ធនាគារជាតិ៖ឆ្នាំ២០២០ទំនិញឡើង​ថ្លៃប្រាក់រៀលធ្លាក់ចុះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិ៖ឆ្នាំ២០២០ទំនិញឡើង​ថ្លៃប្រាក់រៀលធ្លាក់ចុះ

1 ខែ មុន

រាជធានីភ្នំពេញ ៖ ដោយសារវិបត្តិជំងឺកូវីដ១៩ និងគ្រោះជនន់ទឹកភ្លៀង នៅឆ្នាំ២០២០ ទំនិញលើទីផ្សារបានឡើងថ្លៃចំណែកអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃ។ ប៉ុន្តែនៅឆ្នាំ២០២១នេះ អង្គភាពហិរញ្ញវត្ថុរបស់រដ្ឋថាអតិផរណានិង​តម្លៃប្រាក់រៀលនឹងល្អប្រសើរជាងឆ្នាំ២០២០។​ នៅក្នុងរបាយការណ៍របស់ធនគារជាតិស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០២០ និងទស្សនវិស័យឆ្នាំ២០២១…

រាជធានីភ្នំពេញ ៖ ដោយសារវិបត្តិជំងឺកូវីដ១៩ និងគ្រោះជនន់ទឹកភ្លៀង នៅឆ្នាំ២០២០ ទំនិញលើទីផ្សារបានឡើងថ្លៃចំណែកអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃ។ ប៉ុន្តែនៅឆ្នាំ២០២១នេះ អង្គភាពហិរញ្ញវត្ថុរបស់រដ្ឋថាអតិផរណានិង​តម្លៃប្រាក់រៀលនឹងល្អប្រសើរជាងឆ្នាំ២០២០។​

នៅក្នុងរបាយការណ៍របស់ធនគារជាតិស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០២០ និងទស្សនវិស័យឆ្នាំ២០២១ បានបង្ហាញថា ស្ថានភាពថ្លៃអត្រាអតិផរណាសម្រាប់ឆ្នាំ២០២០ មានកម្រិតជាមធ្យម២,៩% ដែលបណ្តាលមកពីកត្តាជាចំបងដូចជាកំណើនថ្លៃម្ហូបអាហារ ជាពិសេសនៅក្នុងអំឡុងពេលមានករណីជំងឺកូវីដ១៩ ដំបូងនិងជំនន់ទឹកភ្លៀង។ អត្រាអតិផរណា ក៍មានទំនាក់ទមនងយ៉ាងជិតស្និទ្ធជាមួយការ​ប្រែប្រួលថ្លៃប្រេងអន្តរជាតិធ្លាក់ចុះ ដែលបានរួមចំណែកបន្ទាបអត្រាអតិផរណាគួរ​ឲ្យកត់សម្គាល់ខណៈថ្លៃទំនិញប្រើប្រាស់ដទៃទៀតមានស្ថិរភាព។

ចំពោះតម្លៃប្រាក់រៀលវិញ ធនាគារជាតិបានឲ្យដឹងថា អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បានកើនឡើងចាប់តំាងពីចុងឆ្នាំ២០១៩ មក ហើយបានបន្តស្ថិតនៅលើគន្លងខ្ពស់ជាងឆ្នាំកន្លង​ទៅ រហូតដល់ចុងឆ្នាំ២០២០។ ធនាគារជាតិកម្ពុជាពន្យល់ថា ការកើនឡើងនេះ គឺដោយសារការធ្លាក់ថ្លៃចុះនៃសកម្មភា​ព​សេដ្ឋកិច្ចក្នុងស្រុក ដែលនាំឲ្យមានតម្រូវការប្រាក់រៀលទាប ទំាងសម្រាប់ការប្រើប្រាស់ទូទៅនិងបង់ពន្ធ គូបផ្សំនិងការថយចុះលំហូរចូលនៃរូបិយប័ណ្ណបរទេសមកកម្ពុជា។

“ទោះយ៉ាងណាការធ្លាក់ថ្លៃប្រាក់រៀលមានកម្រិតទាបបើធៀបនឹងរូបិយប័ណ្ណភាគច្រើននៅក្នុងតំបន់។ នាចុងឆ្នាំ២០២០ តម្លៃប្រាក់រៀលបានវិលមកគន្លងដើម ដូចកាលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨វិញ ក្នុងរង្វង់៤.០៤៥រៀលក្នុងមួយដុល្លារសហរដ្ឋអាមេរិក”នេះបើតាមការបញ្ជាក់របស់ធនាគារជាតិកម្ពុជា។

នៅឆ្នាំ២០២១នេះ ធនាគារជាតិកម្ពុជារំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងអាចងើប​ឡើងវិញនៅក្នុងរង្វង់៤%ហើយអត្រាអតិផរណារំពឹងថាមានកម្រិតក្រោម៣%ដែលជាកម្រិតទាបអាគ្រប់គ្រងបានជាមួយនិងស្ថិរភាពអត្រាប្តូរប្រាក់និងការរក្សាបានកម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ៕