ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូលកំពង់ផែស្វយ័តភ្នំពេញឆ្នាំ២០២០ធ្លាក់ចុះ ចំណែកហ៊ុនទីផ្សារក៏ធ្លាក់ចុះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ របាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញផ្ញើអ្នកដែលបានទិញហ៊ុនរបស់ខ្លួនដឹងបង្ហាញថា ​ចំណូលអង្គភាពរដ្ឋស្វយ័តមួយនេះ បានធ្លាក់ចុះ៦% នៅឆ្នាំ២០២០ បើ​ធៀបឆ្នាំ២០១៩ ។ ឆ្នាំ​២០១៩អង្គភាពនេះ រកចំណួលបាន…

រាជធានីភ្នំពេញ ៖ របាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញផ្ញើអ្នកដែលបានទិញហ៊ុនរបស់ខ្លួនដឹងបង្ហាញថា ​ចំណូលអង្គភាពរដ្ឋស្វយ័តមួយនេះ បានធ្លាក់ចុះ៦% នៅឆ្នាំ២០២០ បើ​ធៀបឆ្នាំ២០១៩ ។ ឆ្នាំ​២០១៩អង្គភាពនេះ រកចំណួលបាន ៣១ ៣១១ ២៦៤ដុល្លារ ចំណែកឆ្នាំ២០២០កន្លងទៅនេះ ចំណូលបានតែ ២៩ ៤៨៧ ៣៧៨ដុល្លារ ។

កាលពីថ្ងៃទី១៤ មករា ភាគហ៊ុន កំពង់ផែស្វយ័តភ្នំពេញ ដែលមានអក្សរកាត់ PPAP បានធ្លាក់ចុះមកត្រឹម ១១.៥០០រៀល ចំណែកភាគហ៊ុន GTI បានធ្លាក់ចុះមកនៅ ៣.៤០០រៀលខណៈ ភាគហ៊ុន PPSP បានកើនឡើង១១,២% ពី ១,១៦០រៀល កាលពីថ្ងៃចន្ទ ទី១១មករា មកដល់១,២៩០រៀល នៅថ្ងៃទី១៤ មករា ។ ស្របពេលជាមួយគ្នានេះ ភាគហ៊ុនPAS និងPEPC ក៏បានកើនឡើងផងដែរ ដល់១៤.០០០រៀល និង២.៨១០រៀល រៀងគ្នា ។ ភាគហ៊ុនPWSA និងABC វិញបានរក្សាថ្លៃថេរដដែលត្រឹម៦.២០០៛ និង១៦.៧៨០៛ ។

ជារួមសន្ទស្សន៍ផ្សារហ៊ុនកម្ពុជា ថ្ងៃទី១៤មករា បានបន្តកើនឡើងចំនួន០,១៣% ទៀត ដល់៦៣៨,៦១ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១៥៤,៤៨ លានរៀល ក្នុងនោះភាគ​ហ៊ុនPPSP PAS និងABC សុទ្ធតែមានចំណែកប្រហាក់ប្រហែលគ្នាចំនួន ៣១% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ