តំបន់ទេសចរណ៍សំខាន់មួយបើកទ្វារឡើងវិញ បើទោះជាកូវីដកំពុងធ្វើទុក្ខ
ឥណ្ឌា ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា វិហារដ៏ល្បីរបស់ឥណ្ឌា The Taj Mahal…
ឥណ្ឌា ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា វិហារដ៏ល្បីរបស់ឥណ្ឌា The Taj Mahal…
ឥណ្ឌា ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា វិហារដ៏ល្បីរបស់ឥណ្ឌា The Taj Mahal បានបើកអោយភ្ញៀវទេសចរចូលលេងវិញនៅថ្ងៃច័ន្ទ បើទោះបីជាប្រទេសឥណ្ឌាកំពុងតែប្រជែងជាមួយនឹងអាមេរិកលើតារាងកូវីដក៏ដោយ។
ប្រទេសឥណ្ឌា ដែលមានប្រជាជន ១.៣ពាន់លាននាក់ និងទីក្រុងមួយចំនួនដែលមានមនុស្សរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោក បានកត់ត្រាករណីជំងឺកូវីដ ជាង ៥.៤លាននាក់។ មានអ្នកឆ្លងថ្មីប្រមាណ ១០ម៉ឺននាក់ និងមានអ្នកបាត់បង់ជីវិត ជាង ១,០០០នាក់ជារៀងរាល់ថ្ងៃ។
ប៉ុន្តែបន្ទាប់ពីមានការចាក់សោរយ៉ាងតឹងរ៉ឹងកាលពីខែមីនា ដែលបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់សិបលាននាក់ លោកនាយករដ្ឋមន្ត្រី Narendra Modi មានការស្ទាក់ស្ទើរបន្ធូរបន្ថយការរឹតបន្តឹងដូចប្រទេសមួយចំនួននិងរឹតបន្តឹងវីសសកម្មភាពម្តងទៀត។
ផ្ទុយទៅវិញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលរបស់លោកបានបន្ធូរបន្ថយការរឹតត្បិតកាន់តែច្រើនឡើងរាប់បញ្ចូលទាំង ការបើកខ្សែរថភ្លើងជាច្រើន ជើងហោះហើរក្នុងស្រុក ទីផ្សារ ភោជនីយដ្ឋាន និងឥលូវនេះបើកវិហារ Taj Mahal។
វិហារដ៏ល្បីល្បាញនៅលើពិភពលោកនៅទីក្រុង Agra ភាគខាងត្បូងទីក្រុងញូវដេលី គឺជាកន្លែងទេសចរណ៍ពេញនិយមបំផុតរបស់ឥណ្ឌា។ ជាធម្មតាវាទាក់ទាញភ្ញៀវ ៧លាននាក់ក្នុងមួយឆ្នាំ ប៉ុន្តែត្រូវបានបិទតាំងពីខែមីនា។
ក្រុមមន្ត្រីបាននិយាយថា នៅពេលវាបើកឡើងវិញ វិធាននៃការឃ្លាតឆ្ងាយពីសង្គមយ៉ាងតឹងរឹងនឹងត្រូវបានដាក់ចេញ ហើយចំនួនអ្នកទស្សនាប្រចាំថ្ងៃនឹងត្រូវបានកំណត់ត្រឹម ៥,០០០នាក់ ដែលជាអត្រាមួយភាគបួននៃអត្រាធម្មតា។ សំបុត្រអាចទិញបានតាមអ៊ីនធើរណេតប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ