ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាឈានទៅបង្កើត FTA ជាមួយរុស្សីក្រោយពីមានជាមួយចិនហើយកំពុងចចារជាមូយកូរ៉េ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្ពុជាកំពុងជំរុញវិស័យពាណិជ្ជរបស់ខ្លួន ពិសេសការស្វែងរកទីផ្សារសម្រាប់កសិករផលរបស់ប្រជាកសិករតាមរយៈការបង្កើតកិច្ចព្រងព្រៀងពាណិជ្ជកម្មសេរី (Free Trade Agreement/FTA) ជាមួយបណ្តាប្រទេសនានា ក្នុងពិភពលោក។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជានិងចិនបានចុះហត្ថលេខាកាលពីខែមុខនេះ…

រាជធានីភ្នំពេញ ៖ កម្ពុជាកំពុងជំរុញវិស័យពាណិជ្ជរបស់ខ្លួន ពិសេសការស្វែងរកទីផ្សារសម្រាប់កសិករផលរបស់ប្រជាកសិករតាមរយៈការបង្កើតកិច្ចព្រងព្រៀងពាណិជ្ជកម្មសេរី (Free Trade Agreement/FTA) ជាមួយបណ្តាប្រទេសនានា ក្នុងពិភពលោក។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជានិងចិនបានចុះហត្ថលេខាកាលពីខែមុខនេះ ខណៈដែលកិច្ចព្រងព្រាងពាណិជ្ជកម្មជាមួយសាធារណរដ្ឋកូរ៉េ បានកំពុងដំណើរចចារក្នុងក្របខ័ណ្ឌបច្ចេកទេស ហើយដំណើរការចចារទៅមុខដោយរលួយ។ នៅដើមធ្នូនេះ កម្ពុជាបានបោះជាមួយហ៊ានទៀតក្នុងការបង្កើតកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីជាមួយប្រទេសរុស្ស៊ីទៀត។

នៅថ្ងៃទី១ធ្នូ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មជួបពិភាក្សាការងារជាមួយ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចពិភាក្សានេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងការពិនិត្យលទ្ធភាពក្នុងការសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-រុស្សី នាពេលអនាគត។

លោករដ្ឋលេខាធិការ បានលើកឡើងពីការម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កន្លងទៅ និងដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណៈរដ្ឋកូរ៉េ (CKFTA) ដែលបានបញ្ចប់ជុំទី៤ នៅខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ថែមលើកិច្ចព្រមព្រៀងដែលមានស្រាប់ក្នុងក្របខ័ណ្ឌអាស៊ាន+១ (ជាមួយចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងណូវែលសេឡង់ និងហុងកុង) បាននឹងកំពុងផ្តល់ទីផ្សារដ៏យ៉ាងធំទូលាយដល់កម្ពុជា។

លោក សុខ សុភ័ក្ត្រ បានថ្លែងទៅកាន់សមភាគីរុស្ស៊ីថា ក្នុងបរិការណ៍នេះ កម្ពុជាត្រូវការការវិនិយោគបន្ថែមទៀតពីសហព័ន្ធរុស្សី ពិសេសផ្នែកម៉ាស៊ីនធុនស្រាលនិងមធ្យម ដើម្បីពង្រឹងវិស័យឧស្សាហកម្មកម្ពុជា សម្រាប់បង្កើនការប្រកួតប្រជែងក្នុងការនាំចេញ។ ក្នុងស្មារតីនេះ កម្ពុជាបង្ហាញបំណងសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-រុស្សី ឲ្យបានឆាប់តាមដែលអាចធ្វើបាន។

លោករដ្ឋលេខាធិការបានស្នើភាគីរុស្សីអញ្ជើញធុរជន និងវិនិយោគិនកម្ពុជាចូលរួមកម្មវិធីនានារបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មរុស្សីនាពេលខាងមុខ ដើម្បីទទួលបានកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគផ្តល់ដោយសហព័ន្ធរុស្សី និងស្នើភាគីរុស្សីជួយផ្តល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ជូនកម្ពុជា ប្រសិនបើភាគីរុស្សីទទូលបានជោគជ័យក្នុងការផលិតវ៉ាក់សាំងនេះនាពេលខាងមុខ។

លោក បានទទួលយកសំណើរបស់ភាគីកម្ពុជា ដើម្បីជម្រាបជូនរដ្ឋាភិបាលរុស្សី និងសន្យាថានឹងផ្តល់ព័ត៌មានមកភាគីកម្ពុជាវិញនាពេលឆាប់ៗខាងមុខ។ កិច្ចប្រជុំនេះបានបញ្ចប់ដោយភាពស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ហើយភាគីទាំងពីរបង្ហាញសុទិដ្ឋិនិយមខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ