រដ្ឋមន្ត្រី​អង់គ្លេស​ថា ការ​ចាក់សោ​ប្រទេស​​អាច​នឹង​ត្រូវ​យូរ​ជាង​នេះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​អង់គ្លេស​ថា ការ​ចាក់សោ​ប្រទេស​​អាច​នឹង​ត្រូវ​យូរ​ជាង​នេះ

7 ខែ មុន

អង់គ្លេស​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា សមាជិក​គណៈរដ្ឋមន្ត្រី​ជាន់ខ្ពស់​របស់​អង់គ្លេស​មួយ​រូប បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការ​ចាក់សោ​រយៈពេល​មួយ​ខែ​សម្រាប់​ប្រទេស​អង់គ្លេស ដែល​បាន​ប្រកាស​ដោយ​លោកនាយក​រដ្ឋមន្ត្រី…

អង់គ្លេស​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា សមាជិក​គណៈរដ្ឋមន្ត្រី​ជាន់ខ្ពស់​របស់​អង់គ្លេស​មួយ​រូប បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការ​ចាក់សោ​រយៈពេល​មួយ​ខែ​សម្រាប់​ប្រទេស​អង់គ្លេស ដែល​បាន​ប្រកាស​ដោយ​លោកនាយក​រដ្ឋមន្ត្រី Boris Johnson នៅ​ចុង​ស​ប្តា​ហ៍​​នេះ អាច​នឹង​ត្រូវ​បាន​ពន្យារពេល​ឱ្យ​កាន់តែ​យូរ នៅ​ពេល​ដែល​ប្រទេស​អង់គ្លេស​កំពុង​ព្យាយាម​ទប់ស្កាត់​ការ​រីក​រាលដាល​រលក​ទី​២ ​នៃ​ជំងឺ​កូ​វី​ដ​១៩​។

Picture

លោកនាយក​រដ្ឋមន្ត្រី Johnson បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា ការ​ចាក់សោរ​នៅ​ទូ​ទាំង​ប្រទេស​អង់គ្លេស​នឹង​ចាប់ផ្តើម​បន្ទាប់​ពី​ពាក់កណ្តាល​អធ្រាត្រ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ និង​រហូត​ដល់​ថ្ងៃ​ទី​២ ធ្នូ​។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​ការ​ចាក់សោរ​អាច​ត្រូវ​បាន​ពន្យារ​ដល់​ដើមខែ​ធ្នូ​ ឬ​យ៉ាងណា​នោះ លោក Michael Gove រដ្ឋមន្ត្រី​ខុទ្ទកាល័យ​ជាន់ខ្ពស់​បាន​ប្រាប់​ទូរទស្សន៍ Sky News ថា​៖ “​ពិត​ហើយ​”​។

Picture

លោក​បាន​ប្រាប់​ថា​៖ “​យើង​អាច​និយាយ​បាន​ច្បាស់​ថា ប្រសិនបើ​យើង​មិន​ចាត់វិធានការ​ឥឡូវ​នេះ សេវាកម្ម​សុខាភិបាល​នឹង​ត្រូ​ង​រងបន្ទុក​ធ្ងន់ធ្ងរ ដែល​ពិបាក​ក្នុង​ការ​ដោះស្រាយ​។​”

ចក្រភព​អង់គ្លេស​ដែល​មាន​ចំនួន​អ្នក​បាត់​បង់​ជីវិត​ជា​ផ្លូវការ​ធំ​ជាងគេ​នៅ​អឺរ៉ុប ​ដោយសារ​កូ​វី​ដ​១៩ កំពុង​តែ​ដោះស្រាយ​ជាមួយនឹង​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​ជាង ២​ម៉ឺន​ករណី​ក្នុង​មួយ​ថ្ងៃ ហើយ​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​អំពី​សេណា​រី​យ៉ូ​ករណី​អាក្រក់​បំផុត ដែល​អាច​បណ្តាល​ឱ្យ​មនុស្ស ៨០,០០០​នាក់​​បាត់​បង់​ជីវិត​៕