ចិន ៖ តាមប្រភពព័ត៌មាន Bangkok Post ប្រទេសចិនកាលពីថ្ងៃសៅរ៍បានប្រកាសហាមប្រាមការនាំចូលសាច់ជ្រូក និងផលិតផលជ្រូក ពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីប្រទេសនេះបានបញ្ជាក់ពីករណីជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិកដំបូងរបស់ខ្លួន នៅលើជ្រូកព្រៃកាលពីសប្តាហ៍មុន។
វិធានការទប់ស្កាត់ការនាំចូលពីអ្នកផ្គត់ផ្គង់សាច់ជ្រូកធំបំផុតទី៣ របស់ចិន កើតឡើង បើទោះបីជាចិនកំពុងតែមានការខ្វះខាតសាច់ក្នុងការបរិភោគ ដោយសារតែជំងឺកូវីដក៏ដោយ។
ការហាមឃាត់ដែលត្រូវបានប្រកាសដោយទីភ្នាក់ងារគយរបស់ប្រទេសចិននិងក្រសួងកសិកម្មរបស់ខ្លួន ត្រូវបានគេទន្ទឹងរង់ចាំយ៉ាងទូលំទូលាយដោយសារតែប្រវតិ្តរបស់ក្រុងប៉េកាំងបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីដាក់បម្រាមក្នុងករណីបែបនេះ។
ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថា នឹងផ្តល់ផលប្រយោជន៍ដល់អ្នកផ្គត់ផ្គង់ធំៗ ផ្សេងទៀតរួមមានសហរដ្ឋអាមេរិកអេស្ប៉ាញកាណាដានិងប្រេស៊ីល។ ការនាំចេញសាច់ជ្រូករបស់សហរដ្ឋអាមេរិក កើនឡើងនៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ ខណៈដែលមានការបិទការនាំចូលពីអាល្លឺម៉ង់ទៅចិញលើផ្នែកសាច់ជ្រូក និងផលិតផលទាក់ទងនឹងជ្រូក។
ប្រទេសចិន គឺជាអ្នកទិញសាច់ជ្រូកច្រើនជាងគេបំផុតនៅលើពិភពលោក ហើយបាននិងកំពុងបង្កើតបរិមាណដ៏ច្រើននៅឆ្នាំនេះ បន្ទាប់ពីទិន្នផលរបស់ខ្លួនបានធ្លាក់ចុះជិត ២០% ក្នុងរយៈពេល ៦ ខែដំបូង។
ការិយាល័យស្ថិតិជាតិរបស់អាល្លឺម៉ង់បាននិយាយថា ប្រទេសអាឡឺម៉ង់បាននាំចេញសាច់ជ្រូកចំនួន ១៥៨,០០០តោនមានតម្លៃ ៥០១.៦លានដុល្លារ ទៅកាន់ប្រទេសចិននៅចន្លោះខែមករានិងខែមេសា ឆ្នាំ២០២០។ ពោលគឺកើនឡើងទ្វេដងក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។
ក្រសួងកសិកម្មអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកវិទ្យាសាស្ត្របានរកឃើញថាមានជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិកនៅក្នុងជ្រូកព្រៃមួយដែលងាប់នៅក្នុងរដ្ឋ Brandenburg ភាគខាងកើត។
គួរបញ្ជាក់ផងដែរថា ជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក គឺមានគ្រោះថ្នាក់ដល់សត្វជ្រូកព្រៃ និងជ្រូកក្នុងស្រុក និងឆ្លងខ្លាំងណាស់ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕
ចែករំលែកព័តមាននេះ