនៃជម្ងឹកូវីដ ដែលមានទាក់ទងនឹងបុគ្គលិកដឹកអីវ៉ាន់នៅព្រលាន។ នេះបើយោងតាមប្រភពព័ត៌មាន CNN ។

ចាប់តាំងពីដើមខែវិច្ឆិកា កម្មករដឹកទំនិញ ៧នាក់ និងទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេនៅឯអាកាសយានដ្ឋានអន្តរជាតិសៀងហៃ Pudong ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានករណីឆ្លងវីរុសនេះរាប់បញ្ចូលទាំងមនុស្សពីរនាក់បានរាយការណ៍កាលពីថ្ងៃអាទិត្យ។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលក្រុងសៀងហៃបានឱ្យដឹងថា ក្នុងគោលបំណងដើម្បីទប់ទល់នឹងការឆ្លងនេះ​ អាជ្ញាធរបានបញ្ជាឱ្យបុគ្គលិកដឹកទំនិញទាំងអស់នៅឯព្រលានយន្តហោះ ត្រូវឆ្លងកាត់ការធ្វើតេស្តរកមេរោគឆ្លងមួយយប់ និងបង្កើតកន្លែងធ្វើតេស្តបណ្តោះអាសន្ននៅជាន់ទី២ នៃយានដ្ឋានចតរថយន្ត។

Live: Latest on Shanghai's measures against COVID-19 - CGTN

រូបថតនិងវីដេអូផ្សព្វផ្សាយលើបណ្តាញសង្គមចិន បង្ហាញមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាយ៉ាងណែន នៅខាងក្នុងយានដ្ឋាន ដែលផ្ទុយស្រឡះពីការរក្សាគម្លាតសង្គម ដើម្បីធ្វើតេស្តរកកូវីដ។

Ordered Chaos At Shanghai Pudong Airport - Live and Let's Fly

គិតត្រឹមព្រឹកថ្ងៃច័ន្ទ សំណាកចំនួន ១៧,៧១៩ ត្រូវបានប្រមូល។ មន្រ្តីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងចំណោមគម្រូចំនួន ១១,៥៤៤ ដែលត្រូវបានធ្វើតេស្តទាំងអស់សុទ្ធតែទទួលបានលទ្ធផលអវិជ្ជមាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ