ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី Zoom រកប្រាក់​ចំណេញ​បាន​​ខ្លាំង ដោយសារកូវីដ១៩

3 ឆ្នាំ មុន

ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន Zoom បាន​កើនឡើង​ជាង៣៥០% នៅ​ក្នុង​ត្រីមាស​ទី​២ ហើយ​ប្រាក់​ចំណេញ​បាន​កើនឡើង​ជិត១០​ដង ខណៈ​ដែល​ក្រុមហ៊ុន​នានា​បាន​ងាក​មក​ប្រើប្រាស់​កម្មវិធី​នេះ​ក្នុង​ការ​ប្រជុំ និងធ្វើការ​ពី​ផ្ទះ កំឡុង​ពេល​ផ្ទុះ​កូ​វី​ដ​១៩ ។ អ្នក​ផ្តល់​សេវា​ទំនាក់ទំនង​វី​ដេ​អូ…

ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន Zoom បាន​កើនឡើង​ជាង៣៥០% នៅ​ក្នុង​ត្រីមាស​ទី​២ ហើយ​ប្រាក់​ចំណេញ​បាន​កើនឡើង​ជិត១០​ដង ខណៈ​ដែល​ក្រុមហ៊ុន​នានា​បាន​ងាក​មក​ប្រើប្រាស់​កម្មវិធី​នេះ​ក្នុង​ការ​ប្រជុំ និងធ្វើការ​ពី​ផ្ទះ កំឡុង​ពេល​ផ្ទុះ​កូ​វី​ដ​១៩ ។

អ្នក​ផ្តល់​សេវា​ទំនាក់ទំនង​វី​ដេ​អូ ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា បាន​រាយការណ៍​ពី​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន១៨៥.៧​លាន​ដុល្លារ សម្រាប់​ត្រីមាស​ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា គឺ​កើនឡើង​ជិត៣,៣០០% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ ប្រាក់​ចំណូល​ក្នុង​ត្រីមាស​នេះ​ មាន​ចំនួន៦៦៣.៥​លាន​ដុល្លារ​កើនឡើង​៣៥៥%​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​ បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ កាលពី​ថ្ងៃ​ចន្ទមុន​សេចក្តី​ប្រកាស​ប្រាក់​ចំណូល ហើយ​បន្ទាប់​មក​បាន​កើនឡើង២៨% នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជ
កម្ម​។

លោក Eric Yuan អគ្គនាយក​ក្រុមហ៊ុន Zoom បាន​និយាយ​ កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «នៅ​ពេល​និន្នាការ​ការងារ​ពី​ចម្ងាយ​បាន​កើនឡើង ​ក្នុង​កំឡុង​ពេល​មានជំងឺ​រាតត្បាត អង្គការ​នានា​បាន​ធ្វើការ​តាម​រយៈ​អន​ឡាញ​» ។

នៅ​ពីក្រោយ​លទ្ធផល​ដ៏​រឹង​មាំក្រុមហ៊ុន Zoom បាន​បង្កើន​ទស្សនវិស័យ​របស់​ខ្លួន​សម្រាប់​ប្រាក់​ចំណូល​ពេញ​មួយ​ឆ្នាំ​ រហូត​ដល់​ចន្លោះ​ពី២.៣៧​ពាន់​លាន​ដុល្លារ ទៅ ២.៣៩​ពាន់​លាន​ដុល្លារ​ ។ កាលពី​មុនគេ​រំពឹង​ថា​ មាន​ចន្លោះ​ពី១.៧៧៥​ពាន់​លាន​ដុល្លារ​ទៅ១.៨​ពាន់​លាន​ដុល្លារ​។

នៅ​ចុងខែ​កក្កដា​នេះ ក្រុមហ៊ុន Zoom មាន​អតិថិជន​ប្រហែល​៣៧០.០០០​នាក់ ដែល​មាន​​និ​យោ​ជិ​ក​ជាង ១០​នាក់ កើនឡើង​ជិត៤៦០% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ អតិ​ថិជន​ដែល​បង់ប្រាក់​ច្រើន​ជាងគេ ​គឺ​អតិថិជន​ដែល​បង់លុយ​ច្រើន​ជាង១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​សេវាកម្ម គឺ​ច្រើន​ជាង​ទ្វេ​ដង​ដល់​៩៨៨ បើ​ប្រៀបធៀប​នឹង​ត្រីមាស​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

តាម​ភូមិសាស្ត្រ​ប្រាក់​ចំណូល​រួម​ពី​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និងអឺរ៉ុប ម​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក​បាន​កើនឡើង​ជាង៦០០% ស្មើនឹង​មួយ​ភាគ​បី​នៃ​ចំនួន​សរុប​។ ប្រាក់​ចំណូល​ពី​អា​មេ​រិ​ក​កើនឡើង​ជិត៣០០%​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង