ប្រជាជន​ថៃ​ដែល​គោរព​សាសនា​អ៊ិស្លាម ប្រមូលផ្តុំ​គ្នា​បង្ហាញ​ការ​គាំទ្រ​ដល់​​ស្ថាប័ន​ស្តេច – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ថៃ​ដែល​គោរព​សាសនា​អ៊ិស្លាម ប្រមូលផ្តុំ​គ្នា​បង្ហាញ​ការ​គាំទ្រ​ដល់​​ស្ថាប័ន​ស្តេច

7 ខែ មុន

ថៃ​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា អ្នក​គោរព​សាសនា​អ៊ិ​ស្លា​ម​ជា​ច្រើន​នាក់ បាន​រៀបចំ​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ស្ថាប័ន​រាជវង្ស​នៅ​ប្រទេស​ថៃ​។ ព្រឹត្តិការណ៍​នេះ​បាន​កើតឡើង​នៅ​ក្រុមប្រឹក្សា​ឥ​ស្លា​ម​កណ្តាល​នៃ​ប្រទេស​ថៃ នៅ​ក្នុងស្រុក Nong…

ថៃ​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា អ្នក​គោរព​សាសនា​អ៊ិ​ស្លា​ម​ជា​ច្រើន​នាក់ បាន​រៀបចំ​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ស្ថាប័ន​រាជវង្ស​នៅ​ប្រទេស​ថៃ​។

Picture

ព្រឹត្តិការណ៍​នេះ​បាន​កើតឡើង​នៅ​ក្រុមប្រឹក្សា​ឥ​ស្លា​ម​កណ្តាល​នៃ​ប្រទេស​ថៃ នៅ​ក្នុងស្រុក Nong Chok​។ មេដឹកនាំ​សាសនា​មូ​ស្លី​ម លោក Aziz Pitakkumpon ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា បាន​​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួបជុំ​ក្រុម​មូ​ស្លី​ម មក​ពី​បណ្តា​ខេត្ត ដែល​ស្លៀក​សម្លៀក​បំពាក់​ពណ៌​លឿង តំណាង​ឱ្យ​ពណ៌​ថ្ងៃកំណើត​ប្រពៃណី​របស់​ព្រះករុណា​ព្រះមហាក្សត្រ​។

លោក Aziz បាន​មាន​ប្រសាសន៍​ថា ស្ថាប័ន​រាជវង្ស​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សង្គម​ថៃ ប្រកបដោយ​សន្តិភាព ដែល​មាន​ប្រជាជន​ថៃ​គ្រប់​សាសនា​និង​គ្រប់​ដើម​កំណើត​។ លោក​សង្ឃឹមថា ព្រឹត្តិការណ៍​នេះ​នឹង​រំលឹក​ប្រជាជន​អំពី​ភាព​ចាំបាច់ ដើម្បី​សន្តិភាព​ជាតិ​។

Picture

លោក​ឧត្តមសេនីយ៍ទោ Surin Palarae អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សាអ៊ិ​ស្លា​ម​កណ្ដាល​នៃ​ប្រទេស​​​ថៃ បាន​និយាយ​ថា មាន​ប្រជាជន​ឥ​ស្លា​ម​ជាង ១០​លាន​នាក់​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ពួក​គេ​នឹង​មិន​អត់អោន​ចំពោះ​បទល្មើស​នានា​ប្រឆាំង​នឹង​ស្ថាប័ន​ព្រះមហាក្សត្រ​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា ស្ថាប័ន​រាជវង្ស​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ដល់​ប្រជាជន​មូ​ស្លី​ម​និង​ផ្តល់​យុត្តិធម៌​ដល់​ពួក​គេ​៕