ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រំជួលចិត្តក្រោយស្តាប់សារអ្នកចំបាំងអាវសបេ្តជ្ញាចិត្តជួយពលរដ្ឋរឿងកូវីដ១៩

1 ខែ មុន

រាជធានីភ្នំពេញ ៖ ក្រុមគ្រូពេទ្យព្យាបាលជំងឺ Covid-១៩ ប្រចាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានប្តេជ្ញាចិត្តនៅក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ដែលកើតជំងឺនេះ ឲ្យអស់ពីសមត្ថភាព មិនបោះបង់បោះឡើយទោះបីមានការលំបាកនិងប្រឈមយ៉ាងណាក្តី។ ជាគ្រូពេទ្យម្នាក់ប្រចំា លោក…

រាជធានីភ្នំពេញ ៖ ក្រុមគ្រូពេទ្យព្យាបាលជំងឺ Covid-១៩ ប្រចាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានប្តេជ្ញាចិត្តនៅក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ដែលកើតជំងឺនេះ ឲ្យអស់ពីសមត្ថភាព មិនបោះបង់បោះឡើយទោះបីមានការលំបាកនិងប្រឈមយ៉ាងណាក្តី។

ជាគ្រូពេទ្យម្នាក់ប្រចំា លោក អ៊ូ រស្មី នៅក្នុងឯកសណ្ឋានពេទ្យ ពណ៌ស បានបញ្ជាក់ថា «យើងខ្ញុំជាក្រុមគ្រូពេទ្យព្យាបាលជំងឺ Covid-19ប្រចាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត( ពេទ្យរុស្សី) សូមធ្វើការប្តេជ្ញាចិត្តនៅទីនេះដើម្បីជួយដល់បងប្អូនជនរួមជាតិមិនបោះបង់ឡើយ» ។

ជាមួយការបេជ្ញាចិត្តសូច្នេះ លោកគ្រូពេទ្យ បាបង្កើតការប្រុងប្រយ័ត្ន អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលដើម្បីកុំឲ្យឆ្លងជំងឺដ៍កាចសាហាវនេះ។ លោកបានរស្មី បានសំណូមពរដូច្នេះ «សូមបងប្អូនទាំងអស់រួមគ្នាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។ ស្រលាញ់គ្រួសារ ស្រលាញ់ប្រទេសជាតិ សូមចូលរួមការពារខ្លួនទាំងអស់គ្នា» ។

គិតដល់ ព្រឹក​ ថ្ងៃទី ១២ ធ្នូ​ ២០២០​នេះកម្ពុជាមានអ្នកជំងឺកូវីដ១៩ ចំនួន៣២៩នាក់ ប៉ុន្តែបានជាសះស្បើយចំនួន៣០៤នាក់ មានតែចំនួន២៥នាក់ប៉ុណ្ណោះកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យ។ ចំនួនអ្នកជំងឺកើនឡើងនៅប៉ុន្មានថ្ងៃនេះ ដោយសារករណីឆ្លងក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា។

អ្នកប្រើប្រាស់បណ្តាញសង្គម ជាច្រើនបានគំាទ្រដល់ការបេ្តជ្ញាចិត្តរបស់ក្រុមគ្រួពេទ្យនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ដែលបានលើកឡើងដូចខាងលើ។ ជាមួយការកោតសរសើរ គំាទ្រ ការខិតខំរបស់គ្រូពេទ្យ ពលរដ្ឋខ្លះបានជួនពរ និងបានលើកទឹកចិត្តតាមរយៈរូបភាពជាបាច់ផ្កា ។

«នៅពេលមានជំងឺកូវីដ ១៩ ទើបម្នាក់ហាក់យល់ពីតម្ឡៃគ្រូពេទ្យខ្មែរច្បាស់ ព្រោះថានៅគ្រាអាសន្ននៃការរីករាលដាលកូវីដ ១៩ មានតែអ្នកចំបាំងអាវសនេះហើយដែលចេញមុខជួយជីវិតនិងនៅជិតអ្នកកើតកូវីដ ចោលប្តី ឬប្រពន្ធកូននៅផ្ទះ» ។ នេះជាការលើកឡើងរបស់អ្នកនាង រក្សា ដែលបានស្នើឲ្យពលរដ្ឋឲ្យចូលរួមស្នាក់ក្នុងផ្ទះ ក្នុងកាលៈទេសៈកូវីដចូលក្នុងសហគមន៍បែបនេ ។

សូមជម្រាបថាគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ មានការប្រឈមខ្លំាង ដោយសារជំងឺនេះ មានការឆ្លងរាលដាលខ្លំាង និងមិនអាចកំណត់បាន។ សម្តេចនាយករដ្ឋមន្រ្តីបានហៅគ្រូពេទ្យព្យាបាលកូវីដថាជាកងព័ទអាវសនិងស្ថិតនៅជួរមុខ៕