អាមេរិក៖តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា សហរដ្ឋអាមេរិកបានកត់ត្រាអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ ដល់ទៅ ១ម៉ឺននាក់ និង មានចំនួនអ្នកឆ្លងកូវីដជាង ១.១លាននាក់ កាលពីសប្តាហ៍មុន។ មន្ត្រីសុខាភិបាលបានសង្ស័យថា បុណ្យ Thanksgiving គឺជាមូលហេតុនៃការបាត់បង់ជីវិតច្រើនបែបនេះ។

នេះបើយោងតាមការវិភាគរបស់ទីភ្នាក់ងារព័ត៌មាន Reuters និងរដ្ឋ បានឱ្យដឹងថា ករណីថ្មីបានធ្លាក់ចុះ ៣.៨% ក្នុងសប្តាហ៍នេះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ខណៈដែលការបាត់បង់ជីវិតបានធ្លាក់ចុះ ៣.៩%។ មជ្ឈមណ្ឌលសាកល្បងជាច្រើនត្រូវបានបិទ កាលពីថ្ងៃព្រហស្បតិ៍សម្រាប់បុណ្យ Thanksgiving និងមន្ទីរពិសោធន៍ឯកជនមួយចំនួនបានកាត់បន្ថយបុគ្គលិក ឬត្រូវបានបិទ នៅកាលពីថ្ងៃសុក្រ។

ករណីបានកើនឡើង ៩១% នៅក្នុងរដ្ឋវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ដែលជាការកើនឡើងភាគរយធំបំផុតនៅក្នុងប្រទេស បន្ទាប់មកគឺរដ្ឋកាលីហ្វ័រញ៉ា ដែលមាន៣១% និងញូវយ៉កជាមួយនឹងការកើនឡើង ២៥%។
រដ្ឋ Illinois បានរាយការណ៍ថា មានអ្នកបាត់បង់ជីវិតចំនួន ៨៣១នាក់ កាលពីសប្តាហ៍មុន ដែលជាចំនួនខ្ពស់បំផុត បន្ទាប់មកគឺរដ្ឋតិចសាស់ដែលមានអ្នកបាត់បង់ជីវិតចំនួន ៨០៦នាក់។

នៅទូទាំងសហរដ្ឋអាមេរិក ៩.៨%នៃការធ្វើតេស្តបង្ហាញលទ្ធផលវិជ្ជមាន សម្រាប់សប្តាហ៍ទី ៣ ជាប់ៗគ្នា។ នេះបើយោងតាមទិន្នន័យពីគម្រោងតាមដានកូវីដ។ ក្នុងចំណោមរដ្ឋចំនួន ៥០ មាន ២៩ មានអត្រាតេស្តវិជ្ជមានលើស ១០% ។ អត្រាខ្ពស់បំផុតគឺរដ្ឋ Iowa ៤៤%នៅ Idaho និង ៤១%នៅ South Dakota៕
ចែករំលែកព័តមាននេះ