កូវីដបានសម្លាប់បុគ្គលិកពេទ្យអស់ច្រើនជាង១៥០នាក់ តាំងពីខែមិនាមកដល់ពេលនេះ


តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ក្រសួងសុខាភិបាលនិងសុខុមាលភាពគ្រួសាររបស់ប្រទេសឥណ្ឌា បានប្រកាសថា បុគ្គលិកសុខាភិបាល ១៥៥នាក់បានស្លាប់ដោយសារជម្ងឺកូវីដ១៩ រាប់តាំងពីខែមិនាមក។

ក្រសួងបានចេញផ្សាយទិន្នន័យស្តីពីការស្លាប់របស់បុគ្គលិកសុខាភិបាលកាលពីថ្ងៃអង្គារ ដើម្បីផ្តល់ការធានារ៉ាប់រងដល់ក្រុមគ្រួសារជនរងគ្រោះ។ រដ្ឋ Maharashtra មានចំនួនអ្នកស្លាប់ជាបុគ្គលិកសុខាភិបាលខ្ពស់ជាងគេ​ ដោយមានចំនួន ២១នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត ៦នាក់។

Global: Health workers silenced, exposed and attacked | Amnesty  International

ភាគច្រើននៃការស្លាប់គឺស្ថិតក្នុងចំណោមបុគ្គលិកថែទាំសុខភាព បុគ្គលិកសុខាភិបាលពហុមុខងារ និងគិលានុបដ្ឋាយិកាជំនួយ។ វេជ្ជបណ្ឌិតសរុបចំនួន ៦៤ នាក់បានស្លាប់ដោយសារជម្ងឺនេះ នៅទូទាំងប្រទេសឥណ្ឌាចាប់តាំងពីខែមីនា។

18 health workers at Thiruvananthapuram MCH test positive for COVID-19, 150  go into quarantine- The New Indian Express

ប្រទេសឥណ្ឌាបានឃើញការកើនឡើងជាលំដាប់នៃចំនួនករណីវីរុសដែលបានបញ្ជាក់។ កាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលបានកត់ត្រាករណីថ្មីជាង ៨៣,០០០ករណី ដែលធ្វើឱ្យចំនួនអ្នកជម្ងឺនៅទូទាំងប្រទេសឥណ្ឌាសរុបកើនដល់ ៤.៩ លាននាក់៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ