ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ស្លូ​វ៉ា​គី ទាមទារ​ឱ្យ​​ធ្វើ​តេស្ត​​កូ​វី​ដ​លើ​ប្រជាជន​ទូ​ទាំង​ប្រទេស

3 ឆ្នាំ មុន

ស្លូ​វ៉ា​គី​៖​ទីភ្នាក់ងារ​ព័ត៌មាន​ស្លូ​វ៉ា​គី TASR បាន​រាយការណ៍​ថា នាយក​រដ្ឋមន្ត្រី​ស្លូ​វ៉ា​គី លោក Igor Matovic បាន​ប្រកាស​ពី​ផែនការ​នៅ​ថ្ងៃ​សៅរ៍ ដើម្បី​ធ្វើតេស្ត​មនុស្ស​គ្រប់​គ្នា ដែល​មាន​អាយុ​ចាប់ពី…

ស្លូ​វ៉ា​គី​៖​ទីភ្នាក់ងារ​ព័ត៌មាន​ស្លូ​វ៉ា​គី TASR បាន​រាយការណ៍​ថា នាយក​រដ្ឋមន្ត្រី​ស្លូ​វ៉ា​គី លោក Igor Matovic បាន​ប្រកាស​ពី​ផែនការ​នៅ​ថ្ងៃ​សៅរ៍ ដើម្បី​ធ្វើតេស្ត​មនុស្ស​គ្រប់​គ្នា ដែល​មាន​អាយុ​ចាប់ពី ១០​ឆ្នាំ​ឡើង​ទៅ នៅ​ក្នុង​ប្រទេស​រក​មើល​កូ​វី​ដ​។

បន្ទាប់​ពី​បានឃើញ​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​ថ្មី​ៗ​នៅ​ទូ​ទាំង​ប្រទេស​ស្លូ​វ៉ា​គី លោក Matovic បាន​ពន្យល់​ថា លោក​ជឿជាក់​ថា​វា​ជា​វិធី​មួយ​ដែល​អាច​ជួយ​ទប់ស្កាត់​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ តាម​រយៈ​ការ​ធ្វើតេស្ត​រក​ជំងឺ​នេះ​លើ​ប្រជាជន​ទាំងអស់​។

This European country has decided to test all citizens for COVID-19, World  News | wionews.com

ថ្លែង​ទៅ​កាន់​ប្រជាជាតិ នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍ លោក Matovic បាន​សន្យា​ថា ប្រសិន​បើ​ការ​ធ្វើតេស្តរ​កកូ​វី​ដ​នេះ​មិន​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​រីក​រាលដាល​ទីនោះ លោក​នឹង​លា​លែង​ពី​តំណែង​របស់​លោក​។

Slovakia's Prime Minister Igor Matovic (right) and its President Zuzana Caputova (left).

Matovic បាន​និយាយ​ថា​៖ “​ខ្ញុំ​ខ្លាច​ថា វិធាន​ការណ៍​ការពារ​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​បង្ហាញ​ថា​គ្មាន​ប្រយោជន៍​។ ការ​ធ្វើតេស្ត​នេះ​មិន​ផ្តល់​ផលវិបាក​អ្វី​ទេ មាន​តែ​អាច​ជួយ​ដល់​យើង​វិញ​។​”

យោង​តាម TASR លោក Matovic បាន​និយាយ​ថា ការ​ធ្វើតេស្ត​នឹង​មិន​គិតថ្លៃ​ទេ សម្រាប់​ប្រជា​ជន​ចំនួន ៥.៤​លាន​នាក់​។ យុទ្ធនាការ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ពី​រស​ប្តា​ហ៍​ចុង​ស​ប្តា​ហ៍ ដោយ​ចាប់ផ្តើម​នៅ​ចុងខែ​តុលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ