ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​ចាញ់ឆ្នោត លោក​​ត្រាំ ទៅ​លេង​​វាយ​​កូន​ហ្គោ​ល​ធ្វើ​មិនដឹង

3 ឆ្នាំ មុន

អា​មេ​រិ​ក ​៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា លោក ដូ​ណា​ល់​ត្រាំ បាន​វិល​ត្រឡប់​ទៅ​ទីលាន​វាយ​កូន​ហ្គោ​ល​របស់​គាត់ នៅ​ជាយក្រុង​វ៉ា​ស៊ី​ន​តោន…

អា​មេ​រិ​ក ​៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា លោក ដូ​ណា​ល់​ត្រាំ បាន​វិល​ត្រឡប់​ទៅ​ទីលាន​វាយ​កូន​ហ្គោ​ល​របស់​គាត់ នៅ​ជាយក្រុង​វ៉ា​ស៊ី​ន​តោន មួយ​ថ្ងៃ​ បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ប្រកាស​ពី​ការ​បរាជ័យ​របស់​គាត់ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ដោយ​ជ័យ​ជំនះ​របស់​អ្នក​ប្រជាធិបតេយ្យ​លោក Joe Biden ។

លោក Biden ដែល​ជា​អតីត​អនុ​ប្រធានាធិបតី បាន​ទៅ​ព្រះ​វិហារ​កាតូលិក​មួយ​ក្បែរ​ផ្ទះ​របស់​គាត់ នៅ Wilmington រដ្ឋ Delaware ដូចដែល​គាត់​ធ្វើ​ទៀងទាត់​។

Biden Attends Mass After Winning Election - The New York Times

លោក Trump ក៏​កំពុង​លេង​កីឡា​វាយ​កូន​ហ្គោ​ល​នៅ​ឯ​ទីធ្លា​របស់​គាត់​នៅ​ទីក្រុង Sterling រដ្ឋ Virginia កាលពី​ថ្ងៃ​សៅរ៍ នៅ​ពេល​បណ្តាញ​អា​មេ​រិ​កបាន​ប្រកាស​ថា លោក Biden ទទួល​បាន​ការ​បោះ​ឆ្នោត​យ៉ាង​ជាក់លាក់ ដែល​ចាំបាច់​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​២០ ខែមករា​។

Trump refuses to accept election defeat saying HE won with 'legal votes'  after learning of Biden victory while golfing

ប្រធានាធិបតី ត្រាំ មិន​ទាន់​បាន​ធ្វើ​ស​ន្និ​សីទ ​ឬ​អបអរសាទរ​លោក Biden នៅឡើយ​ទេ​។ ផ្ទុយ​ទៅ​​វិញ​កាលពី​ថ្ងៃអាទិត្យ គាត់​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ទ័​រ (Twitter) ដើម្បី​ផ្តល់​​យោបល់​ដោយ​គ្មាន​អំណះអំណាង​ថា ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​គេ​លួច​ក្លែងបន្លំ​។

After losing election, Trump spends day golfing and tweeting | KTLA

នៅ​ពេល​ឡាន​របស់​គាត់​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ទីក្រុង Sterling ដើម្បី​វាយ​កូន​ហ្គោ​ល ក្រុម​អ្នក​តវ៉ា​នៅ​តាម​ដងផ្លូវ​មួយ​ចំនួន​បាន​អបអរ​ចំពោះ​ការ​ចាញ់ឆ្នោត​របស់​គាត់​។

ដោយឡែក ដំណឹង​នៃ​ជ័យ​ជំនះ​របស់​លោក Biden បាន​ធ្វើ​ឱ្យ​អ្នក​គាំ​ត្រ​រាប់​ពាន់​នាក់ អបអរ​សាទរ​​នៅ​តាម​ដងផ្លូវ​នៃ​ទីក្រុង​អា​មេ​រិ​ក​នៅ​ថ្ងៃ​សៅរ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ