ទំាងរាស្រ្តនិងរដ្ឋខាតបង់ច្រើនដូចគ្នាដោយទឹកជំនន់ ?


បន្ទាយមានជ័យ៖ ក្រោយទឹកជំនន់ពលរដ្ឋត្រូវជួសជុលផ្ទះសម្បែង សម្ភារៈប្រើប្រាស់ និងការស្តារសេដ្ឋកិច្ចឡើងវិញ អ្នករកស៊ីបង្កើនដើមទុក ជួសជុលកន្លែងលក់ដូរ ជា ដើម។ ចំណែករដ្ឋត្រូវចំណាយថវិកាជួសជុលផ្លូវ ហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើនទៀត ដែលទឹកជំនន់បានបំផ្លាញ។ នេះមិនរាប់ជំនួយសង្គមដែលរដ្ឋអាចផ្តល់ជូនចំពោះពលរដ្ឋតាមរយៈកម្មវិធីឧបត្ថម្ភ គំាពារ ជាពូជស្រូវ ជី កសិកម្ម ក្នុងការដំាដុះឡើងវិញរបស់ប្រជាកសិករនោះទេ។

ដូច្នេះទំាងប្រជាពលរដ្ឋនិងរដ្ឋាភិបាលត្រូវប្រឈមខាងសេដ្ឋកិច្ចច្រើនទំាងពេលទឹកជំនន់ និងក្រោយពេលពេលទឹកស្រកទៅ។

នៅចំពោះមុខពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២១ តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាឲ្យថ្នាក់ដឹកនាំខេត្ត អាជ្ញាធរទំាងអស់ធ្វើយ៉ាងណាសង្រ្គោះ​ពលរដ្ឋចេញពីគ្រោះទឹកជំនន់ឲ្យបានទាន់ពេលវេលា មកកាន់ទីទួលសុវត្ថិភាព។ បន្ទាប់​មកគឺការផ្តល់ស្បៀងអាហារដល់ពលរដ្ឋមិនឲ្យមានការខ្វះខាតឡើយ។

ក្រៅពីការអះអាងរបស់សម្តេចដូច្នេះ ជាទូទៅគេបានឃើញសកម្មភាពជួយសង្រ្គោះ ចុះចែកស្បៀងឧបត្ថម្ភ ដល់ប្រជាពលរដ្ឋរងគ្រោះ ហាក់កំពុងមានសកម្មភាពផលផុស បង្ហាញពីទឹកចិត្តសាមគ្គី ស្រឡាញ់គ្នា ចេះជួយយកអាសារគ្នា នៅគ្រាលំបាកក្នុងសង្គមជាតិ។

ទំាងព្រះសង្ឃ ទំាងសប្បុរសជនជាលក្ខណៈឯកជន ជាក្រុម រួមទំាងមន្រ្តីរាជការ ជាច្រើនបានចុះចែកអំណោយឧត្ថម្ភ ស្បៀងសម្ភារៈសង្រ្គោះបន្ទាន់ដល់ពលរដ្ឋមិនថានៅក្នុងរាជធានីភ្នំពេញ ឬតាមខេត្តនោះទេ។

កម្ពុជាមានខេត្តក្រុងចំនួន១៩ បានកំពុងទទួលរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនាពេលនេះ នៅក្នុងខេត្តខេត្តបន្ទាយមានជ័យ ទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ បន្ទាប់មកគឺរាជធានីភ្នំពេញ។

អំណោយដែលបានចែកជូនពលរដ្ឋរងគ្រោះរងគ្រោះ ជាទូទៅមាន អង្ករ មី ថវិកា និងសម្ភារៈប្រើប្រាស់ផ្សេងទៀត ដែលសរុបជាថវិកាទំនងមួយគ្រូសារៗ ទទួលបានអំណោយ មិនតិចជាង១០០ដុល្លារនោះទេ។ តាមការបញ្ជាក់របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី១៩តុលា មានពលរដ្ឋ​ជិត៨ម៉ឺនគ្រួសារ បានរង ផលប៉ះពាល់ពីទឹកជំនន់ ដូច្នេះបើគេចែកពលរដ្ឋមួយគ្រួសារតែ១០០ដុល្លារ ក្នុង៨ម៉ឺនគ្រួសារ គឺមានថវិកាប្រមាណ៨លានដុល្លារ ត្រូវបានចំណាយសម្រាប់តែអំណោយសង្រ្គោះបន្ទាន់នោះ។ ចុះបើទឹកជំនន់អូសបន្លាយយូរ ផលប៉ះពាល់កាន់តែធំ ការចំណាយលើការសង្រ្គោះបន្ទាន់នេះ ក៏កាន់តែច្រើន។

ឆ្លើយតបគ្រោះទឹកជំនន់ រដ្ឋាភិបាលប្រើប្រាស់កម្លំាងមនុស្ស សម្ភារៈ និងថវិកា នៅក្នុងការជួយសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋ។ តាមរយៈសកម្មភាពនេះថវិកាមិនតិចទេ ត្រូវបានចំណាយ នៅក្នុងគ្រាដែលសេដ្ឋកិច្ច ប្រទេសនេះ បានធ្លាក់ចុះស្រាប់ដោយជំងឺកូវីដ១៩នោះ។

នៅនៅភ្នំពេញផ្ទះសម្បែងពលរដ្ឋជាច្រើនបានជន់លិច ធម្យោបាយយធ្វើដំណើរមាន ម៉ួតូ ឡាន រឺម៉កកង់បី ជាច្រើនបានលិចលុងត្រំាក្នុងទឹកអាចប្រឈមនឹងការខូចខាត ដែលធ្វើឲ្យពលរដ្ឋត្រូវចំណាយថវិកាលើការជួសជុលនិងទិញថ្មី។ ចំណែកនៅទីជន ផលដំណាំស្រូវ ចម្ការ បានលិចលុងខូចខាត ផ្ទះសម្បែងនិងទ្រព្យសម្បត្តិពលរដ្ឋមួយចំនួនបានខាតបង់ដោយទឹកជំន់ ។ ពលរដ្ឋរងគ្រោះទំាងនៅភ្នំពេញនិងជនបទ ខាតបង់ពេលវេលា រកទទួលទាន ប៉ះពាល់សុខភាព។ ទំាងអស់នេះសុទ្ធជាកក្តាដែលហុចទៅជាបន្ទុកសង្គមជាតិ​។

ក្រៅពីការបំផ្លិចបំផ្លាញសេចក្តីសុខ និងទ្រព្យសម្បត្តិពលរដ្ឋ។ ទឹកជំនន់បានធ្វើឲ្យរដ្ឋ ខូចខាតទ្រព្យសាធារណជាច្រើនផងដែរ។ ប្រឡាយ ទំនប់ទឹក ផ្លូវអមនាគមន៍ជាច្រើនបានលិចលុងនិងខូចខាត ហើយរដ្ឋនឹងចំណាយធនធាននៅក្នុងការស្តារជួសជុលហេដ្ឋារចនាសម្ព័ន្ធទំាងនោះឡើយវិញ ជាមួយកាតព្វកិច្ចសង្គម ដែលត្រូវជួយពលរដ្ឋរងគ្រោះទៀតផង។

ដូច្នេះការជួយគ្នានៅគ្រាមានអាសន្ននេះជាការចំបាច់ណាស់ ចំណែកក្រោយទឹកជំនន់ហើយជាតិទំាងមូលនិងមានកាតព្វកិច្ចកាន់តែធ្ងន់ធ្ងរទៀតត្រូវបំពេញ។ នៅក្នុងនោះមានការស្តារសេដ្ឋកិច្ចពលរដ្ឋ សេដ្ឋកិច្ចជាតិ រួមទំាងចាត់វិធានការនានាដើម្បីកសាងហេដ្ឋាចរនាសង្គមឲ្យកាន់តែរឹងមាំដើម្បីឆ្លើយតបគ្រោះធម្មជាតិ ដែលនិងអាចកើតមានជាដដែលៗ នៅឆ្នាំក្រោយៗនោះទៀត។

នៅក្នុងខេត្តបន្ទាយមានជ័យនៅចំពោះមុខពលរដ្ឋរងគ្រោះទឹកជំនន់ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថាកម្ពុជានឹងក្រោយឈរដោយខ្លួនឯង នៅក្នុងការស្តារសង្គមជាតិ ក្រោយទឹកជំនន់នេះ។ សម្តេចបានបង្ហាញជំនឿមុតមាំថាកម្ពុជានឹងឈ្នះ ទំាងជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ ប៉ុន្តែសម្តេចនៅតែទទួលស្វាគមនប្រទេស និងអង្គការដៃគូ អភិវឌ្ឍន៍ ទំាងឡាយដែលចង់ចូលរួមចំណែកកសាងអភិវឌ្ឍន៍កម្ពុជានោះ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ