ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​នាំ​មក​នូវ​សុខភាព មិត្តភាព និង​សាមគ្គីភាព​

6 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ លោក ចាន់ ចេស្តា អភិបាល នៃ​គណ​អភិ​បា ល​ខេត្តកំពត បាន​មាន​ប្រសាសន៍​ថា ការ​រីក​ចម្រើន​លើ…

​ខេត្តកំពត ៖ លោក ចាន់ ចេស្តា អភិបាល នៃ​គណ​អភិ​បា ល​ខេត្តកំពត បាន​មាន​ប្រសាសន៍​ថា ការ​រីក​ចម្រើន​លើ វិស័យ​កីឡា​បង្ហាញ​ឲ្យ​ឃើញ​ថា ស្រុក​ទេស​មាន​សុខ​សន្តិភាព ហើយ​កីឡា​នាំ​មក​នូវ​សុខភាព និង​មិត្តភាព​ផង​ដែរ ។ កីឡា​ជា​វិស័យ​មួយ​ដែល​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​យក​ធ្វើ​ជា​ស្ពាន​ដើម្បី​ចង​ចំណង​មេត្រី ភាព​រវាង​ក្រុម​មួយ និង​ក្រុម​មួយ ខេត្ត​មួយ​និង​ខេត្ត​មួយ ប្រទេស​មួយ​និង​ប្រទេស​មួយ ដោយ​មានការ​ចូលរួម​លេង​សប្បាយ​រីករាយ​រួម​គ្នា ។​

​ហើយ​ការ​រីក​ចម្រើន​វិស័យ​កីឡា​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ស្រុក​ទេស​របស់​យើង​មាន សុខ​សន្តិភាព​ពេញលេញ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​មក​កាន់តែ​ច្រើន ។ នេះ​ជា​ប្រសាសន៍​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​មហាជន​ពានរង្វាន់ លោក ចាន់ ចេស្តា អភិបាល នៃ​គណ​អភិបាល​ខេត្តកំពត ជ្រើសរើស​ជើងឯក​ទូ​ទាំង​ខេត្ត​ប្រចាំឆ្នាំ​២០១៧ លើ​៣​វិញ្ញាសារ បាល់ទាត់ បាល់បោះ និង​ប៉េតង់ (​ប៊ូល​) នៅ​ល្ងាច​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ ។​

​លោក​អភិបាលខេត្ត​បាន​បន្ត​ថា ប្រសិនបើ​ប្រទេស​មួយ​គ្មាន​សុខ​សន្តិភាព សេរីភាព សុវត្ថិភាព​នោះ​ទេ គ្មាន​នរណា​គេ​ចង់ទៅ​លេង​កីឡា​ជាមួយ​ទេ តួរ​យ៉ាងដូច​ជា​បណ្តា​ប្រទេស​មជ្ឈិម​បូរ​ព៌ា​ជាដើម ។ ផ្ទុយ​ទៅ​វិញ​បើ​ប្រទេស​ណា​ដែល​មាន​វិស័យ​កីឡា​រីក​ចម្រើន ទាំង​ភ្ញៀវ​ទេសចរ​ក៏​ចង់​មក​លេង​កម្សាន្ត​ដែរ អ្នក​ធុរៈកិច្ច​អន្តរជាតិ​ក៏​ហ៊ាន​មក​បណ្ដាក់ទុន ព្រោះ​គេ​សម្លឹង​មើល​តាម​រយៈ​ការ​រីក​ចម្រើន​លើ​វិស័យ​កីឡា​នេះឯង ។ ដូច​គ្នា​នេះ​ដែរ ការ​រីក​ចម្រើន​វិស័យ​កីឡា​នៅ​ក្នុង​ខេត្តកំពត និង​ជួយ​ទាក់ទាញ​អ្នក​ធុរៈកិច្ច​មក​វិនិយោគ និង​ភ្ញៀវ​ទេសចរ​ជាតិ តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ក៍​ដូច​ជា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​មក​ទស្សនា​ខេត្ត​ទេសចរណ៍​ផ្កាយ​រះ​ទិស​នារ​តី​មួយ​នេះ ឲ្យ​កាន់តែ​ច្រើន​ឡើង បង្ក​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច និង​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ អាជីវករ ម្ចាស់​ភោ​ជនី​ដ្ឋា​ន ផ្ទះសំណាក់ សណ្ឋាគារ និង​អ្នក​ដែល​ផ្តល់​សេវា​លើ​ផ្នែក​ទេសចរណ៍​ផ្សេង​ៗ​ទៀត ។​

​ម្យ៉ាងទៀត ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ជា​ពិសេស​យុវវ័យ​ខេត្តកំពត​ស្រឡាញ់​ចូល​ចិត្ត និង​បាន​ចូលរួម​លេង​កីឡា​យ៉ាង​ផុលផុស ដែល​ជា​កត្តា​បាន​ចូលរួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​សុខភាព​ឃ្លាតឆ្ងាយ​ពី​ការ​ប្រើប្រាស់​ចែកចាយ​ជួញដូរ​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេង​ៗ ។ ដោយ​មានការ​សម្លឹង​ឃើញ​ដូច្នេះ ទើប​លោក​បាន​ផ្តួចផ្តើម​រៀបចំ​ការ​ប្រកួត​កីឡា​ជា​ច្រើន​លើក ក្រោយ​ពេល​ពហុ​កីឡដ្ឋាន​ខេត្ត ដែល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចងដៃ​ដល់​ខេត្តកំពត ហើយ​ត្រូវ​បាន​ជួសជុល​ឡើង វិញ ។ ប្រជាពលរដ្ឋ និង​យុវវ័យ​ទូ​ទាំង​ខេត្តកំពត​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​តេ​ជោ ដោយ​មិន​អាច​កាត់ថ្លៃ​បាន និង​គាំទ្រ​បេក្ខភាព​ជា នាយក​រដ្ឋមន្ត្រី​គ្រប់​អាណត្តិ ។ ជាមួយ​គ្នា​នេះ​ដែរ ដូច​ជា​ប្រកួត​កីឡា​ថ្នាក់​មូលដ្ឋាន​ឃុំ​សង្កាត់ សហគមន៍​ជនជាតិ​អី​ស្លា​ម ថ្នាក់​ខេត្ត ថ្នាក់​ជាតិ និង​មិត្តភាព​អន្តរជាតិ ហើយ​ពហុ​កីឡដ្ឋាន​ខេត្តកំពត​ញញឹម​បើកទ្វារ​ជូន​គ្រប់ពេល គ្រប់​រដូវ​កាល រាល់​ការ​ប្រកួត​កីឡា​ទាំងអស់​ក្នុង​ថ្ងៃ​ខាង​មុខ​ទៀត ។​

​លោក​ក៏​បាន​ជម្រាប​ថា នៅ​ចុងខែ​នេះ និង​មានការ​ប្រកួត​រវាង​ក្រុមបាល់ទាត់​ជម្រើស​ខេត្តកំពត និង​ក្រុមចំរុះ​របស់​កីឡាករ ចាន់ វឌ្ឍន៍​នា​កា និង​ការ​ប្រកួត​ជា​បន្តបន្ទាប់​ជា​ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ