ហុងកុង​បិទ​ជើងហោះហើរ​ពី​កូ​ឡា​ឡាំ​ពួរ ក្រោយ​ពី​មាន​អ្នកដំណើរ​កើត​កូ​វី​ដ


ហុងកុង​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា អ្នកគ្រប់គ្រង​អាកាសចរណ៍​របស់​ហុងកុង បាន​ហាមឃាត់​ការ​ហោះហើរ​រវាង​ទីក្រុង​ និង​កូ​ឡា​ឡាំ​ពួ រយៈពេល​ពី​រស​ប្តា​ហ៍ បន្ទាប់​ពី​អ្នកដំណើរ៥​នាក់​ដែល​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ Cathay Dragon ពី​ប្រទេស​ឥណ្ឌា និង ប្តូរ​ជើង​យន្តហោះ​នៅ​កូ​ឡា​ឡាំ​ពួ ហើយ​បន្ត​មក​ហុងកុង មាន​កើត​ជ​ម្ងឹ​កូ​វី​ដ​។

ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​មួយ​ខែ បន្ទាប់​ពី​ក្រុមហ៊ុន Air India ត្រូវ​បាន​គេ​បិទ​សម្រាប់​ពល​រដ្ឋ​ឥណ្ឌា​រាប់​ពាន់​នាក់​ដែល​នៅ​តែ​ព្យាយាម​វិល​ត្រឡប់​ទៅ​ហុងកុង​វិញ បន្ទាប់​ពី​បាន​ជាប់​គាំង​នៅ​ឯ​បរទេស​អស់​រយៈពេល​ជា​ច្រើន​ខែ​។

ប្រទេស​ឥណ្ឌា​មាន​ករណី​កូ​វី​ដ ច្រើន​ជាងគេ​ទី​២ នៅ​លើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក​ដែល​មាន​ចំនួន ៥.៣​លាន​នាក់ និង​កំពុង​កើនឡើង​។ ជា​សរុប ៣០.៥ លាន​ករណី និង ស្លាប់ ៩៥៣,០០០​នាក់ ត្រូវ​បាន​រាយការណ៍​ទូ​ទាំង​ពិភពលោក​គិត​ត្រឹម​ថ្ងៃអាទិត្យ​។

Hong Kong's Airport Reopens After Protests But More Than 200 Flights  Cancelled | Voice of America - English

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Cathay Dragon បាន​និយាយ​ថា​៖ «​គេ​បាន​ជូនដំណឹង​នៅ​យប់​ថ្ងៃ​សៅរ៍​ពី​ការ​បិទ​ជើងហោះហើរ​នេះ ដោយ​អាជ្ញាធរ​សុខាភិបាល​ហុងកុង​ថា អ្នកដំណើរ​ចំនួន ៥​នាក់​ដែល​ជិះ​យន្តហោះ KA734 ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួ​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន មាន​ផ្ទុក​វីរុស​នេះ​»។​

Malaysia's migrant workers to undergo mandatory COVID-19 tests as  restrictions ease despite spike in cases - ABC News

ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយ​ថា អ្នកដំណើរ​ដែល​រង​ផល​ប៉ះពាល់​នឹង​ត្រូវ​បាន​សង​ប្រាក់​វិញ​ឬ​ផ្តល់​ជូន​ការ​រៀបចំ​ដំណើរ​កម្សាន្ត​ផ្សេង​ទៀត​។ រីឯ​យន្តហោះ​ដែល​មាន​ផ្ទុក​អ្នក​ជំងឹ​កូ​វី​ដ​នោះ នឹង​ត្រូវ​គេ​សម្អាត​ល្អិតល្អន់ ហើយនឹង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ពី​អ្នក​ដែល​មាន​ប៉ះពាល់​ក្នុង​ហេតុ​ការណ៍​នេះ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ