ក្រុម​បាតុករ​ប្រឆាំង​នឹង​ការ​ចាក់សោ​ប្រទេស ប្រមូលផ្តុំ​នៅ​កណ្តាល​ទីក្រុង​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាតុករ​ប្រឆាំង​នឹង​ការ​ចាក់សោ​ប្រទេស ប្រមូលផ្តុំ​នៅ​កណ្តាល​ទីក្រុង​

4 ខែ មុន

អង់គ្លេស​ ៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​ការ​ចាក់សោ​ប្រទេស កំពុង​ដើរ​ក្បួន​នៅ​កណ្តាល​ទីក្រុង​ឡុ​ង​ដ៍ មុន​ពេល​ការ​ចាក់សោរ​ជាតិ​របស់​ប្រទេស​អង់គ្លេស​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ពុធ​។ រូបភាព​ក្នុង​បណ្តាញ​សង្គម​លេច​ចេញ​ជា​រូបរាង បង្ហាញ​ឱ្យ​ឃើញ​ពី​អ្នក​តវ៉ា​មួយ​ចំនួន​ប៉ះទង្គិច​ជា​មួយ​​ប៉ូ​លិ​ស…

អង់គ្លេស​ ៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​ការ​ចាក់សោ​ប្រទេស កំពុង​ដើរ​ក្បួន​នៅ​កណ្តាល​ទីក្រុង​ឡុ​ង​ដ៍ មុន​ពេល​ការ​ចាក់សោរ​ជាតិ​របស់​ប្រទេស​អង់គ្លេស​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ពុធ​។

Picture

រូបភាព​ក្នុង​បណ្តាញ​សង្គម​លេច​ចេញ​ជា​រូបរាង បង្ហាញ​ឱ្យ​ឃើញ​ពី​អ្នក​តវ៉ា​មួយ​ចំនួន​ប៉ះទង្គិច​ជា​មួយ​​ប៉ូ​លិ​ស ​និង​ក្រុម​បាតុករ​បាន​ស្រែក​ទាមទារ​សេរីភាព​។ ប៉ូ​លី​ស​ក្រុង​បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ធឺ កាលពី​រសៀល​ថ្ងៃ​សៅរ៍​ថា​៖ «​ហ្វូង​មនុស្ស​នៅ​តែ​បន្ត​តវ៉ា​និង​ប្រមូលផ្តុំ​គ្នា​នៅ​ក្បែរ​រង្វង់​មូល Oxford Circus និង Regent Street​»។​

Anti-lockdown protesters march through central London on November 28.

ប៉ូ​លិសបាន​បន្ត​ប្រាប់​ថា​៖ “​មន្ត្រី​ប៉ូ​លី​ស​មួយ​ចំនួន​នៅ​កន្លែង​កើតហេតុ​។ យើង​កំពុង​ជម្រុញ​ប្រជា​ជន​ឱ្យ​ចាក​ចេញពី​តំបន់​នោះ ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ បើ​មិន​ដូច្នោះ​ទេ​អ្នក​អាច​ប្រឈម​នឹង​ការ​ចាប់ខ្លួន ឬ​ការ​អនុវត្ត​ច្បាប់​នានា​ពី​សំណាក់​សមត្ថកិច្ច​។​”

Massive anti-lockdown protest fills up Trafalgar Square in London amid  coronavirus pandemic

ការ​តវ៉ា​នៅ​ទីក្រុង​ឡុ​ង​ដ៍​បច្ចុប្បន្ន​ត្រូវ​បាន​ហាមឃាត់​ក្រោម​ច្បាប់​ប្រឆាំង​នឹង​ការ​ឆ្លង​កូ​វី​ដ ហើយ​ប៉ូលិស​បាន​ចេញ​លិខិត​បើកចំហរ​ដល់​ក្រុម​បាតុករ ដែល​ជម្រុញ​អោយ​ពួក​គេ​ស្នាក់​នៅផ្ទះ​។ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ប៉ូ​លី​សបាន​និយាយ​ថា មនុស្ស ៣​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​រំលោភ​លើ​ការ​រឹតត្បិត​ជំងឺ​ឆ្លង​កូ​វី​ដ​នៅ​ឯ​ស្ថានីយ៍ Kings Cross៕