រថយន្ត​ដឹក​សាំង​​ផ្ទុះ​ឆេះ​យ៉ាងខ្លាំង​ឆក់​យក​ជីវិត​យ៉ាង​ហោច​ណាស់​២៨​នាក់​(វីដេអូ)


នី​ហ្សេ​រី​យ៉ា​ ៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មន្ត្រី​ទីភ្នាក់ងារ​សុវត្ថិភាព​ផ្លូវថ្នល់​ប្រទេស​នី​ហ្សេ​រី​យ៉ា បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស​២៨​នាក់​ត្រូវ​បាន​បាត់​បង់​ជីវិត​ កាលពី​ថ្ងៃ​ពុធ​​ខណៈពេល​ដែល​រថយន្ត​ដឹក​សាំង​មួយ​គ្រឿង​បាន​ផ្ទុះ នៅ​រដ្ឋ​កូ​ហ្គី ភាគ​កណ្តាល​ប្រទេស​នី​ហ្សេ​រី​យ៉ា ហើយ​ក៏​ចាប់ផ្តើម​ឆាប​​ឆេះ​​យ៉ាង​សន្ធោស​ន្ធៅ​តែម្តង។

លោក Bisi Kazeem អ្នកនាំពាក្យ​របស់​សហព័ន្ធ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សហព័ន្ធ (FRSC) បាន​និយាយ​ថា មាន​កុមារ​ចំនួន​៩​នាក់​​ក៏​​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​មួយ​​​នេះ​ផង​ដែរ​ ដែល​បាន​កើតឡើង​នៅ​​ទល់​មុខ​​ស្ថានីយ​​ប្រេងឥន្ធនៈ​មួយ​នៅ​តាម​បណ្តោយ​ផ្លូវ Lokoja-Zariagi ក្នុង​រដ្ឋ​។

អភិបាល​រដ្ឋ លោក Yahaya Bello បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ឧប្បត្តិហេតុ​ដែល​​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​បណ្តាល​ឱ្យ​​មនុស្ស​បាត់បង់​ជីវិត ​និង​បាន​បំផ្លាញ​យាន​យន្ត ​ព្រម​ទាំង​ទ្រព្យសម្បត្តិ​ជា​ច្រើន​នៅ​ក្នុង​អគ្គិភ័យ​ឆាបឆេះ​​ដ៏រន្ធត់​នោះ។

គួរ​បញ្ជាក់​ថា គ្រោះថ្នាក់​ដឹក​ប្រេងឥន្ធនៈ​កើត​ឡើងជា​ទូទៅ នៅ​ក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​ ដែល​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ​​ជា​ច្រើន​តែ​ត្រូវ​បាន​ដឹក​តាម​ដងផ្លូវ​។ កាលពី​ឆ្នាំ​មុន​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៥០​នាក់​បាន​បាត់​បង់​ជីវិត ហើយ​មនុស្ស​១០១​នាក់​បាន​រង​របួស បន្ទាប់​ពី​រថយន្ត​ដឹក​ប្រេង​ក្រឡាប់ រួច​​ផ្ទុះ​នៅ​កណ្តាល​ប្រទេស​នី​ហ្សេ​រី​យ៉ា​។ មនុស្ស​ជាង​៦០​នាក់​ត្រូវ​បាន​​​បាត់​បង់​ជីវិត​នៅ​ក្នុង​ឧប្បត្តិហេតុ​ដឹក​ប្រេង​មួយ​ផ្សេង​ទៀត​ នៅ​ក្នុង​រដ្ឋ Anambra ក្នុង​ឆ្នាំ​២០១៥៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ