ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលអន្តោប្រវេសន៍ត្រូវមានជំនាញសំខាន់ៗយ៉ាងហោច​ចំនួនបីនិងត្រូវមាន​ស្នាមញញឹម

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ វគ្គបណ្តុះបណ្តាល លើជំនាញកោសល្យ វិច្ច័យឯកសារ​ ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍នេះ បានបិទបញ្ចប់កាលពីថ្ងៃទី៧ខែតុលានេះ​។ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ…

រាជធានីភ្នំពេញ៖ វគ្គបណ្តុះបណ្តាល លើជំនាញកោសល្យ វិច្ច័យឯកសារ​ ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍នេះ បានបិទបញ្ចប់កាលពីថ្ងៃទី៧ខែតុលានេះ​។ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានលើកឡើងថា នគរបាលអន្តោប្រវេសន៍ទាំងអស់ត្រូវតែមានជំនាញ ធ្វើកោសល្យវិច្ច័យនូវឯកសារ ឬលិខិតឆ្លង ដែន និងជំនាញសង្កេតមនុស្ស ខណៈនគរបាលអន្តោប្រវេសន៍នេះ គឺជាសន្តិសុខជូរមុខ សម្រាប់ទប់ស្កាត់មនុស្សអាក្រក់ពីខាងក្រៅ ដែលចង់មក​ធ្វើការយាយីសុខសន្តិភាពប្រទេសកម្ពុជានោះ។

លោក បានបញ្ជាក់ថា ​«ក្នុងនាមយើងជានគរបាលអន្តោប្រវេសន៍ ឬ អ្នកផ្តល់ទិដ្ឋាការគ្រប់ច្រកចេញចូលទាំងអស់ ត្រូវតែយល់ភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រទេស បើយើងគ្មានជំនាញណាមួយ ក្នុងការសង្កេតមនុស្ស ឬចេះសម្ភាសន៍មនុស្សទេ ប្រសិនបើប៉ះចំមនុស្សអាក្រក់ (ពួកភេរវកម្ម) ចង់មកបង្កអសន្តិសុខប្រទេសយើង វានឹងធ្វើឲ្យយើងលំបាក ទៅថ្ងៃក្រោយ ហើយកាលណាពួកទាំងនោះ ចូលមកអុកឡុងប្រទេសយើងហើយ ភាពរីកចំរើន និងសន្តិសុខនាពេលបច្ចុប្បន្ន ក៏វាមិនស្ថិតស្ថេរដែរ»។

អគ្គនាយកអន្តោប្រវេសន៍ បានអំពាវនាវដល់នគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវតែខិតខំរៀនសូត្រ នូវជំនាញធ្វើកោសល្យវិច្ច័យឯកសារ លិខិតឆ្លងដែន និងត្រូវចេះសង្កេតមនុស្ស សម្ភាសន៍មនុស្សនេះឲ្យបានគ្រប់ៗរូប ដើម្បីធ្វើយ៉ាងណា​ទប់ស្កាត់នូវមនុស្សអាក្រក់ទាំងនោះកុំឲ្យចូលមកប្រទេសកម្ពុជា ក្នុងគោលបំណង​មិនល្អ ពោលគឺធ្វើភេរវកម្ម និងធ្វើសកម្មភាពអាក្រក់ផ្សេងៗជាដើមនោះ។

សូមជម្រាបថាមន្រ្តីនគរបាលអន្តោប្រវេសន៍ជាកម្លំាងជួរមុខមួយ ដែលបានជួប​បដិ សណ្ឋារកិច្ចចំពោះភ្ញៀវជាតិ ពិសេសអន្តរជាតិ ដែលចេញចូល​ប្រទេសកម្ពុជា មិនថាតាមច្រកផ្លូវគោកនិងផ្លូវអាកាសនោះទេ​។ កងកម្លំាងមួយប្រភេទនេះ ត្រូវគេឲ្យតម្លៃថាអត្តសញ្ញាណជាតិ ពូជសាសន៍ បង្ហាញដល់បរទេសផងដែរ។ ក្រៅពីមានជំនាញ ធ្វើកោសល្យវិច្ច័យនូវឯកសារ ឬលិខិតឆ្លងដែន និងជំនាញសង្កេតមនុស្ស ក្រុមមន្រ្តីនគរបាលអន្តោប្រវេសន៍ ត្រូវមាន​ស្នាមញញឹមទៀតផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ