ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រះ និង​បែចិញ្ចឹម​ត្រី​ឆ្តោចាប់​ផ្តើ​ម​ដាក់​កូន​ថ្មី​ក្រោយ​ពី​ចាប់​លក់​អស់​

7 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ ​ច្បាប់​ជល​ផល​បាន​ហាម​មិន​ឱ្យ​ចិញ្ចឹមត្រី​ឆ្តោ​ដោយ​សារ​តែវា​ស៊ីត្រី​​ផ្សេងៗ​ជា​ចំណី​នាំ​ឱ្យ​វិនាស​ពូជ​ត្រី​ ម្យ៉ាង​បើ​មាន​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​បទ​ល្មើស​​នេសាទ​​ប្រាកដ​ជា​កើត​មាន​មិន​ខាន​ដោយ​សារ​តែ​អ្នក​ចិញ្ចឹម​រក​វិធី​នេសាទ​មិន​ខ្វល់​ពី​ផ្លូវ​ច្បាប់​ដើម្បី​បាន​ចំណី​ឱ្យ​ត្រី​ឆ្តោ​សីុ។ បើ​ទោះ​ជា​​មាន​ច្បាប់​ហាម​ឃាត់​យ៉ាង​ណា​ក៏​ដោយ​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​​គេ​សង្កេត​ឃើញ​ថា នៅ​ខេត្ត​កណ្តាល​ ពិសេស​នៅ​ស្រុក​មួយ​ចំនួន​​ក្រោម​ការ​គ្រប់​គ្រង​របស់​ផ្នែក​រដ្ឋ​បាល​ជល​ផល​​​បាសាក់​​មាន​ការ​ចិញ្ចឹម​ត្រី​ឆ្តោយ៉ាង​ផុស​ផុល​មាន​ទាំង​ក្នុង​បឹង​ទន្លេ​ និង​តាម​ស្រះ​។ ​​មាន​កន្លែង​ចិញ្ចឹម​ខ្លះ​គឺ​នៅ​ក្បែរ​ស្នាក់​ការ​ផ្នែក​ជល​ផល​បាសាក់ និង​ទំនង​ជា​លោក​នាយ​ផ្នែក​មើល​​ហួស​ក៏​មិន​ដឹង​។…

ខេត្ត​កណ្តាល​ ៖ ​ច្បាប់​ជល​ផល​បាន​ហាម​មិន​ឱ្យ​ចិញ្ចឹមត្រី​ឆ្តោ​ដោយ​សារ​តែវា​ស៊ីត្រី​​ផ្សេងៗ​ជា​ចំណី​នាំ​ឱ្យ​វិនាស​ពូជ​ត្រី​ ម្យ៉ាង​បើ​មាន​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​បទ​ល្មើស​​នេសាទ​​ប្រាកដ​ជា​កើត​មាន​មិន​ខាន​ដោយ​សារ​តែ​អ្នក​ចិញ្ចឹម​រក​វិធី​នេសាទ​មិន​ខ្វល់​ពី​ផ្លូវ​ច្បាប់​ដើម្បី​បាន​ចំណី​ឱ្យ​ត្រី​ឆ្តោ​សីុ។ បើ​ទោះ​ជា​​មាន​ច្បាប់​ហាម​ឃាត់​យ៉ាង​ណា​ក៏​ដោយ​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​​គេ​សង្កេត​ឃើញ​ថា នៅ​ខេត្ត​កណ្តាល​ ពិសេស​នៅ​ស្រុក​មួយ​ចំនួន​​ក្រោម​ការ​គ្រប់​គ្រង​របស់​ផ្នែក​រដ្ឋ​បាល​ជល​ផល​​​បាសាក់​​មាន​ការ​ចិញ្ចឹម​ត្រី​ឆ្តោយ៉ាង​ផុស​ផុល​មាន​ទាំង​ក្នុង​បឹង​ទន្លេ​ និង​តាម​ស្រះ​។ ​​មាន​កន្លែង​ចិញ្ចឹម​ខ្លះ​គឺ​នៅ​ក្បែរ​ស្នាក់​ការ​ផ្នែក​ជល​ផល​បាសាក់ និង​ទំនង​ជា​លោក​នាយ​ផ្នែក​មើល​​ហួស​ក៏​មិន​ដឹង​។

អ្នក​តាម​ដាន​​ឱ្យ​ដឹង​ថា ចាប់​ពី​ដើ​​ម​ខែ​មិថុនា​រហូត​​មក​គេ​សង្កេត​ឃើញ​​ឈ្មួញ​ប្រមូល​ទិញ​ត្រី​ឆ្តោ​តាម​ស្រះ និង​បែ​ដឹក​ចូល​ទៅ​លក់​នៅ​រាជ​ធានី​ភ្នំពេញ​រាល់​ថ្ងៃ​តាម​រថ​យន្ត​ជា​ច្រើន​គ្រឿង​ក្រោម​ខ្សែ​ភ្នែក​របស់​មន្ត្រី​ជល​ផល​ខេត្ត និង​ផ្នែក​ ប៉ុន្តែ​មិន​មាន​ការ​រំខាន​ពី​មន្ត្រី​ទាំង​នោះ​ឡើយ​ដោយ​គេ​អះ​អាង​ថា ជា​ត្រី​របស់​ប្រជា​ពល​រដ្ឋ​ និង​មាន​ច្បាប់​។​ បន្ទាប់​ពី​ចាប់​ត្រី​ឆ្តោ​លក់​អស់​ហើយ​រហូត​មក​ដល់​ដើម​ខែ​កក្កដា​នេះ​ កូន​ត្រី​ឆ្តោ​ត្រូវ​គេ​​ទិញ​យក​ដាក់​ចិញ្ចឹម​ក្នុង​បែ និង​ស្រះ​ជា​បន្ត​ទៀត។ ​​កូន​ត្រី​ទាំង​នោះ គឺ​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម​​យក​​មក​លក់​ចែក​ចាយ​យ៉ាង​រលូន​មិនមាន​ការ​រំខាន​ពី​មន្ត្រី​ជល​ផល​ឡើយ​។

ប្រភព​ច្បាស់​ការណ៍​ឱ្យ​ដឹង​ថា មាន​ស្រះ​មិន​តិច​ជាង​១៥​បាន​ដាក់​កូន​ត្រី​ឆ្តោ​រួច​រាល់​ហើយ​ បន្ទាប់​ពី​ចាប់​ត្រីឆ្តោ​ធំៗ​លក់​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​ដូច​ជា​នៅ​ម្តុំ​ទួល​ក្រសាំង​ ភូមិ​ក្បាល​កោះគ ឃុំ​រកា​ខ្ពស់​ នៅឃុំ​សិត្បូ​ នៅ​ព្រែក​ឃុត ភូមិ​លេខ​១ នៅ​ព្រែក​ប៉ាន នៅ​ព្រែក​ឃ្លោក​ ឃុំ​ត្រើយ​ស្លា​​ នៅ​ក្បែរ​វត្ត​ពោធិ៍​ព្រែក​ស្លែង​មាន​៦​ស្រះ​ ក្នុង​ឃុំ​តា​លន់​នៅ​ម្តុំ​ទូក​ដ​ដើម​ព្រីង​ ឃុំ​ខ្ពប​ និង​នៅ​ម្តុំ​វត្ត​​ធនមន្ត​៣ស្រះក្នុង​ឃុំ​ព្រែក​គយ​។

ដោយ​ឡែក​នៅក្នុង​បឹង​ និង​ទន្លេ​ក៏​មាន​ចិញ្ចឹម​តាម​បែ​យ៉ាង​ច្រើន​ទៀត​ដូច​ជា​នៅ​ឃុំ​ប្រាសាទ​ ស្រុក​ស្អាង​ជា​ដើម​។​ បែ និង​ស្រះ​ទាំង​នោះ​បាន​ដាក់​កូន​ត្រី​ឆ្តោចិញ្ចឹម​កាល​ពីពេល​ថ្មី​ៗ​កន្លង​មក​នេះ​ដែល​មាន​ឈ្មួញ​ឈ្មោះ​ដុង ជា​អ្នក​ដឹក​ពីប្រទេស​វៀត​ណាម​​យក​មក​ចែក​ចាយ​។

មន្ត្រី​ផ្នែក​ជល​ផល​បាសាក់​ម្នាក់​ជា​កូន​ចៅ​ដែល​មិន​បាន​ទទួល​លាភ​សក្ការៈ​​ពី​ការ​ដឹក​ត្រី និង​ចិញ្ចឹម​ត្រី​ឆ្តោបាន​ខ្សឹប​ប្រាប់​​អ្នក​យក​ព័ត៌​មាន​យើង​ថា មាន​នាយ​រង​ផ្នែក​ម្នាក់​ជា​អ្នក​ដើរ​ប្រមូល​លុយ​ពី​បែ​ និង​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​​យក​មក​ឱ្យ​មេ​។ ចំណែក​ត្រីឆ្តោ​​ដែល​ដឹក​យក​ទៅ​លក់​បាន​ដោយ​រលូន​នោះ​ គឺឈ្មួញ​អ្នក​ប្រមូល​ទិញ​បាន​រត់​ច្បាប់​តាម​វិធី​សុំ​ច្បាប់​ដឹក​ត្រី​ឆ្តោ១​តោន​គេ​ឱ្យ​ឈ្មួញ​ដឹក​រហូត​ដល់​រាប់​សិប​តោន​ ហើយ​លើស​ពី​ចំនួន​តោន​ក្នុង​ច្បាប់​ គឺ​គេ​​ពិន័យ​យក​លុយ​ចែក​គ្នា​ដាក់​ហោ​ប៉ៅ​រៀង​ខ្លួន។ បើ​ពុំ​មាន​វិធាន​​ការ​ទប់​ស្កាត់​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ទេ បទ​ល្មើស​នេសាទ​ប្រាកដ​ជា​កើន​ឡើង​មិន​ខាន​ដោយ​សារ​តែ​អ្នក​ចិញ្ចឹម​ និង​អ្នក​នេសាទ​ត្រី​ដោយ​ប្រើ​​មង​អួន​ក្រឡាញឹក​ ឬ​បូម​បាច​យក​ត្រី​តូចៗ​យក​មក​ធ្វើ​ចំណី​ត្រី​ឆ្តោ​។

មាន​ការ​កត់​សំគាល់​ថា កន្លង​មក​មន្ត្រី​ជំនាញ​ជល​ផល​បាន​​ណែ​នាំ​ដល់​ប្រជា​ពល​រដ្ឋ​​កុំឱ្យ​ចិញ្ចឹម​ឆ្តោ ហើយ​កន្លង​មក​កូន​ត្រី​ឆ្តោ​ដែល​ចិញ្ចឹម​ក្នុង​បែ​ និង​ស្រះ​ក៏​ធ្លាប់​ត្រូវ​បាន​​ចាក់​លែង​ផង​ដែរ​ តែ​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​​ឃើញ​មាន​ស្រះ​ និង​បែ​​ចិញ្ចឹម​ត្រី​ឆ្តោ​កើត​ឡើង​វិញ​នៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​ផ្នែក​រដ្ឋ​បាល​​ជល​ផល​បាសាក់​ ៕