ពលរដ្ឋក្រ១និងក្រ២កុំភ្លេចបើកប្រាក់ឧបត្ថម្ភរឿងកូវីដ១៩ទោះមានទឹកជំនន់ក្តី


រាជធានីភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា បានបើកប្រាក់ឧត្ថម្ភ ដល់ពលរដ្ឋក្រីក្រងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ជុំទី៣ លើកទី១ សម្រាប់ខែតុលា នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែតុលា ដល់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

ពលរដ្ឋដែលត្រូវបានអាជ្ញាធរសម្ភាសហើយទទួលបានប័ណ្ណក្រីក្រក១និងក២ កុំភ្លេចទៅបើកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនាពេលដែលកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩នេះ។

ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ជុំទី២ លើកទី២ កាលពីថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០២០ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌មានសុពលភាពមិនទាន់បានផ្ទៀងផ្ទាត់អញ្ជើញទៅផ្ទៀងផ្ទាត់ឈ្មោះនៅ សាលាឃុំ សង្កាត់ ដែលនៅក្បែរអ្នក ដើម្បីទទួលបានថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។  លោកបន្តថា ចំពោះប្រជាពលរដ្ឋដែលបានផ្ទៀងផ្ទាត់ហើយ អញ្ជើញទៅស្នាក់ការវីងដើម្បីដកប្រាក់តែម្ដង។

ជាការកត់សម្គាល់នៅឆ្នាំ២០២០នេះពលរដ្ឋកម្ពុជាហាក់ទទួលរងគ្រោះធម្មជាតិ ផ្ទួនៗដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ជាខ្លំាង។ ជំងឹកូវីដ១៩បានបង្កការលំបាកដល់ការរកទទួលទានរបស់ប្រជាពលរដ្ឋ ដែលមានការលំបាកស្រាប់ទៅហើយនោះ ស្រាប់តែមានទឹកជំនន់ទៀត។

សូមជម្រាបថារដ្ឋាភិបាលបានប្រកាសថានឹងបន្តបើប្រាក់ឧបត្ថម្ភ ដល់ពលរដ្ឋក្រីក្រងាយរងគ្រោះដោយសារជំងឺកូវីដ១៩ រហូតដល់ខែធ្នូឆ្នាំ២០២០នេះ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ