ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថៃ​នឹង​អាច​មាន​វ៉ាក់សាំង​កូ​វី​ដ​ប្រើ​ដំបូង​នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ

1 ខែ មុន

ថៃ​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា លោក​វេជ្ជបណ្ឌិត Nakhon Premsri ប្រធាន​វិទ្យាស្ថាន​វ៉ាក់សាំង​ជាតិ​របស់​ប្រទេស​ថៃ (NVI) បាន​មាន​ប្រសាសន៍​ថា…

ថៃ​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា លោក​វេជ្ជបណ្ឌិត Nakhon Premsri ប្រធាន​វិទ្យាស្ថាន​វ៉ាក់សាំង​ជាតិ​របស់​ប្រទេស​ថៃ (NVI) បាន​មាន​ប្រសាសន៍​ថា ប្រជាជន​ថៃ​នឹង​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​ដំបូង​របស់​ពួក​គេ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ ក្រុមហ៊ុន AstraZeneca និង សាកលវិទ្យាល័យ Oxford នៅ​ពាក់កណ្តាល​ឆ្នាំ ២០២១​។

COVID-19: THAILAND MANUFACTURES ASTRAZENECA VACCINE

វ៉ាក់សាំង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន AstraZeneca និង សាកលវិទ្យាល័យ Oxford នឹង​ត្រូវ​បាន​ផលិត​ក្នុងស្រុក​នៅ​ឯ​រោងចក្រ​ផលិត​របស់ Siam Bioscience Group ដែល​មា​នទី​តាំងនៅ Pathum Thani​។

រដ្ឋាភិបាល​ថៃ​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន AstraZeneca និង​សាកលវិទ្យាល័យ Oxford ដើម្បី​រួម​គ្នា​ផលិត​វ៉ាក់សាំង​នៅ​ឯ​រោងចក្រ​ផលិត​ឱសថ​របស់ Siam Bioscience Group ក្បែរ​ទីក្រុង​បាងកក​។ Siam Bioscience Group ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមហ៊ុន​ឱសថ​ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ជា​ដៃគូ​ក្នុង​តំបន់​របស់​ខ្លួន ដើម្បី​ផលិត​វ៉ាក់សាំង​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​។

លោក​វេជ្ជបណ្ឌិត Nakhon បាន​ប្រាប់​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា លោក​មាន​ទំនុកចិត្ត​ថា​ក្រុម​ឱសថ​អង់គ្លេស AstraZeneca នឹង​ទទួល​បានការ​អនុម័ត​វ៉ាក់សាំង​ឆាប់​ៗ​ពី​រដ្ឋបាល​ចំណី​អាហារ​និង​ឪ​ស​ថ​ចក្រភព​អង់គ្លេស បន្ទាប់​ពី​ការ​ប្រកាស​អំពី​វ៉ាក់សាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ដើម​ស​ប្តា​ហ៍​នេះ​។

ជាមួយនឹង​វត្ថុធាតុដើម​ដែល​ដឹក​ជញ្ជូន​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​វ៉ាក់សាំង នឹង​ត្រូវ​ផលិត​ដោយ​បញ្ជា​ដោយ​នាយកដ្ឋាន​ត្រួតពិនិត្យ​ជំងឺ (DDC) ។ នាយកដ្ឋាន​និយាយ​ថា ខ្លួន​ត្រូវការ​ថ្នាំ​ចំនួន ២​លាន​ដូ​ស​ក្នុង​មួយ​ខែ ពី​រោងចក្រ​ដែល​អាច​ផលិត​បាន ១៥​លាន​ដូ​ស​ក្នុង​មួយ​ខែ​។

COVID-19: THAILAND MANUFACTURES ASTRAZENECA VACCINE

លោក​វេជ្ជបណ្ឌិត Opas Kankawinphong នាយក​ស្តីទី​នៃ DDC បាន​មាន​ប្រសាសន៍​ថា រដ្ឋា​ភិបាល​នឹង​ចំណាយ​ថវិកា​ចំនួន ៣.៧​ពាន់​លាន​បាត ដើម្បី​រៀបចំ​សម្រាប់​ការ​ដឹក​ជញ្ជូន​និង​ការ​ផ្ទុក​ថ្នាំ​វ៉ាក់សាំង ព្រមទាំង​ប្រព័ន្ធ​តាមដាន ក៏​ដូច​ជា​យុទ្ធនាការ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​វិធី​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​។ លោក​បាន​មាន​ប្រសាសន៍​ថា វ៉ាក់សាំង​កូ​វី​ដ​១៩ នឹង​ក្លាយជា​កម្មវិធី​ចាក់​វ៉ាក់សាំង​ដ៏​ទូលំទូលាយ​បំផុត​ដែល​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​ថៃ​៕