ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាយពេល​មួយ​ថ្ងៃ ធ្វើតេស្តរ​កកូ​វី​ដ​បាន​ពាក់កណ្តាល​ប្រទេស

3 ឆ្នាំ មុន

ស្លូ​វ៉ា​គី​ ៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ទីភ្នាក់ងារ​ព័ត៌មាន​ស្លូ​វ៉ា​គី TASR បាន​រាយ​ការណ៍​​ថា មនុស្ស​ប្រហែល​២.៥៨​លាន​នាក់​នៅ​ស្លូ​វ៉ា​គី ត្រូវ​បាន​ធ្វើតេស្តរ​កកូ​វី​ដ​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើតេស្ត​រក​មេរោគ​ឆ្លង​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​សៅរ៍​។…

ស្លូ​វ៉ា​គី​ ៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ទីភ្នាក់ងារ​ព័ត៌មាន​ស្លូ​វ៉ា​គី TASR បាន​រាយ​ការណ៍​​ថា មនុស្ស​ប្រហែល​២.៥៨​លាន​នាក់​នៅ​ស្លូ​វ៉ា​គី ត្រូវ​បាន​ធ្វើតេស្តរ​កកូ​វី​ដ​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើតេស្ត​រក​មេរោគ​ឆ្លង​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​សៅរ៍​។

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ធ្វើតេស្ត​នោះ​មាន ២៥,៨៥០​នាក់ ឬ ប្រមាណ ១% ធ្វើតេស្ត​វិជ្ជ​មាន​សម្រាប់​កូ​វី​ដ នេះ​បើ​យោង​តាម TASR​។

បន្ទាប់​ពី​បានឃើញ​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​ថ្មី​ៗ​នៅ​ទូ​ទាំង​ស្លូ​វ៉ា​គី នាយក​រដ្ឋមន្ត្រី​លោក Igor Matovic បាន​ប្រកាស​កាលពី​ខែ​មុន នូវ​ផែនការ​ដើម្បី​ធ្វើតេស្ត​មនុស្ស​គ្រប់​រូប​ដែល​មាន​អាយុ​ចាប់ពី ១០​ឆ្នាំ​ឡើង​ទៅ នៅ​ក្នុង​ប្រទេស​សម្រាប់​កូ​វី​ដ​។

លោកនាយក​រដ្ឋមន្ត្រី លោក Matovic បាន​និយាយ​ថា​៖ “​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ នឹង​មិន​គិតថ្លៃ​សម្រាប់​ប្រជាជន​ចំនួន ៥.៤​លាន​នាក់​។​”

ស្ថានីយ៍​ធ្វើតេស្ត​ចំនួន ៥,០០០ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ប្រតិបត្តិការ ហើយ​បុគ្គលិក​សុខា​ភិបាល​រហូត​ដល់ ២០,០០០​នាក់ បាន​ចូលរួម​ក្នុង​ការ​ធ្វើតេស្ត​នេះ​។

ប្រទេស​ស្លូ​វ៉ា​គី​បាន​ធ្លាក់​ចូល​ក្នុង​ភាព​អាសន្ន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១ ខែតុលា នៅ​ពេល​អត្រា​ឆ្លង​របស់​វា​ចាប់ផ្តើម​កើនឡើង​។ យោង​តាម TASR នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃអាទិត្យ បាន​និយាយ​ថា ការ​ចាំបាច់​ក្នុង​ការ​ពាក់​ម៉ាស់​នៅ​តំបន់​សាធារណៈ និង​វិធានការ​ផ្សេង​ទៀត​រួម​ទាំង​ការ​ហាមឃាត់​មិន​ឱ្យ​មានការ​ប្រមូលផ្តុំ​គ្នា នឹង​នៅ​តែ​មាន​ដដែល ទោះបីជា​ការ​ធ្វើតេស្តរ​កកូ​វី​ដ​ទូ​ទាំង​ប្រទេស​ចប់​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ