អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា លោក Frank Fahrenkopf សហប្រធាននៃគណៈកម្មាធិការកម្មវិធីតស៊ូមតិរវាងបេក្ខភាពប្រធានាធិបតី នៅតែមានគំរោងសម្រាប់ការជជែកដេញដោលប្រធានាធិបតីលើកទី២។ ទោះយ៉ាងណាក៏ដោយ គេមិនមានការព្រួយបារម្ភទេ។ អ្វីគ្រប់យ៉ាងអាស្រ័យលើស្ថានភាពសុខភាពរបស់លោកប្រធានាធិបតីនិងថាតើមនុស្សនៅជុំវិញលោក រួមទាំងនាវិកនៃគណៈកម្មការនឹងមានសុវត្ថិភាពដែរឬទេ។

លោក Frank បាននិយាយថា៖ «វានឹងពឹងផ្អែកលើអ្វីដែលគ្រូពេទ្យប្រាប់ពីស្ថានភាពជំងឺរបស់លោក ថាតើលោកនឹងមានសុវត្ថិភាពដែរឬទេ ហើយមនុស្សជុំវិញលោកអាចមានសុវតិ្ថភាពឬទេ។ យើងបារម្ភពីបុគ្គលិករបស់យើងនៅទីនេះ។ យើងមានបុគ្គលិកប្រហែល ៦៥នាក់ ដែលធ្វើការលើរឿងទាំងនេះ។ ដូច្នេះវានឹងពឹងផ្អែកលើអ្វីដែលភស្តុតាងវេជ្ជសាស្ត្រនិងដំបូន្មាន ដែលយើងទទួលបានពីគ្រូពេទ្យ»។
:strip_exif(true):strip_icc(true):no_upscale(true):quality(65)/cloudfront-us-east-1.images.arcpublishing.com/gmg/NDEP5FM65FHZ5MDAUJGZYSTHWM.jpg)
លោកក៏បានបន្ថែមថា៖ «យើងនឹងបន្តដំណើរទៅមុខទៀត ជាមួយនឹងផែនការលើកទី២ នៅ Nashville ហើយយើងនឹងធ្វើការសម្រេចចិត្ត និងចំណាយពេលបន្ទាប់ពី [ការជជែកដេញដោលគ្នារបស់អនុប្រធានាធិបតី] នៅរាត្រីនេះថា តើយើងនឹងធ្វើអ្វីសម្រាប់ការសម្រេចបន្ទាប់ នៅពេលយើងទទួលបានដំបូន្មានពីគ្រូពេទ្យ»។

គួរបញ្ជាក់ផងដែរថា បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក Joe Biden បាននិយាយនៅថ្ងៃអង្គារនេះថា កិច្ចពិភាក្សាប្រធានាធិបតីលើកទី២ មិនគួរត្រូវបានធ្វើឡើងទេ ប្រសិនបើប្រធានាធិបតី ដូណាល់ត្រាំ នៅតែមានផ្ទុកមេរោគនេះ។ ប៉ុន្តែវាអាស្រ័យទៅលើអនុសាសន៍ពីអ្នកជំនាញវេជ្ជសាស្ត្រ៕ ដកស្រង់ចេញពីវេបសាយ ៖ edition
ចែករំលែកព័តមាននេះ