អាកាសយានដ្ឋាន​មួយ​កន្លែង​ ប្រើ​ប្រាស់​​ឆ្កែ​សម្រាប់រ​កកូ​វី​ដ​១៩


ហ្វាំ​ង​ឡង់​ ៖​ តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា ឆ្កែ​ហិតក្លិន​ជា​ទូទៅ​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ ព្រ​លាន​យន្តហោះ​ពាសពេញ​ពិភពលោក សម្រាប់​រក​គ្រឿងញៀន ​និង​វត្ថុ​ដែល​ខុសច្បាប់​។ តែ​ឥឡូវ​នេះ សត្វ​ឆ្កែ​មួយ​ចំនួន​កំពុង​ប្រើ​ច្រមុះ​របស់​ពួក​វា សម្រាប់​គោលបំណង​ខុស​គ្នា​នៅ​ព្រ​លាន​យន្តហោះ​ហ្វាំ​ង​ឡង់​ ពោល​គឺ​ ដើម្បី​រកជំងឺ​កូ​វី​ដ​១៩​។

សត្វ​ឆ្កែ​ដែល​ត្រូវ​បាន​បណ្តុះបណ្តាល​យ៉ាង​ពិសេស ​ដើម្បី​រក​ឱ្យ​ឃើញ​ជំងឺ​កូ​វី​ដ​១៩ នៅ​ស​ប្តា​ហ៍​នេះ​​បាន​ចាប់ផ្តើម​ធ្វើការ​រក​អ្នក​ដែល​មាន​ផ្ទុក​ជំងឺ​​នេះ នៅ​អាកាសយានដ្ឋាន Helsinki-Vantaa របស់​ប្រទេស​ហ្វាំ​ង​ឡង់​។

អ្នក​ស្ម័គ្រចិត្ត​កំពុង​បណ្តុះបណ្តាល​ក្រុម​ឆ្កែ​ចំនួន ១៥​ក្បាល និង គ្រូ ១០​នាក់ សម្រាប់​កម្មវិធី​ស្រាវ​ជ្រាវ​។ លោក Anna Hielm-Bjorkman សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Helsinki ដែល​កំពុង​​ដំណើរការ​ការ​សាកល្បង បាន​និយាយ​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា សត្វ​ឆ្កែ​អាច​រក​​ឃើញ​​ជំងឺ​​នេះ​នៅ​មនុស្ស​ក្នុង​រយៈពេល​ប្រាំ​ថ្ងៃ មុន​ពេល​ពួក​គេ​ចេញ​ជា​រោគ​សញ្ញា​។

Sniffer dog Miina works at Helsinki's airport. Photo: September 2020

គាត់​និយាយ​ថា​ ៖ ​«សត្វ​ឆ្កែ​ទាំងនេះ​គឺ​ពិតជា​ល្អ​ណាស់​ក្នុង​ការ​រក​​ជំងឺ ងឺឆ្លង​។ យើង​ពេល​នេះ ជិត​បាន​១០០%​ហើយ ក្នុង​ការ​ឱ្យ​ឆ្កែ​ទាំងនេះ​រក​ជំងឺ​កូ​វី​ដ​»។​

អ្នកដំណើរ ត្រូវ​ជូត​ក​ពួក​គេ​នឹង​ក្រណាត់ ហើយ​ដាក់​ចូល​ទៅ​ក្នុង​កំប៉ុង និង ដាក់​នៅ​ពីមុខ​សត្វ​ឆ្កែ ដើម្បី​ឱ្យ​វា​បាន​ហិត​។ ក្រោយ​ពី​ការ​ហិត សត្វ​ឆ្កែ​នឹង​អាច​ផ្តល់​លទ្ធផល​ជូន​ភ្លាម​ៗ ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​។

Instructors with sniffer dogs Valo (left) and E.T. at Helsinki airport. Photo: September 2020

ប៉ុន្តែ​ខណៈ​ដែល ការ​សាកល្បង​បាន​បង្ហាញ​ពី​សញ្ញា​ដ៏​ល្អ​ក្នុង​ការ​ប្រើ​ឆ្កែ​បែប​នេះ គេ​ក៏​ត្រូវការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធភាព​នៃ​ការ​ធ្វើតេស្ត​។ នៅ​ពេល​នេះ​អ្នកដំណើរ​ដែល​ចូលរួម​ក្នុង​ការ​សាកល្បង ក៏​ត្រូវ​បាន​គេ​ណែនាំ​ឱ្យទៅ​ធ្វើតេស្តរ​កកូ​វី​ដ​ដ៏​សព្វដង ដើម្បី​បញ្ជាក់​ពី​លទ្ធផល​ដែរ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ