សម្តេច ស ខេង ឲ្យតម្លៃដល់​ការទទួល និងដោះស្រាយបញ្ហាពលរដ្ឋតាម Facebook – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សម្តេច ស ខេង ឲ្យតម្លៃដល់​ការទទួល និងដោះស្រាយបញ្ហាពលរដ្ឋតាម Facebook

3 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃបានជំរុញអាជ្ញាធរ​ត្រូវយក​ចិត្ត​ទុក​ដាក់ក្នុង​ការ​ទទួល​បណ្តឹង ការត្អូញត្អែរ ​របស់​ប្រជា​ពលរដ្ឋ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក និងត្រូវតាមដាន​ការ​​ចុះផ្សាយ​អត្ថបទ​របស់​សារព័ត៌មាននានាផងដែរ ហើយនាំគ្នាដោះស្រាយ​ឲ្យមានប្រសិទ្ធភាព…

រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃបានជំរុញអាជ្ញាធរ​ត្រូវយក​ចិត្ត​ទុក​ដាក់ក្នុង​ការ​ទទួល​បណ្តឹង ការត្អូញត្អែរ ​របស់​ប្រជា​ពលរដ្ឋ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក និងត្រូវតាមដាន​ការ​​ចុះផ្សាយ​អត្ថបទ​របស់​សារព័ត៌មាននានាផងដែរ ហើយនាំគ្នាដោះស្រាយ​ឲ្យមានប្រសិទ្ធភាព ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បាន​ណែនាំ​ឲ្យអង្គភាពចំណុះឲ្យក្រសួងមហាផ្ទៃ ដូចជា​អគ្គនាយក​អភិបាល​ខេត្ត​ជា​ដើម បង្កើត​គណនី​ហ្វេសប៊ុក​ ប្រចំាអង្គភាព​ខ្លួន ដើម្បីទទួលយកមតិយោបល់ និងបណ្តឹងពលរដ្ឋ ដែលបានស្នើឡើងតាមបណ្តាញសង្គមនោះ ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់ការរៀបចំកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបេត្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ២០៣០ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ការលើកឡើង និងជំរុញបែបនេះ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលនៅស្របពេលដែលប្រជាពលរដ្ឋកម្ពុជាមានការនិយមប្រើប្រាស់បណ្តាញសង្គមច្រើន ។ បណ្តាញសង្គមដែលអ្នកនាំមើលសង្គមក៍ទទួលស្គាល់ថា ងាយ​ស្រួលដល់ពលរដ្ឋលើកឡើងពីបញ្ហារបស់ខ្លួនប្រាប់អ្នកដឹកនាំ ជាងការដែលនាំគ្នាយកញ្ញត្តិដាក់ជូនថ្នាក់ដឹកនាំដោយផ្ទាល់ ។ ការជួបថ្នាក់ដឹកនាំ ​ដើម្បីដាក់ញត្តិ ឬបង្ហាញពីទុក្ខលំបាកបញ្ហារបស់ពលរដ្ឋ ត្រូវបានសង្គមស៊ីវិលបញ្ជាក់ថា មិនមែនជាការងាយស្រួលនោះទេ។

សម្តេចក្រឡាហោម ស ខេង បានបង្កើតក្រុមការងារចំាទទួលបណ្តឹងនិងដោះស្រាយបញ្ហាពលរដ្ឋតាមបណ្តាញ Facebook សម្តេចផ្ទាល់ កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ២០២០ ។ នៅក្នុងឱកាសជំរុញមន្រ្តីក្រោមឱវាទពង្រឹងការដោះស្រាយបញ្ហាពលរដ្ឋ ដោយបង្កើត និងតាមដានបណ្តាញសង្គម និងសារព័ត៌មាននេះ សម្តេចរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រជាពលរដ្ឋ​ដែល​ផ្ញើ​ចូល​ហ្វេស​ប៊ុក​របស់​សម្តេចផ្ទាល់មាន ​៩០ ​% ជា​ព័ត៌មាន​ពិត៕