ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ទះផ្លូវ ៖ អាជីវកម្មខ្លះគួរគិតគូរដល់ប្រយោជន៍រួម

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ការកកស្ទះតាមដងផ្លូវនៅភ្នំពេញបានវិលមកសភាពដើមវិញ ក្រោយពីសាលារៀនបានបើកទ្វារ​ឡើងវិញ ហើយពលរដ្ឋបានវិលទៅរកសកម្មភាពប្រចំាថ្ងៃ​ដូចធម្មតាវិញដែរនោះ ។ ពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច ជាពេលវេលាដែលមនុស្សប្រើប្រាស់ដងផ្លូវច្រើនជាងគេ…

រាជធានីភ្នំពេញ ៖ ការកកស្ទះតាមដងផ្លូវនៅភ្នំពេញបានវិលមកសភាពដើមវិញ ក្រោយពីសាលារៀនបានបើកទ្វារ​ឡើងវិញ ហើយពលរដ្ឋបានវិលទៅរកសកម្មភាពប្រចំាថ្ងៃ​ដូចធម្មតាវិញដែរនោះ ។ ពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច ជាពេលវេលាដែលមនុស្សប្រើប្រាស់ដងផ្លូវច្រើនជាងគេ ធ្វើឲ្យដងវិថីជាច្រើនក្នុងក្រុងភ្នំពេញកកស្ទះ ការធ្វើដំណើររបស់ពលរដ្ឋលើដងផ្លូវ បានចំណាយពេលច្រើន ចំណាយប្រេងសាំងច្រើន និងប៉ះពាល់ផ្លូវចិត្តមនុស្សទៀតផង ។

រូបតំណាង

ការកកស្ទះលើដងផ្លូវមានកត្តាជាច្រើន កត្តាអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ មិនយោគយល់គ្នា ផ្លូវប្រព័ន្ធលូកំពុងជួសជុល ផ្លូវតូចជាងបរិមាណយានជំនិះ ហើយនៅក្នុងនោះក៍មានការកកស្ទះផ្លូវ ដោយសារពលរដ្ឋបានប្រើប្រាស់ជញ្ជើមផ្លូវធ្វើអាជីវកម្ម រកចំណូលផ្ទាល់ខ្លួន។

រូបតំណាង

ពលរដ្ឋរស់នៅតាមដងផ្លូវជាទូទៅបានយកជញ្ជើមផ្លូវធ្វើអាជីវកម្ម លក់ដូរ ឬជួលឲ្យគេដាក់រទេះលក់ដូរ ជញ្ជើមផ្លូវបានក្លាយជាចំណតរថយន្ត ហាងលក់ដូរ និងអាជីវកម្មផ្សេងៗទៀតគ្មានចំណតរថយន្តសម្រាប់អតិថជនរបស់ខ្លួនឡើយ។ ស្ថាប័នរដ្ឋឯកជនជាច្រើនគ្មានចំណតរថយន្ត បណ្តោយឲ្យរថយន្តបុគ្គលិក មន្រ្តីរបស់ខ្លួនចតពាសវាលពាសកាលនៅលើជញ្ជើមផ្លូវ ធ្វើឲ្យណែនចង្អៀតដងផ្លូវសាធារណៈ។

ជាមួយគ្នានេះ គេសង្តេតឃើញថា សាលារៀនរដ្ឋ ឯកជនធំៗជាច្រើន នៅពេលសិស្សសាលាចេញពីរៀបាន បង្កការកកស្ទះ ដោយសារមាតាបិតាសិស្សទៅយកកូនចេញពីសាលា។ សាលារៀនទំាងនោះគ្មានទីធ្លាសមស្របសម្រាប់ឲ្យរថយន្តចេញចូល កុំឲ្យបះពាល់ដល់ការធ្វើដំណើររបស់សាធារជនទេ។

លោក ម៉ៅ សុភា ពលរដ្ឋនៅភ្នំពេញ បាននិយាយថា ការធ្វើដំណើរបស់ពីម្តុំស្ទឹងមានជ័យ ទៅតំបន់ទូលគោក របស់លោក ថ្ងៃខ្លះលោកប្រើពេលជាង១ម៉ោងក្នុងការធ្វើដំណើរ។ ពលរដ្ឋម្នាក់នេះបានសំណូមពរដល់ពលរដ្ឋ ដែលបានយកជញ្ជើមផ្លូវដើម្បីរកចំណូលខ្លួនឯងគួរគិតគូរពីផលប៉ះពាល់ដល់អ្នកដទៃផង។ «ជាពិសេសសាលាឯកជនថ្លៃៗ ធំៗ ដែលមានសិស្សរៀនច្រើន។ នៅមុខសាលារៀនទំាងនោះ មានរថយន្តតម្រង់ជួរគ្នាយ៉ាងវែងនៅពេលម៉ោងសិស្សត្រូវចូលរៀន ឬចេញពីរៀនវិញ។ សាលាទំងនោះគួរមានចំណតរថយន្តត្រឹមត្រូវដើម្បីកុំឲ្យប៉ះពាល់អ្នកដទៃ ព្រោះតែអាជីវកម្មរបស់ខ្លួន» ។

ចំណែកលោកធី បុគ្គលិកឯកជន ថាការកកស្ទះផ្លូវរាល់ថ្ងៃធ្វើឲ្យលោកចំណាយប្រាក់ច្រើនលើប្រេងសំាង។ «ប្រាក់ខែខ្ញុំតែ២០០ដុល្លារទេ ប៉ុន្តែខ្ញុំបានចំណាយជាង៣០ដុល្លារ លើសំាងចាក់ម៉ូតូជិះទៅធ្វើការ ។ ការកកស្ទះនេះរំខានអារម្មណ៍ ប៉ះពាល់ការងារ និងប៉ះ​ពាល់សេដ្ឋកិច្ចគ្រួសារ​។ ខ្ញុំសំណូមពរឲ្យអ្នកយកផ្លូវធ្វើអាជីវកម្មផ្ទាល់ខ្លួន គិតគូរគេឯងផង» ។

អាជ្ញាធររាជធានីភ្នំពេញធ្លាប់បានប្រកាសយុទ្ធនាការរំដោះជញ្ជើមផ្លូវ ដើម្បីទុកជញ្ជើមផ្លូវឲ្យពលរដ្ឋធ្វើដំណើរថ្មើរជើង និងឲ្យស្រលះ មានសោភណ្ឌភាពប៉ុន្តែយុទ្ធនាការនេះ ហាក់នៅមិនទាន់ រៀបចំជញ្ជើមផ្លូវឲ្យមានរបៀបរៀបរយនៅឡើយទេ ពិសេសការកាត់បន្ថយការកកស្ទះនោះ ៕