វេជ្ជបណ្ឌិតកំពូល​កាណាដា ជម្រុញ​​ឱ្យពាក់ម៉ាស់ពេលរួម​ភេទ


កា​ណា​ដា​៖ ប្រធាន​ផ្នែក​សុខភាព​សាធារណៈ​របស់​ប្រទេស​កា​ណា​ដា កាលពី​ថ្ងៃ​ពុធ បាន​ជម្រុញ​ឱ្យ​គូ​ស្វាមីភរិយា​ពាក់​ម៉ាស់​ក្នុង​ពេល​រួម​ភេទ ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩​។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ លោកស្រី Theresa Tam បាន​និយាយ​ថា​៖«ការ​រួម​ភេទ​អាច​មាន​ភាព​ស្មុគស្មាញ​ក្នុង​ពេល​រដូវ​កាល​កូ​វី​ដ ជា​ពិសេស​ សម្រាប់​អ្នក​ដែល​មិន​មាន​ដៃគូ​ពិតប្រាកដ ឬ​ដៃគូ​ដែល​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​»។

លោកស្រី​បន្ថែមថា សកម្មភាពផ្លូវភេទដែលមានហានិភ័យទាបបំផុតអំឡុងពេល កូវីដ គឺមានតែចាប់ផ្តើមពីសាមីខ្លួនផ្ទាល់ ។ ប៉ុន្តែអ្នកដែលរួមភេទ​ជាមួយដៃគូដែលប្រថុយ​ប្រថាន ឬមកពីខាងក្រៅគ្រួសារ គួរតែកុំបឺតមាត់និងចៀសវាង​ការប៉ះមុខឬភាព​ស្និទ្ធ​ស្នាល​ខ្លាំងពេក ហើយគួរតែពាក់ម៉ាស់បាំងច្រមុះនិងមាត់» ។

លោកស្រី​បាន​និយាយ​ថា «​មនុស្ស​ក៏​គួរតែ​កម្រិត​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ឬ​សារធាតុ​ផ្សេង​ទៀត​ផង​ដែរ​។ ដូច្នេះ ​អ្នក​និង​ដៃគូ​របស់​អ្នក​អាច​ធ្វើការ​សម្រេចចិត្ត​ដោយ​សុវត្ថិ
ភាព​»។

គាត់បានសម្គាល់ឃើញថា មានលទ្ធភាពទាបបំផុតនៃការចម្លងមេរោគឆ្លង​ថ្មីតាមរយៈ​ទឹកកាម ឬទឹករំអិលទ្វារមាស។ ប៉ុន្តែគាត់នៅតែជំរុញឱ្យប្រើស្រោមអនាម័យ។

ចំនួនករណីកូវីដនៅកាណាដា បានកើនឡើងកាលពីថ្ងៃពុធ ដល់ចំនួន ១២៩,៧០៥នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩,១៧១នាក់។ ស្ទើរតែ ៩០% នៃប្រជាជនដែលធ្លាក់ខ្លួន​ឈឺបានជាសះស្បើយហើយ។

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ